ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កិច្ចប្រជុំបូកសរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេស ស្នាក់នៅនិងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ
Thu,07 February 2019 (Time 09:35 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1059នាក់)


 
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បើកកិច្ចប្រជុំបូកសរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គៀក ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអធិការ អធិការរងក្រុង ស្រុក និងប៉ុស្តិ៍នគរបាលក្នុងខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរជំនាញក្នុងខេត្ត ។ 
   
 
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍បាន ឱ្យដឹងថា ក្នុងយុទ្ធនាការស្រង់ស្ថិតិជនបរទេសស្នាក់នៅ ធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ តាមគោលដៅអាជីវកម្ម ២.០៥២  មានជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ មាន ៥៧សញ្ជាតិ ។ និងមានអាជីវកម្មធុនតូច ១៦៧ប្រភេទ ។ ការចុះស្រង់ស្ថិតិម្ចាស់ទីតាំងមួយចំនួនមិនបានសហការផ្តល់ទិន្នន័យជាក់លាក់ពីជនបរទេសស្នាក់នៅ និងបម្រើការងារ មានដូចជាកាស៊ីណូសណ្ឋាគារ ស៊ីហ៊ូ  .កាសុីណូជីងកាង . កាស៊ីណូ ផារ៉ាដាយអាយឡែន . កាស៊ីណូ លីស៊ីង . កាស៊ី ណូ កាឡាក់ស៊ី . កាស៊ីណូ ស៊ីងឆីង .មកាស៊ីណូ ហ្វូក . កាស៊ីណូ សុខាវីហ្គាស ការស៊ីណូ ស៊ីងទីង    ។ 
   ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាអ្នកវិនិយោគ និងទេសចរចិនស្នាក់នៅខេត្តព្រះសីហនុ មានប្រមាណ ៧ម៊ឺននាក់ ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ផ្តល់ផលវិជ្ជមានយ៉ាងច្រើន ជួយឱ្យខេត្តបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក៍ប៉ុន្តែវាមានផលអវិជ្ជមាន ១០ភាគរយ ។ ប្រជាពលរដ្ឋ ៩០ ទៅ ៩៥ភាគរយ អបអរសាទរចំពោះការវិនិយោគ និងទេសចរ ចិនមកខេត្តព្រះសីហនុ ។ អាជ្ញារធរខេត្តអនុវត្តគោលនយោបាយការគៀងគរចំពោះអ្នកវិនិយោគ និងទេសចរ ដើម្បីបង្កើនចំណូលថវិកាជាតិ បន្តជម្រុញបន្តគ្រប់គ្រងជនបរទេស ធានាការពារសន្តិសុខ សុវត្ថិភាពដល់វិនិយោគ និងទេសចរ ធ្វើឱ្យខេត្តមានការអភិវឌ្ឍលឿន ថ្វីត្បិតការវិនិយោគវាមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័្ពន្ធបរិស្ថាន ប្រពន្ធលូរ ។ ក៍ប៉ុន្តែបច្ចុប្បន្នមានសំណង់អគារធំ ខ្ពស់ប្រមាណជា ២០០កំពុងតែកើតឡើងនៅលើទឹក ដីខេត្តព្រះសីហនុ ហើយសង្ឃឹមថា នៅមានសំណង់ជាច្រើនទៀតបន្តកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ ។ 
     ឯកឧត្តម នាយឧត្តមសេនីយ៍ គៀក ច័ន្ទថារិទ្ធ មានប្រសាសន៍បូកសរុបកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការ ស្រង់ស្ថិតិជនបរទេសជំហានដំបូង ដែលស្នាក់នៅ និងប្រកបរបរអាជីវកម្មក្នុងខេត្តព្រះសីហនុដោយគូសបញ្ជាក់ថា ការហូរចូលយ៉ាងលឿនពីជនបរទេសរាប់ម៊ឺននាក់ និងការអភិវឌ្ឍរី កចម្រើនយ៉ាងឆាប់រហ័សនូវសណ្ឋាគារ កាស៊ីណូ រីសត ខុនដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗទៀត ភាគច្រើនការវិនិយោគ និងអាជីវកម្មជាជនជាតិចិន ។ ដូច្នេះសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រុង ស្រុក ខេត្ត បន្តអនុវត្តនូវយន្តការទទួលខុសត្រូវក្នុងភូមិសាស្ត្រ តាមច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់ពត៍មានទិន្នន័យជនបរទេសស្នាក់នៅ ដើម្បីជម្រុញឱ្យជន បរទេស ទៅឱ្យសុំប័ណ្ណការងារ សៀវភៅការងារ បង្កើនវិធានការត្រួតពិនិត្យផ្លូវច្បាប់ ចំពោះជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្រប្រកបដោយស្របច្បាប់កម្ពុជា  ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1389 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4022 នាក់
ខែនេះ :
16412 នាក់
3 ខែនេះ :
56158 នាក់
សរុប :
2481867 នាក់