ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដោយសារបញ្ហា ស្នេហាត្រីកោណ មានមនុស្សចំនួន ៣ នាក់ ក្លាយជាឧក្រិដ្ឋជន !
Wed,27 February 2019 (Time 12:24 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1091នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចស្នងការនគរបាល ខេត្តបន្ទាយមាន ជ័យ សមត្ថកិច្ចអធិការ ស្រុកថ្មពួក ព្រមទាំងមានការសហការជាមួយ ប្រជាពលរដ្ឋ ក្រោមការបញ្ជាផ្ទាល់ពីលោក ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ ឈានដល់ការកំណត់ មុខសញ្ញាចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ៣ នាក់ មានៈ ឈ្មោះ ស៊ន់ ផាត ភេទប្រុស អាយុ ៣៦ ឆ្នាំ ឈ្មោះ ស៊ន់ ភ័ក្ត្រ ភេទប្រុស អាយុ ៣៣ ឆ្នាំ និង ឈ្មោះ សាន ហ៊ីង ភេទស្រី អាយុ ៣១ ឆ្នាំ អ្នក ទាំងបីនាក់មានទីលំនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ។ ប្រជាពលរដ្ឋនៅក្នុង ភូមិធ្លក បាននិយាយតៗគ្នាថា ជារឿងស្នេហាត្រីកោណ ដែលមិនអាចសម្របសម្រួលបាន ទើបឈាន ដល់ការសម្លាប់នេះ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ មានឈ្មោះ តុន ឬ ថុង ( នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ក្នុងគណនេយ្យ មានឈ្មោះថា អ៊ីន អ៊ីន ) ត្រូវបានគេប្រទះឃើញសាកសព ស្លាប់ ដោយគេដុតនឹងកងឡាន នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ សមត្ថកិច្ច បានយកជនសង្ស័យទាំងបីនាក់ ទៅធ្វើត្រាប់តាម ទៅលើអំពើរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ ដោយដុតនិងកង់ឡាន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1934 នាក់
ខែនេះ :
31522 នាក់
3 ខែនេះ :
59243 នាក់
សរុប :
2348475 នាក់