ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុន ទ្រព្យយើង នឹងរៀបចំសិក្ខាសាលា នៅសណ្ឋាគារព្រះច័ន្ទ ស្តីពីជំនួញ និង អចលនទ្រព្យ
Sat,09 February 2019 (Time 02:26 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1250នាក់)


សិក្ខាសាលា នៅសណ្ឋាគារព្រះច័ន្ទ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិក្ខាសាលា ចែករំលែកនូវចំណេះដឹង ទាក់ទងទៅលើ អចនទ្រព្យ  ហើយនិងជំនួញបានជោគជ័យ ដែលមានគ្រូឧទ្ទេសល្អៗ ដែលមកធ្វើបទបង្ហាញ មានលោក ឆាត វិជ្ជា លោក ហួត សំបូរ ជាតំណាងឲ្យក្រុមហ៊ុន ទ្រព្យយើង ព្រមទាំងលោក ហង្ស ព្រីន្សយ៉ា ជាអ្នកជំនាញ ក្នុងការធ្វើមុខជំនួញ ដែលអ្នកគ្មានលុយក្នុងដៃ បែរក្លាយទៅជាអ្នកមានលុយរាប់លានដុល្លារ  ។ សិក្ខា សាលាចែករំលែកចំណេះដឹងនេះ បើកទូលាយដល់អ្នកចូលរួម ដោយឥតគិតថ្លៃ ហើយទទួលនូវ ចំណេះដឹង ទៅលើមុខជំនួញជោគជ័យ ដែលធ្វើឲ្យអ្នកចូលរួម យកទៅអនុវត្តនឹងក្លាយជាអ្នក ទទួល ជោគជ័យលើមុខរបររស៊ីរបស់ខ្លួន ។

លោក ហួត សំបូរ ធ្លាប់បានធ្វើសិក្ខាសាលា ជាច្រើនលើកមកហើយ ក្នុងការចែករំលែកនូវចំណេះដឹង ដើម្បីផ្តល់ឱកាសជូនសិក្ខាកាមបានចូលរួម ចាប់ផ្តើមរួមគ្នា ឈានទៅភាពជោគជ័យនៃមុខជំនួញ ។ លោក ហួត សំបូរ បាននិយាយថាៈ លោក មិនលាក់ទុកនូវចំណេះដឹង ឬ ដំណើរនៃភាពជោគជ័យនៃមុខជំនួញឡើយ ព្រោះលុយកាក់ បើយើងអាចរកបាន ដោយមានការចូលរួមពីសមាជិកទាំងអស់គ្នា មិនមានបុគ្គលណាមួយទទួលបានភាពជោគ ជ័យតែម្នាក់ឯងលើផ្នែកមុខជំនួញឡើយ ។ នៅក្នុងបទបង្ហាញ លោក បានពង្រឹងអំពីវិស័យអចលនទ្រព្យ ដែល  ជាឱកាសដល់សិក្ខាកាម ក្នុងការចូលរួម ដើម្បីចាប់យក ដែលអាចងាយស្រួលទទួលបានផលចំណេញ យ៉ាង ឆាប់ បើសិនយើងមានគោលដៅច្បាស់លាស់ ។

លោក ឆាត វិជ្ជា ជាគ្រូឧទ្ទេស ធ្លាប់បាន លើកអំពីការធ្វើជំនួញ ដោយគ្មានសាច់ប្រាក់ក្នុងដៃ តែយើងអាចប្រមូល បានមកវិញ នូវលុយកាក់ជាច្រើន ដែលមិននឹកស្មានដល់ លោកបានលើកនូវឧទាហរណ៍ និងបទពិសោធន៍ផ្ទាល់ ខ្លួន ចែករំលែក ជូនដល់សិក្ខាកាម បានយល់ដឹង ហើយលើកទឹកចិត្តដល់សិក្ខាកាម កុំឲ្យអស់សង្ឃឹម ក្នុងជីវិតថា ខ្លួន មិនអាចធ្វើអ្វីកើត យើងត្រូវផ្លាស់ប្តូរការគិតជាថ្មី ជម្រុះនូវគំនិតដែលនាំឲ្យយើងមិនរីកចំរើន ចាប់យកគំនិត និង ការគិតថ្មី អ្នកនឹងទទួលបានជោគជ័យ ក្នុងខណៈយើងមានគោលដៅពិតប្រាកដ ។

នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១.០០ រសៀល សូមអញ្ជើញ សិស្ស និស្សិត អាជីវករ និងប្រជា ពលរដ្ឋ អញ្ជើញចូលរួម ដោយឥតគិតថ្លៃ នៅសណ្ឋាគារព្រះច័ន្ទ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុង សិក្ខាសាលានេះ នឹងមានប្រធានបទថ្មីៗ រួមទាំងមានសំណួរ និង ចម្លើយ រួមទាំងចូលរួមចែករំលែកបទពិសោធន៍ទៀតផង ។ រួមគ្នាគិត រួមគ្នាពិចារណា រួមគ្នាផ្លាស់ប្តូរការគិត រួមគ្នាឆ្ពោះទៅកាន់ភាពជោគជ័យទាំងអស់ គ្នា!

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
190 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2093 នាក់
ខែនេះ :
24668 នាក់
3 ខែនេះ :
61810 នាក់
សរុប :
2353452 នាក់