ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិ នឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេស ស្រុកមេមត់អាជ្ញាធរខេត្តត្បូងឃ្មុំ មិនមានការបង្ក្រាប ........!
Fri,22 February 2019 (Time 08:28 PM)
ដោយ ៖ អ៊ុងថាប់រាំង (ចំនួនអ្នកអាន: 918នាក់)


(ខេត្តត្បូងឃ្មុំ) ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិនឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេសស្រុកមេមត់ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងរលូនគ្មានអាជ្ញាធររំខាន ប្រជាពលរដ្ឋនៅម្ដុំក្បែរក្បែរកាស៊ីណូមួយនេះ បាន ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្មែរច្រើនណាស់មិនក្រោមពី 80% ទៅ 90% នោះទេដែលចូលទៅលេងក្នុងកាស៊ីណូមួយនេះ ។

យោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ទោះធំក្តីតូចក្តីត្រូវតែបង្ក្រាបឲ្យខាងតែបាន។ សូម្បីតែអភិក្រម​ទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញមកកាលពីពេលកន្លងមក នោះដល់ពេលអនុវត្តហើយសម្រាប់មន្ត្រីអនុវត្តន៍ការងារប្រចាំថ្ងៃ ៖ ១.ឆ្លុះកញ្ចក់, ២.ងូតទឹក, ៣.ដុលក្អែល, ៤.ព្យាបាល, ៥.និងវះកាត់កាត់

អាជ្ញាធរខេត្តត្បូងឃ្មុំនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់បង្ក្រាប កាស៊ីណូខាងលើនេះទេ ជាក់ស្ដែងនៅថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2019 នេះ ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះមកថតប្រមាញ់យករូបភាព ក្នុងនោះផងដែរក៏បានថតយករូបភាពជាច្រើនពាក់ព័ន្ធជាមួយនឹងប្រជាប្រពលរដ្ឋខ្មែរខ្លះជិះម៉ូតូខ្លះជិះឡានខ្លះកាន់កន្ត្រកមាន់ចូលក្នុងកាស៊ីណូ។

បើកាស៊ីណូមួយនេះមានច្បាប់ត្រឹមត្រូវក្រែងច្បាប់បានអនុញ្ញាតឱ្យធ្វើអាជីវកម្មបើកកាស៊ីណូទទួលតែភ្ញៀវបរទេស ចុះហេតុអ្វីបានជា ឃើញមានតែប្រជាពលរដ្ឋខ្មែរស្ទើរតែ 90% ក្រោយមកទើបមានជនជាតិវៀតណាមដើរមកពីរនាក់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋទូទៅបានលើកឡើងថា ប្រសិនបើបណ្តោយឲ្យកន្លែង កាសុីណូមួយនេះឲ្យនៅតំណើរការនេះ តើអភិក្រមរបស់រាជរដ្ឋាភិបាលនៅមានប្រសិទ្ធភាពដែរឬទេ? ទាក់ទិន​នឹង​ករណី​នេះប្រជាពលរដ្ឋសង្ឃឹមលើ​លោក អភិបាលខេត្តត្បូងឃ្មុំអាច​មាន​ចំណាត់​ដ៏មាន​ប្រសិទ្ធភាព​បង្ក្រាបទីតាំងកាសុីណូនៅ​ទីតាំង​ខាងលើនេះ អោយ​ខានតែបាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1818 នាក់
ខែនេះ :
31406 នាក់
3 ខែនេះ :
59127 នាក់
សរុប :
2348359 នាក់