ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យកតួនាទី ជាមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើជាមុខជំនួញ ដេកចាំប្រមូលលុយ !
Fri,01 March 2019 (Time 11:26 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1114នាក់)


ខេត្តសៀមរាបៈ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩  ប្រជាពលរដ្ឋបានរិៈគន់ ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ បានដាក់ស្នាក់ការមេព្រៃ សង្កាត់ស្វាយលើ ដែលមានលោកម៉ែន វុទ្ធី (ហៅ ឡយ ) ជានាយសង្កាត់ សព្វថ្ងៃកំពុងដេកចាំយកលុយ ប្រមូលដាក់ហោប៉ាវ ពីក្រុមឈ្មួញដឹកឈើជារៀងរាល់ថ្ងៃរាល់យប់ ខេត្តសៀមរាប : នាយសង្កាត់រដ្ឌបាលព្រៃឈើ ( ដើមស្រឡៅ) ឈ្មោះ ម៉ែន វុទ្ធី ( ហៅ ឡយ) សព្វថ្ងៃមិនបានបំពេញទូនាទី ជាមន្ត្រី រដ្ឌបាលព្រៃឈើ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើនោះទេ តែបែរជាដាក់កំលាំង ដេកចាំយកតែលុយពីឈ្មួញដឹកឈើ ជាក់ស្តែងកាលពីយប់ថ្ងៃទី ២៤ ០២ ២០១៩ វេលាម៉ោង០៩និង៤០ នាទីយប់ រហូតមកដល់ថ្ងៃនេះគោយន្តកន្ត្រៃ ធ្វើ សកម្មភាពជារៀងរាល់យប់តែ លោកនាយសង្កាត់ ម៉ែន វុទ្ធី (ហៅឡយ) មិនបានកាងបទល្មើសទេ តែមិនបង្ក្រាប ។ តាមសម្តីរបស់ប្រជាពលរដ្ឋបានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងអោយបានដឹងថាលោក មិនហ៊ានបង្ក្រាបទេ ព្រោះខ្លាចដាច់ខ្ទង់ដាច់ខែគ្មានលុយអោយ លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ លោក ម៉ុង ប៉ុនលីម ។

 បងប្អូនពលរដ្ឌបានបន្តប្រាប់ថា ពួកគាត់រកស៊ី បន្តិចបន្តួចឬក៍ដឹកឈើចាស់ៗយកទៅធ្វើផ្ទះ ហើយមានទាំងមានលិខិតអនុញ្ញាតិ្តពីអាជ្ញាធរយ៉ាងណាក៍ដោយក៍មន្រ្តីរដ្ធបាលព្រៃឈើនៅចំនុចគល់ស្ពានខាងលើនេះនៅតែជំរិតទាប្រាក់ពីពួកគាត់ដដែល។ ចំណែកឯលោកម៉ែន វុទ្ធី ហៅ(ឡយ) នឹងលោកម៉ុង ប៑ុនលីម នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តសៀមរាប អ្នកសារព័ត៏មានយើងខ្ញុំមិនអាចសុំការបកស្រាយបំភ្លឺបានទេដោយសារពុំមានលេខទំនាក់ទំនង៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1192 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8341 នាក់
ខែនេះ :
27894 នាក់
3 ខែនេះ :
61727 នាក់
សរុប :
2512434 នាក់