ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្ញៀវទេសចរណ៍ អន្តរជាតិបានចាប់ផ្ដើមទៅទស្សនានៅ សហគមន៍ទេសចរណ៍ អណ្តូងឬស្សី ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
Fri,08 February 2019 (Time 04:37 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1182នាក់)


ខេត្តកំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៍ អន្តរជាតិបានចាប់ផ្ដើមទៅទស្សនានៅ សហគមន៍ទេសចរណ៍ អណ្តូងឬស្សី ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចំនួនកើនឡើង  ដែលធ្វើឱ្យប្រជាកសិករ នៅទីនោះមានសេចក្តីរីករាយ គ្រប់ៗគ្នា ព្រោះតែមុខរបរលក់វត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរណ៍ របស់ពួកគាត់ចាប់ផ្ដើមដំណើរការឡើងវិញ។                                                                                  
 
លោកអ៊ុំ អុំ សារី  ហៅតារី អាយុ 67 ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បាននិយាយឱ្យដឹងថា៖ ចាប់តាំងពីដើមខែមករា មកដល់ដើមខែកុម្ភះ  នេះភ្ញៀវទេសចរអន្តរជាតិបានចូលមកទស្សនានៅក្នុងភូមិ របស់គាត់ មានចំនួនកើនឡើង គួរកត់សំគាល់   ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានភ្ញៀវមួយជលើកដែរ ដែលក្នុងមួយលើកមានរថយន្ត ទូរីស ៤-៥ គ្រឿង និងមានភ្ញៀវ ប្រមាណពី ៤០ ទៅ ៥០ នាក់ដែរ ។ ចំណែកថ្ងៃខ្លះគឺមានដល់ទៅ ២ ទៅ៣ លើក។   
    
ភ្ញៀវទាំងនោះបានអញ្ជើញមកទស្សនាការរស់នៅរបស់ប្រជាកសិករ ក្នុងភូមិអណ្ដូងឬស្សី ដូចជាការធ្វើស្មូនឆ្នាំង  ការផលិតវត្ថុអនុស្សាវរីយ៍ នឹងមកទស្សនានៅផ្ទះគាត់ជាដើម សម្រាប់នៅផ្ទះរបស់គាត់ពេលភ្ញៀវមកដល់  មគ្គុទេសទេសចរណ៍ បានណែនាំទៅកាន់ភ្ញៀវទាំងនោះអំពីមុខរបរឡើងត្នោតដូចជា បង្ហាញពីដើមត្នោត  ការយកទឹកត្នោតមករំងាស់ទៅជាស្ករ  បង្ហាញពីស្លឹកត្នោតសម្រាប់ប្រក់ផ្ទះ និងផ្លែត្នោតសម្រាប់ បរិភោគជាដើម ។  
   
ជាងនេះទៅទៀតមគ្គុទេស ទេសចរណ៍បានបង្ហាញអំពីក្រមារខ្មែរ ដែលអាចស្លៀក  ស្លៀកចងក្បិន  ក្រវាត់ចង្កេះ  ជួតក្បាល  ពានា និង ចងអង្រឹង កូនក្មេងជាដើម។  សម្រាប់រូបគាត់ វិញ គាត់បានឡើងត្នោតឱ្យភ្ញៀវមើល និងចុះមកវិញដាក់ទឹកត្នោតផ្អែមអោយភ្ញៀវពិសារ ។ មានភ្ញៀវខ្លះចង់សាកស្លៀកសារុង  ស្លៀកសារ៉ុងចោមពុង  ចំណែកបុរសៗក្រវ៉ាត់ក្រម៉ាសៀតកំាបិតត្នោត  និងរែកបំពង់ទឹកត្នោត ដើម្បី ថតរូបភាព យកទៅស្រុកគេជាដើម  ហើយភ្ញៀវទាំងអស់សុទ្ធតែសប្បាយរីករាយគ្រប់ៗគ្នា។ 
  
ចំពោះមូលហេតុដែលភ្ញៀវចូលចិត្តទៅទស្សនានៅផ្ទះរបស់គាត់ ដោយសារតែផ្ទះរបស់គាត់មានរោង មានកៅអីរៀបចំសម្រាប់ទទួលភ្ញៀវ ព្រមទាំងមានដាក់កង្ហារ ឲ្យភ្ញៀទៀតផង។  យ៉ាងនេះក្តីក្នុងនាមលោកជាប្រជាពលរដ្ឋដែលតែងតែទទួលភ្ញៀវ ទេសចរណ៍អន្តរជាតិ លោកសំណូមពរដល់មន្ទីរពាក់ព័ន្ធ សូម ជួយឧបត្ថម្ភការកសាងរោងសម្រាប់ទទួលភ្ញៀវឲ្យបានធំទូរលាយជាងសព្វថ្ងៃ។                   
 
តាមការបញ្ជាក់ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ភ្ញៀវទេសចរណ៍ បានចាប់ផ្តើមកើនឡើងពីខែមករា មកដល់នេះ នៅតែបន្តកើនឡើង ដោយសារមានកប៉ាល់ធំៗ បានមកសំចតនៅកំពុងផែផ្សារក្រោម។ ចំពោះការបាត់បងភ្ញៀវមួយរយៈកន្លងទៅនេះ ដោយសារទឹកទន្លេឡើងខ្ពស់ ដែលធ្វើអោយកប៉ាល់ធំៗចុះមកខេត្តកំពង់ឆ្នាំងបាន ព្រោះតែបានទិសនិងស្ពានបេឡេ សាងសង់ថ្មី នៅ ចំណុចព្រែកព្នៅ រាជធានីភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
294 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7443 នាក់
ខែនេះ :
26996 នាក់
3 ខែនេះ :
60829 នាក់
សរុប :
2511536 នាក់