ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីបំរើរាស្ត្រ សាលាក្រុង ដូនកែវ ខេត្តតាកែវ ចង់ប្រែក្លាយយករាស្ត្រជាសត្រូវ !
Fri,01 March 2019 (Time 08:17 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1203នាក់)


កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពលរដ្ឋរិះគន់ មន្រ្តីទទួលបន្ទុកការងារ អាត្រានុគោលដ្ឋាន សាលាក្រុងដូនកែវ ខេត្តតាកែវ ថា មានអាកប្បកិរិយាមិនសមរម្យចំពោះរាស្រ្ត ខេត្តតាកែវ ។  ពលរដ្ឋដែលមានលំនៅដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ បានសំដែងការមិនពេញចិត្តចំពោះការបំរើសេវា សាធារណៈរបស់មន្រ្តីការិយាល័យរដ្ឋបាលដែលទទួលបន្ទុកធ្វើសេចក្តីចំលងឬ កែតម្រូវ អត្រានុគោលដ្ឋាន នៃសាលាក្រុងដូនកែវ ខេត្តតាកែវ។ ពលរដ្ឋបានរិះគន់ចំៗថា ពួកគាត់តែងទទួលអារម្មណ៍ក្តៅក្រហាយ ខឹងសម្បារ ចំពោះអកប្បកិរិយា មិនចង់ផ្តល់សេវាសាធារណៈជូនរាស្រ្តរបស់មន្រ្តីទាំងនោះ ដោយពួកគេមានសំដីគំរោះគំរើយ អាកប្បកិរិយាទ្រគោះបោះបោក ធ្វើព្រងើយកន្តើយ ព្រមទាំងមានភាពយឺតយ៉ាវ សាំញាំច្រើន មិនបានបង្ករលក្ខណៈងាយស្រួលដល់ពលរដ្ឋដែលមករកសេវាឡើយ ពួកគាត់ពិបាកនឹងពលរដ្ឋទទួលយកបានណាស់។ ពួកគាត់បានបន្ថែមថា ពេលពួកគាត់យកអាត្រានុគោលដ្ឋានទៅធ្វើសេចក្តីចម្លងឬកែរតម្រូវ នៅការិយាល័យរដ្ឋបាលសាលាក្រុងដូនកែវ ដូចទៅរង់ចាំ សុំភ្លើងយក្សចឹង។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះទើបតែមានការផ្លាស់ប្តូរ អភិបាលក្រុងដូនកែវ ដោយលោក មូល វិចិត្រ អតីតអភិបាលក្រុងដូនកែវ ត្រូវបានតែងតាំងជាអភិបាលរងខេត្តតាកែវ ហើយ លោក កង អាណាន់ អភិបាលរងក្រុងដូនកែវ ត្រូវបានតែងតាំងជាអភិបាលក្រុងដូនកែវផងដែរ។ ពលរដ្ឋសូមសំណូមពរដល់ លោក កង អាណាន់ អភិបាល ក្រុងដូនកែវ ដែលទើបតែងតាំងថ្មី សូមជួយពិនិត្យការងារកូនចៅក្រោមឱវាទ របស់សាលាក្រុងដូនកែវ ឡើងវិញ ផង ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អក្នុងការបំរើសេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋាន និងបញ្ចប់ភាពថ្នាំងថ្នាក់របស់ពលរដ្ឋ ចំពោះអាជ្ញាធរមូលដ្ឋាន។ ពាក់ព័ន្ធនឹងការរិះគន់ខាងលើ អ្នកសារព័ត៍មានយើងមិនទាន់អាចសុំការស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៃសាលាក្រុងដូនកែវបាននៅឡើយទេ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1116 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8265 នាក់
ខែនេះ :
27818 នាក់
3 ខែនេះ :
61651 នាក់
សរុប :
2512358 នាក់