ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្នុងរឿងស្នេហាត្រីកោណ ភាគីខាងស្ត្រីរួចខ្លួន ជាប់តែភាគីខាងប្តី និងបងថ្លៃ !
Wed,27 February 2019 (Time 04:01 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1506នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៩ សមត្ថិកិច្ចនគរបាល ខេត្តបន្ទាយមានជ័យ បាន យកជនជាប់សង្ស័យ ទៅធ្វើតម្រាប់តាមនៅកន្លែងកើតហេតុ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ដែលជនរងគ្រោះឈ្មោះ ហ៊ាន សុផុន (ហៅតុន) រស់នៅភូមិអំពិលចាស់ ឃុំបន្ទាយ អំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ បើតាមប្រជាពលរដ្ឋ សំដីរបស់ប្រជាពលរដ្ឋ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយឆ្មារ បាននិយាយថាៈ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ មានឈ្មោះ ហ៊ាន សុថុន ហៅ តុន ជាអ្នកភូមិអំពិល តែងតែចេញចូលមកក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបានដឹកស្រូវទៅកិន តែជនរងគ្រោះ បានទាក់ទងស្នេហាត្រី កោណជាមួយស្ត្រីម្នាក់ ឈ្មោះ សាន ហ៊ីង អាយុ ៣១ ឆ្នាំ មានប្តីឈ្មោះ ស៊ន់ ភ័ក្ត្រ អាយុ ៣៣ ឆ្នាំ មាន ទាំងកូនទៀតផង ។ នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះ និងស្ត្រី សាន ហ៊ីង បានណាត់ជួបគ្នានែបនិត គៀកកើយគ្នា នៅក្នុងព្រៃ ស្ថិតនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ ក្នុងពេកកំពុងតែបង្កាត់ ភ្លើងស្នេហានោះ ឈ្មោះ ស៊ន់ សុផាត ជាបងរបស់ ស៊ន់ ភក្ត្រ និងជាបងថ្លៃរបស់នាង សាន ហ៊ីង ធ្វើដំណើរទៅស្រែ  បាន ឃើញនាងកំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសផ្សេង ផិតក្បត់ពីប្តីខ្លួន ទើបយកកាំបិតស្ទះទៅកាប់ ជនរងគ្រោះ១កាំបិត ចំពីក្រោយខ្នង ហើយជនរងគ្រោះក្រោកឡើងរត់ដួល ទើប ឈ្មោះ ស៊ន់ សុផាត បានស្ទុះទៅកាប់ចំ ក និងអាករថែម បណ្តាលឲ្យជនរងគ្រោះ ស្លាប់ ។ ក្រោយពេលជនរងគ្រោះស្លាប់ភ្លាម ហើយបានទូរស័ព្ទហៅឈ្មោះ ស៊ន់ ភ័ក្ត្រជាប្អូន ត្រូវជាប្តីរបស់នាង សាន ហ៊ីង ដោយប្រាប់ថា” អញសម្លាប់អាមួយនោះហើយ អាឯងយកកង់ឡានមកដុតសពវាផង !” ឈ្មោះ ស៊ន ភ័ក្ត្រ បានយកកង់ឡានដាក់លើគោយន្ត ដឹកទៅកន្លែងកើតហេតុ ហើយធ្វើសកម្មភាពដុតបំផ្លាញ សាកសព ។ ចេតនាទុច្ចរិត ផ្តើមឡើងភ្លាមក្នុងការសម្លាប់មនុស្ស ដោយមិនបានគ្រោងទុក ដោយឃើញភ្លាម ហើយចេតនាទុច្ចរិតបង្ខំឲ្យសម្លាប់នោះ មានចារី និង សហចារី ផុតបំផ្លាញសាកសព(ភស្តុតាង) ។ ចំណែកស្ត្រីដែលទាក់ទង រឿងនេះ មិនមានចេតនា ឬ ការពាក់ព័ន្ធក្នុងការសម្លាប់ជនរងគ្រោះ ទេ ដោយមានចេតនាស្រឡាញ់ជនរងគ្រោះ ទៅតាមកាមារម្មណ៍ប៉ុណ្ណោះ ។

ក្នុងរឿងនេះដែរ ក្នុងរបាយការណ៍របស់សមត្ថកិច្ច ដែលបានបញ្ជូនឲ្យអ្នកសារព័ត៌មានចុះផ្សាយមានៈ  ថាអំពើឃាតកម្មគិតទុកជាមុន ក្នុងការសម្លាប់ជនរងគ្រោះ ឈ្មោះ ហ៊ាន សុថុនហៅ តុង កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅចន្លោះវេលាម៉ោង ១០ ដល់ ១២ ថ្ងៃត្រង់ ចំណុចភូមិថ្មរមៀល ឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយជនជាប់សង្ស័យទាំងពីរ បានយកកាំបិតផាំងតោទៅកាប់ សម្លាប់ ហើយដោះកង់គោយន្តទាំង ៤ ព្រមទាំងកងឡាន ១ ទៀត ដុតសាកសព បំបាត់ភស្តុតាង ។

ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ច ជាឃាតកម្មគិតទុកជាមុន ដែលមានការរៀបចំត្រៀមបំរុង ពួន​ស្ទាក់ ដើម្បីទទួលបានផលនៃអំពើរបស់ខ្លួន ដោយមានចេតនាធ្វើឲ្យមនុស្សស្លាប់ ។ ក្នុងបទល្មើសនេះ គួរតែមានជាប់ពាក់ព័ន្ធជាមួយ ស្ត្រីឈ្មោះ សាន ហ៊ីង ដែរ ព្រោះនាងជាធ្នាក់សម្រាប់នាំជនរងគ្រោះ ទៅទីកើតហេតុ ស្ងាត់កំបាំង ដើម្បីសម្លាប់ជនរងគ្រោះ ។ តែបើស្ត្រីនោះត្រូវបានសមត្ថកិច្ចដោះលែង  ហើយមិនជាប់ពាក់ព័ន្ធ មានតែដូចក្នុងអង្គហេតុ ដែលប្រជាពលរដ្ឋបានលើកឡើង ។ សារព័ត៌មានខ្មែរ ជាយដែន នៅតែតាមប្រម៉ាញ់ក្នុងរឿងនេះ ដើម្បីរកភាគីពាក់ព័ន្ធបន្ថែម ធ្វើបទសំភាសន៍ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3764 នាក់
ម្សិលមិញ :
604 នាក់
សប្តាហ៍នេះ :
7198 នាក់
ខែនេះ :
26837 នាក់
3 ខែនេះ :
60790 នាក់
សរុប :
2510966 នាក់