ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរខេត្តប៉ៃលិន សហការជាមួយនឹងរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យ និងកំណត់ទីតាំងដីដាំកូនឈើតំបន់អភិរក្សភ្នំកេះឡើងវិញ!
Fri,08 February 2019 (Time 04:02 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1036នាក់)


ខេត្តប៉ៃលិន ៖ ដោយពិនិត្យឃើញព្រៃឈើនៅតំបន់ភ្នំកេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រានស្ទើរតែអស់រលីង ដើម្បីយកធ្វើជាដីកម្មសិទ្ធិដាំដំណាំពោត និងដំឡូងមី រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ លោក ធូ ភា អភិបាលរងខេត្ត សហការជាមួយនឹងមន្រ្តីរដ្ឋបាលព្រៃឈើចុះកំណត់ទីតាំងដីដាំកូនឈើឡើងវិញ ។ 
ហេតុការណ៍អាជ្ញាធរ ចុះត្រួតពិនិត្យដីព្រៃតំបន់អភិរក្សភ្នំកេះនេះ បានធ្វើឡើងកាលពីវេលាព្រឹថ្ងៃ ទី៧និងទី៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចភ្នំកេះ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ  ។ 
ប្រភពព័ត៌មានពីលោក ឡាយ ពិសិដ្ឋ នាយរងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា អាជ្ញាធរខេត្ត បានដឹកនាំសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចុះទៅត្រួតពិនិត្យទីតាំងដីដែលមានស្រាប់ចំនួន២០០ហិកតា នៅត្រង់ចំណុចភ្នំកេះ ដើម្បីរៀបចំដាំកូនឈើសារជាថ្មីឡើងវិញ ។ លោកបន្តទៀតថា អាជ្ញាធរ ចុះ ពិនិត្យវាស់វែងរយ:ពេល២ថ្ងៃ ដោយរៀបចំឱ្យប្រជាពលរដ្ឋដែលកាប់ទន្ទ្រាន និងប៉ះពាល់ដល់ដីតំបន់អភិរក្ស ប្រគល់ជូនរដ្ឋយកមករក្សាទុកព្រៃឈើឡើងវិញ ។ 
លោកបន្តទៀតថា ខាងអាជ្ញាធរមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋ បន្តកាប់ទន្ទ្រានរានយកដី របស់រដ្ឋទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ព្រោះព្រៃឈើនៅតំបន់ខាងលើ ដែលពីដើមដុះយ៉ាងទ្រុប ទ្រុល ប៉ុន្តែរយ:ពេលចុងក្រោយនេះ មានការលួចកាប់អស់ជាច្រើន ។
ប្រជាពលរដ្ឋសប្បាយចិត្ត ខណ:ឃើញអាជ្ញាធរនាំគ្នាចុះទៅវាស់វែងដីតំបន់អភិរក្ស ដើម្បីរក្សារុក្ខ ជាតិទាំងនោះឱ្យនៅដុះសារជាថ្មីឡើងវិញ ព្រោះប៉ុន្មានឆ្នាំកន្លងមក ព្រៃតំបន់ខាងលើ មានការកាប់បំផ្លាញអស់ជាច្រើន ហើយកន្លែងខ្លះបានប្រែក្លាយទៅជាដីចម្ការកម្មសិទ្ធិរបស់ពលរដ្ឋទៅហើយ ។ ប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើតំបន់ភ្នំកេះ ដែលពីមុនសម្បូរទៅដោយសត្វព្រៃ ដូចជាខ្លា ដំរី ខ្ទីង គោ ព្រៃ ឈ្លូស ក្តាន់ នឹងក្លាយទៅជាកន្លែងមានសត្វទាំងនោះមករស់នៅសារឡើងវិញ ។ ម្យ៉ាងវិញទៀត បើ អាជ្ញាធរដាំដើមឈើឡើងវិញ អាចនឹងជួយទាក់ទាញខ្យល់បរិសុទ្ធ និងលំនឹងអាកាសធាតុផងដែរ ៕ ដោយ ៖ នីយ៉ា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
335 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7484 នាក់
ខែនេះ :
27037 នាក់
3 ខែនេះ :
60870 នាក់
សរុប :
2511577 នាក់