ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គំរោងអចលនទ្រព្យ របស់ក្រុមហ៊ុន ទ្រព្យយើង ជាទំនុកចិត្តខ្ពស់បំផុត របស់អតិថិជន បានជួបជុំបើក គំរោងអចលនទ្រព្យ ទី ៣ (ជ័យមង្គល) !
Sun,24 February 2019 (Time 07:52 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 2883នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ គំរោងអចលនទ្រព្យ របស់ក្រុមហ៊ុន ទ្រព្យយើង បានជួបជុំជាមួយអតិថិជន ចំនួន ៥០ នាក់ នៅហាងកាហ្វេ Talk 2 coffee នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានលោក ហួត សំបូ ជាប្រធានក្រុមហ៊ុន បានពន្យល់ដល់អតិថិជន ដែលបានទទួលនូវសេវា កម្មរបស់ក្រុមហ៊ុនទ្រព្យយើង  មានគោលដៅ” យើងចំណេញទាំងអស់គ្នា” ក្នុងឱកាសទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងតែមានការកើនឡើងនេះ។

ខេត្តបន្ទាយមានជ័យ ជាខេត្តជាប់និងព្រំដែនរវាង កម្ពុជា ថៃ ដែលមានផ្លូវដែកអាស៊ាន ពីក្រុងគូនមីង ប្រទេសចិន បានតភ្ជាប់ចូលមកក្នុងដីកម្ពុជា ។ ខេត្តបន្ទាយមានជ័យ ទទួលនូវអំណោយផលផ្នែក ខាងសេដ្ឋកិច្ចខ្ពស់ជាងគេ  ហើយជាឱកាសដល់ប្រជាពលរដ្ឋ ត្រូវចាប់យកនូវទីផ្សារអចលនទ្រព្យ និង ទីផ្សារទំនិញនាំចេញ នាំចូលជាច្រើនមុខ ទៀត នៅក្នុងទីផ្សារអាស៊ាន ។

លោក ហួត សំបូ បានបញ្ជាក់ថា អតិថិជន ដែលបានទទួលនូវសេវាកម្ម លើអចលនទ្រព្យ មានទំនុក ចិត្តខ្ពស់ ដែលមានឱកាសច្រើនទទួលបានប្រាក់ចំណេញ ។

សក្តានុពលនៃគំរោងអចលនទ្រព្យទី ៣ ឈ្មោះថា” ឋានមង្គល”  ដែលជាប់ផ្លូវជាតិលេខ៥៨ តាម ខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅជិតច្រកអូរបី ជាន់ ដែលជាច្រកសេដ្ឋកិច្ច ប្រជាពលរដ្ឋបានចេញ ចូលនាំទំនិញ មកលក់នៅទីផ្សារកម្ពុជា ។ គំរោងដី ល្វែង នៅទី៣ ឈ្មោះ ឋានមង្គល ជាទីចំណុចប្រជុំដោយទីតាំងដូចជាៈ ច្រកអូរបីជាន់ សាលារៀន មន្ទីរពេទ្យ ហើយជាតំបន់សេដ្ឋកិច្ច ដែលអាចនាំអតិថិជន ទទួលបានប្រាក់ចំណេញខ្ពស់ បន្ទាប់ពីពួកគាត់ជាវដីល្វែងងរបស់ក្រុមហ៊ុន ទ្រព្យយើង

លោក ហួត សំបូ បានលើកឡើងនូវចំណុចជាច្រើន បានបើកចំហ បេះដូង ដោយមិនមានលាក់លៀម ឡើយ ហើយជាឱកាសរបស់អតិថិជន ទទួលនូវកំរ៉ៃ បន្ថែម កាន់តែច្រើន ជាការចូលរួមកាត់បន្ថយភាព ក្រីក្រ ក្នុងគោលនយោបាយរាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ អាណត្តិ៦ នេះផងដែរ ។

ក្នុងការជួបជុំជាមួយជាអតិថិជនរបស់ក្រុមហ៊ុន ទ្រព្យយើង លើអចលនទ្រព្យ លោក បានបើកឱកាស ដល់អតិថិជន ចូលរួមក្នុងការធ្វើវិនិយោគ ដែលយើងប្រើពាក្យថា” នាំគ្នាឆ្ពោះទៅកាន់គោលដៅនៃការ ចំណេញប្រាក់ទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នា ”  ។ នេះជាឱកាសចូលរួមរបស់អតិថិជន ក្នុងការ ទទួលបានកំរ៉ៃ បន្ថែម ហើយរួមទាំងជាទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការ ទៀតផង ។

ក្នុងការផ្តល់បទសំភាសន៍ជាមួយ សារព័ត៌មានខ្មែរជាយដែន លោក ហួត សំបូ ហាក់ដូចជាមិនមានការ លាក់លៀម នូវគំនិតណាមួយ ដើម្បីលាក់ទុកឡើយ ដោយបាននិយាយថា” បើប្រជាពលរដ្ឋមានឱ កាសចូលរួមធ្វើវិនិយោគលើគំរោងអចលនទ្រព្យ របស់ក្រុមហ៊ុនទ្រព្យយើងនោះ ពួកគាត់នឹងមានឱ កាសទទួលបានផលចំណេញ ។ យើងអាចជោគជ័យបាន លុះត្រាតែមានការចូលរួមជាច្រើនគ្នា

មិនមែនជាការងារជោគជ័យ ធ្វើម្នាក់ឯង ក្លាយទៅជាអ្នកជោគជ័យទេ លុះត្រាតែមានការគំាំទ្រ និងចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ។ “ ជោគជ័យទាំង អស់គ្នា ទទួលបាននូវប្រាក់ចំណេញទាំងអស់គ្នា “ លោក បាននាំអតិថិជន ចុះទៅមើលដល់ដីគំរោង ដីលំនៅដ្ឋានផ្ទះល្វែង ហើយបានចង្អុលបង្ហាញនូវចំណុចនីមួយៗ ជាចំណុចសក្តានុពលនៃដីគំរោងផ្ទះ ល្វែង​នៅចំណុចនោះ ។ ចំណែកអតិថិជន ទទួលបានទិញហើយ ត្រូវទទួលបានជាកម្មសិទ្ធិករ នៅដីរបស់ ខ្លួន ដែលទទួលស្គាល់ពីសំណាក់អាជ្ញាធរ និងជំនាញផងដែរ ហើយធានាថា” មានដីមានប្លង់ មានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ” ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1276 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8425 នាក់
ខែនេះ :
27978 នាក់
3 ខែនេះ :
61811 នាក់
សរុប :
2512518 នាក់