ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជ្រូកនាំចូលពីប្រទេសវៀតណាមកកាន់កម្ពុជាតាមច្រករបៀង កំណព្វកែវ ស្រុកគីរីវង់ គ្មានមន្ត្រីជំនាញណាត្រួតពិនិត្យ នៅប៉ុសិ៍្ដត្រួតពិនិត្យឆ្លងដែន .......!
Sun,24 February 2019 (Time 05:41 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 990នាក់)


 (​ខេត្តតាកែវ) ៖ ក្រោយពី​មាន​ការប្រកាស​ជា​សាធារណះ ក៏ដូចជា​ការជូន​ជា​សារលិខិត​ទៅ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត និង​ក្រុង ពី​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើ​ការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ទៅលើ​សាច់ជ្រូក និង​សាច់ក្រក ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​នោះ ។​ យើង​សង្កេតឃើញថា នៅក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ២០១៩​នេះ ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​កំណព្វ​កែវ ហៅ​ច្រក​យិន​យ៉ា ស្រុក​គីរីវង់ ខេត្តតាកែវ នៅតែ​បន្ត​នាំ​ជ្រូក​ចូល​យ៉ាងកំហក ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​សោះ សូម្បី​តែ​ដល់​តំបន់​ត្រួតពិនិត្យ​ឆ្លងដែន​ក៏​រថយន្ត​ដឹក​ជ្រូក​នោះ មិន​បាន​បង្អង់​ឬ​ឈប់​សិន​ឡើយ ពោល​គឺ​បើកបរ​ទៅ​យ៉ាង​រំភើយ ហាក់បីដូចជា​អ្នករកស៊ី​ដឹក​ជ្រូក​ទាំងនោះ បាន​ជូន​បង្អែម​លាង​មាត់​ដល់​មន្ត្រី​មួយចំនួន​ឈរជើង​នៅ​ច្រក​យិន​យ៉ានោះ​រួចទៅហើយ ។ ​សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ពេល​ថ្មីៗ​នេះ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ផ្ញើ​សារ​ជា​បន្ទាន់​ទៅកាន់​មន្ទីរ​កសិកម្ម​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​ឱ្យ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅលើ​លិខិត​នាំចូល​សត្វ​ជ្រូក​ទាំងឡាយ​ពី​ប្រទេស​វៀតណាម ដែល​បញ្ជាក់​ពី​សុខភាព​សត្វ និង​ពិនិត្យមើល​ឱ្យបាន​ច្បាស់​ទៅ​លើ​សត្វ​ជ្រូក​ទាំងឡាយ ដែល​នាំចូល​ទាំងនោះ ថា​តើ​មាន​រោគសញ្ញា​នៃ​ជំងឺឆ្លង​ដែរ​ឬក៏​អត់ នៅ​មុន​ពេល​អនុញ្ញាតឱ្យ​នាំ​ចូល​មក​កម្ពុជា ខណៈ​ដែរ​បច្ចុប្បន្ននេះ​ជ្រូក​នៅ​វៀតណាម​កំពុង​កើត​ជំងឺប៉េសអា​ហ្រិ​ក ដែល​ជា​ប្រភេទ​ជំងឺឆ្លង ប៉ុន្តែ​វា​មិន​អាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បាន​ទេ គឺ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ដទៃទៀត ប្រសិនបើ​មិន​មាន​វិធានការ​ការពារ​ទេនោះ​។​ ក្រោយ​មាន​ការនាំ​ជ្រូក​យ៉ាង​កំហក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​យិន​យ៉ា នេះ​លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ បាន​ប្រាប់​ក្រុម​អ្នក​សា​រពត័​មាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ថា ក្រុម​មន្ត្រី​របស់​លោក​បាន​ធ្វើការ​ចាំ​ស្ទាក់​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវបំបែក​ទម្លាប់​នៅក្បែរ​កា​រ៉ា​សាំង​មួយ​នៅក្នុង​ស្រុក​គីរីវង់​ដែរ ។ តែ​ការឆ្លើយ​របស់​ប្រធាន​ពេទ្យសត្វ​ខេត្ត​តាកែវ​នេះ ហាក់បីដូច​ជា​និយាយ យក​តែ​បាន​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​អ្នក​សារ​ពត័មាន​ដែល​ចុះ​ទៅដល់​គោលដៅ នោះ​គឺ​មិន​មាន​ឃើញ​នៅ​វត្តមាន​របស់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ធ្វើការ​ចាំ​ត្រួតពិនិត្យ​អ្វី​ឡើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
769 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7918 នាក់
ខែនេះ :
27471 នាក់
3 ខែនេះ :
61304 នាក់
សរុប :
2512011 នាក់