អាជ្ញាធរក្រុងប៉ោយប៉ែតចុះអបរំណែនាំតៃកុងរថយន្តដឹកដីអោយកាត់បន្ថយការដឹកលើសចំណុះនិងគ្របកុំអោយដីជ្រុះលើផ្លូវជាតិបង្ករគ្រោះថ្នាក់ចរាចរណ៍!
បន្ទាយមានជ័យ៖ ដោយមើលឃើញនូវភាព អនាធិបតេយ្យនៃការដឹកជញ្ជូនដី ចេញពីទំនប់ អូរខៃដន ដោយពុំមានសណ្តាប់ធ្នាប់ល្អហើយដាក់លើសចំណុះ មិនបានគ្រប ត្រឹមត្រូវ បណ្តាលអោយអាចម៍ដី ជ្រុះធ្លាក់រាយបាយនៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុច យាង ភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយបង្ករអោយមានគ្រោះថ្នាក់ ចរាចរណ៍ជាញឹកញាប់នោះនៅព្រឹកថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៩នេះក្រុមកាងារសាលាក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកអភិបាលរងក្រុងស្តីទី ដោយមានការចូលរួមពី ចៅសង្កាត់និមិត្ត កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត ប្រជាកាពារ យ៉ាងគគ្រឹកគគ្រេងបានចុះទៅ លាងសំអាតផ្លូវថ្នល់និងផ្សព្វផ្សាយអបរំ ណែនាំ ដល់ក្រុមអ្នកបើកបររថយន្តដឹកដី រាប់សិបគ្រឿងអោយបញ្ឈប់ការដឹកហៀហូរលើសកំរិតនិងគ្របអោយបានត្រឹមត្រូវ កុំអោយជ្រុះដីលើផ្លូវជាតិបន្តទៅទៀត។
ក្នុងនោះដែរលោកអភិបាលក្រុងស្តីទីក៏បានសំណូមពរអោយកម្លាំងនគរបាលប៉ុស្តិសង្កាត់និមិត្តត្រូវតែមើលការខុសត្រូវលើករណីរថយន្តណាល្មើសដឹកលើសចំណុះមិនបានគ្របអោយបានត្រឹមត្រូវដើម្បីចាត់ទៅតាមច្បាប់។
ជាមួយគ្នានោះដែរលោក អភិបាលក្រុងស្តីទីបានគូសបញ្ជាក់នៅក្នុងសកម្មភាពដឹកជញ្ជូនដីខាងលើនេះមានក្រុមហ៊ុន២ដែលលោកបានស្គាល់អស់ហើយៗតទៅមុខទៀតលោកនិងទាក់ទងទៅម្ចាស់ក្រុមហ៊ុនដឹកដីនោះអោយជួយលាងសម្អាតផ្លូវរៀងរាល់ថ្ងៃដើម្បីកុំអោយដីជ្រុះរាយបាយបង្ករគ្រោះថ្នាក់បន្តទៅទៀត។