ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុគ្គលឹកកាសែតបាត់ដំបងប៉ុស្ត៍ម្នាក់ ត្រូវជនដៃដល់ស្ទាក់វាយតាមផ្លូវ បណ្ដាលឲ្យស្លាប់ ខណះវិលត្រឡប់ពីរាំធុងបាស់ នៅស្រុកស្នួល
Mon,04 February 2019 (Time 03:47 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1078នាក់)


ក្រចេះ៖  សមត្ថកិច្ច កំពុងតែដុតដៃដុតជើងស្រាវជ្រាវ  រកមុខសង្ស័យជនដៃដល់ជាក្មេងស្ទាវមួយក្រុម ដែលបានស្ទាក់វាយបុគ្គលឹកកាសែតបាត់ដំបងប៉ុស្តិ៍គ្រាដែលជនរងគ្រោះជិះម៉ូតូត្រឡប់មកពីរាំធុងបាស់វិញ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ហើយព្រួតគ្នាវាយជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងយ៉ាង អណោចអធម្ម។ 
ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវរលាម៉ោង០០,១០នាទី យប់ថ្ងៃសៅរ៍ រំលងអាធ្រាត ឈានចូលថ្ងៃអាទិត្យ ទី៤ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវកែង៨៨ ភូមិជើង ឃ្លេ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នឹងមានកាន់បណ្ណ័សម្គាល់ខ្លួន(ID)គេហទំពរ័បាត់ដំបងប៉ុស្ត៍ផងដែរ។តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ នាំគ្នាជិះម៉ូតូទៅរាំធុងបាស់ នៅចំណុចគ-មលេខ៩០ ភូមិជើង ឃ្លេ ឃុំ២ធ្នូរ ស្រុកស្នួល ពេលត្រឡប់មកផ្ទះវិញ ពួកគេជិះម៉ូតូឌុបគ្នា៣នាក់ ដែលឈ្មោះ នី ធិរ៉ា ជាអ្នកបើកម៉ូតូ នឹងឈ្មោះប៉ែ ជិះកណ្ដាល ចំណែកជនរងគ្រោះជិះពីក្រោយគេ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ក្រុមជនដៃដល់មួយក្រុម ស្ទាក់ចាំវាយ ហើយយកដុំថ្ម គប់ទៅលើជនរងគ្រោះចំក្បាលផ្នែកខាងក្រោយ ធ្លាក់ពីលើម៉ូតូ រួចព្រួតគ្នាវាយរហូតដល់ស្លាប់ នៅកន្លែងកើតហេតុតែម្ដង។ក្រោយកើតហេតុ ក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនដោយសុវត្តិភាព ខណះពេលនោះដែរ គេឃើញជនរងគ្រោះដេកស្លាប់ នៅចិញ្ចើមផ្លូវ ក្បែរព្រៃ។ក្រោយកើតហេតុ សមត្ថកិច្ចក៏បាន ចុះទៅដល់កន្លែងកើតហេតុ នឹងបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ទោះជាយ៉ាងណាបច្ចុប្បន្ន សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវ  រកមុខសង្ស័យជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1406 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4039 នាក់
ខែនេះ :
16429 នាក់
3 ខែនេះ :
56175 នាក់
សរុប :
2481884 នាក់