ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈឺមិនចេះជា សុំទៅពេទ្យ មិនល្ហែ របស់លោក ថោង សារ៉ាត់
Mon,25 February 2019 (Time 06:13 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1159នាក់)


ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០១៩នេះ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យអនុរ័ក្សពន្ធនាគារ បញ្ជូនទណ្ឌិត ថោង សារ៉ាត់ ចេញពីតុលាការយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ បន្ទាប់ពីទណ្ឌិតរូបនេះ យំឡាំប៉ារំខានដល់អង្គសវនាការ ។ នាព្រឹកថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០១៩ ។ ចៅក្រមសាលាដំបូងបានលើកយកសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤មកបើកសវនាការបន្តដោយតម្រូវអោយនាំយកទណ្ឌិតថោង សារ៉ាត់មកនៅក្នុងរង្វង់ក្រចកសេះ ។ នីតិវិធីដំបូងតុលាការបានកំណត់ធ្វើការសាកសួរអតីតក្រុមអង្គរ័ក្សជាមុនទើបសាកសួរទណ្ឌិតថោង សារ៉ាត់ តាមក្រោយ ប៉ុន្តែពេលដែលគេនាំថោង សារ៉ាត់ចូលដល់ក្នុងសវនាការ ទណ្ឌិតរូបនេះទាមទារឆ្លើយមុន វាខុសទៅនឹងនីតិវិធីរបស់តុលាការ ទើបក្រុមប្រឹក្សាតុលាការមិនឯកភាពអោយឆ្លើយមិន ស្រាប់តែទណ្ឌិតថោង សារ៉ាត់ ស្រែកយំខ្លាំងៗដូចកូនក្មេងជាហេតុឡើងសម្ពាធឈាម ហើយតុលាការក៏អនុញាតអោយអនុរ័ក្សនាំទណ្ឌិតថោង សារ៉ាត់ ទៅមន្ទីរពេទ្យវិញ ប៉ុន្តែសវនាការនៅតែបន្តដោយតុលាការសាកសួរក្រុមអង្គរ័ក្របានចំនួន២នាក់ទៀត។ ជនជាប់ឈ្មោះមាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ត្រូវបានតុលាការបន្តការសាកសួរបញ្ជាក់បន្ថែមជុំវិញឃាតកម្មលើជនរងគ្រោះ អ៊ឹង ម៉េងជឺ ។ ព្រឹកនេះជនជាប់ចោទមាស សម្បត្តិ បានឆ្លើយបដិសេធចម្លើយសារភាពទាំងនៅសមត្ថកិច្ចនគរបាល និងនៅតុលាការចំនួន៥ដង ដោយទទួលតែចម្លើយសារភាពនៅក្នុងសវនាការដែលតុលាការចេញសាលក្រមរបៀបប៉ុណ្ណោះ ។ ចំណែកជនជាប់ចោទឈ្មោះ ឈុន ចិត្រា បានបដិសេធមិនឆ្លើយនិងសំណួររបស់តុលាការតែម្ដង ដោយជនជាប់ចោទបានឆ្លើយយ៉ាងខ្លីថា ខ្លួនបានឆ្លើយសំណួរដដែលៗចំនួន៥ , ៦ ដងរួចមកហើយ ។ ដោយសាររឿងក្ដីនេះមានសភាពស្មុគ្រស្មាញនិងអង្គហេតុវែងអន្លាយ តុលាការបានសម្រេចផ្អាកដវនាការនៅម៉ោង១១និង៣០នាទី ហើយនឹងបន្តនៅថ្ងៃទី ០៥មិនា ឆ្នាំ២០១៩ខាងមុខទៀត។ សូមបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ -ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ។ -ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំពោះការសួរដេញដោល តុលាការនឹងបន្តនៅព្រឹកថ្ងៃទី ១៦មករានេះ ។ សូមរំលឹកថាជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក ។ ក្នុងសវនាការចំនួន២២លើកកន្លងទៅក្រុមជនជាប់ចោទបានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ ។ គួររំឮកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ ចំពោះសំណុំរឿងឃាតកម្ម បើកក្នុងករណីតុលាការរកឃើញថាលោកថោង សារ៉ាត់ ជាអ្នកបញ្ជាអោយសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការ នោះក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1098 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8247 នាក់
ខែនេះ :
27800 នាក់
3 ខែនេះ :
61633 នាក់
សរុប :
2512340 នាក់