ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងអ្នកកាសែតសួរនាំរឿងក្លែងស្នាមមេដៃបន្លំយកដីបងស្រីយុវជនម្នាក់ច្រឡោតជេប្រមាថនិងប៉ុនប៉ងប្រើហឹង្សាប៉ុស្តិ៍នគរបាលទាំងយប់!
Sat,09 February 2019 (Time 05:02 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1097នាក់)


បន្ទាយមានជ័យ៖   អាថ៌កំបាំងនៅពីក្រោយខ្នងនៃរឿងបុរសម្នាក់ជេរប្រមាថអ្នកកាសែតផ្អើលប៉ុស្តិ៍នគរបាលប៉ោយប៉ែតទាំងយប់ បានធ្លាយហើយតាមពិតទៅគឺផ្តើមចេញ ពីកូនស្រីចោទប្រកាន់ឪពុក-ម្តាយបង្កើតថាបានឃុបឃិតគ្នាជាមួយប្អូនៗ ក្លែងឯកសារលួចយកដីរបស់គាត់អស់ពាក់កណ្តាលហើយខណះដែលអ្នកកាសែត ចុះស៉ើបអង្កេតសាកសួរដល់លោកមេភូមិ ដល់ចំណុចរសើបស្រាប់តែបុរសជាប្អូនដែលជាប់ចោទ ច្រឡោតនិងប្រតិកម្មដោយជេរប្រមាថ ដល់ក្រុមអ្នកកាសែត ថាពួកអាអ្នកកាសែតពុករលួយពួកអាអ្នកសែតអាចម៍ៗ បណ្តាលអោយអ្នកកាសែតជាច្រើនអង្គភាពកើតទុក្ខមិនសុខចិត្តបានមកប្តឹងអោយនគរបាលប៉ុស្តិ៍ប៉ោយប៉ែតផ្អើលទាំងយប់។
ដែលហេតុការណ៍នេះបានកាលពីថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩ តាំងពីល្ងាចរហូតយប់។
អ្នកស្រី នួន ស្រី  អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ បាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអះអាងប្រាប់ ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៩  នេះថា   មូលហេតុដែលនាំអោយផ្ទុះអំហឹង្សារជេរប្រមាថអ្នកកាើយសែតផ្អើលក្រុងប៉ោយប៉ែតនេះគឺផ្តើមចេញពីម្តាយបង្កើតរបស់គាត់ឈ្មោះហួហេង អាយុ៨២ឆ្នាំ បានឃុបឃិតជាមួយប្អូនប្រុសរបស់អ្នកស្រីឈ្មោះនួយានដោយលួចយកលិខិតផ្ទេរសិទ្ធដីធ្លីរបស់គាត់ដែលមានទំហំ ៤០០ម៉ែត្រការ៉េស្មើ២០ម៉ែត្រគុណ២០ម៉ែត្រស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដោយបំបែកដីគាត់ជា២ស្មើរ១០ម៉ែត្រគុណ២០ម៉ែត្រ
អ្នកស្រីបន្តទាំងក្តុកក្តួលចិត្តត្បិតត្រូវបានម្តាយនិនប្អូនក្បត់ថា៖កាលពីឆ្នាំ២០០០ រូបគាត់បានប្រមូលលុយផ្ទាលខ្លួនដើម្បីមកទិញដីនៅចំណុចដែលបានរៀបរាប់ខាងលើក្នុងតំលៃជាង១៨០០០បាតដោយទិញបានមួយឆ្នាំពោលគឺក្នុងឆ្នាំ២០០១អ្នកស្រីក៏បានហៅម្តាយគាត់មករស់នៅដោយទុកចិត្តម្តាយននិងកូនអ្នកស្រីក៏បានផ្ញើរប្លង់ដីនៅហ្នឹងម្តាយទៀត។តែអ្វីដែដែលគួរអោយហួសចិត្តនោះគឺនៅក្នុង២០០៩ដែលអ្នកស្រីជួបវិបត្តិសេដ្ឋកិច្ចត្រូវការខ្ចីប្រាក់ពីធនាគារ ទើបអ្នកស្រីសួរទៅម្តាយគាត់ក៏បានប្រាប់ថា៖ប្លងដែលផ្ញើរនោះបានបាត់ហើយៗគាត់ក៏បានបំបែកប្លង់នេះចំនួន១០គុណ២០ម៉ែត្រទៅអោយប្អូនទី២ឈ្មោះនួនអុក ដើម្បីខ្ចីយកដាក់ធនាគារសិន  ពេលនោះដោយសាអង្ករក្លាយបាយណាមួយម្តាយមានជំងឺខ្សោយបេះដូងផងទើបខ្ចិលនិយាយតែអ្នកស្រីមិនបានប្រគល់អោយទេ។
លុះមកដល់រសៀលថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩នេះស្រាប់ឈ្មោះនួនយីប ជាប្អូនប្រុសពៅបានទូរស័ព្ទហៅអ្នកស្រីអោយមកផ្ទេរសិទ្ធដីធ្លីនេះអោយរូបគេជាកូនពៅនិងឈ្មោះនួន យាន ជាបងទី៥ ពេលនោះធ្វើអោយអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានហៅអ្នកកាសែត២នាក់ទៅជួយពិនិត្យមើលភាពមិនប្រក្រតីនេះតែបែមានផ្ទុះជម្លោះពាក្យសំដីប៉ុនប៉ងប្រើអំពើរហឹង្សាដាក់អ្នកសែតថែមទៀត។ 
ដោយឡែក លោក សេង ចាន់ឌី មេភូមិចាន់គិរី ដែលជំពាក់វាក់វិនហើយរងការចោទប្រកាន់ពីស្ត្រីរងគ្រោះថាបានឃុបឃិតក្លែងឯកសារសាធារណកាត់ប្លង់របស់គាត់១០ម៉ែត្រគុណ២០ម៉ែត្រអោយទៅម្តាយឪពុករបស់គាត់និងកាផ្ទេរទៅអោយប្អូនៗបន្តនោះបាន ឆ្លើយបង្វែរសាច់រឿងថា៖លោកមិនច្បាស់ទេព្រោះរឿងនេះកើតឡើងមុនពេលលោកកាន់ជាមេភូមិផងតែតាមដឹងដីនេះមានឈ្មោះ  ស យ៉េន   និងឈ្មោះហួ ហេង ដែលជាឪពុកម្តាយបានធ្វើប្លង់ក្នុងឆ្នាំ២០០៧  ចំណែកអ្នកស្រី នួន ស្រីទើបធ្វើនៅក្នុងឆ្នាំ២០០៩ប៉ុណ្ណោះតែបែជាឈ្មោះនួនស្រី មកអះអាងថាជាដីគាត់ទៅវិញហើយអួតថា៖អ្នកខាងណាក៏ដឹងថាដីនេះជាដីរបស់ខ្លួនដែរតខាងអជ្ញាធរយើងមិនទាន់បានធ្វើការស៉ើបអង្កេតអោយបានច្បាស់លាស់នៅឡើយក៏មិនហ៊ានសន្និដ្ឋានថាយ៉ាងណាដែរ។លោកក៏បានបញ្ជាក់ថាជម្លោះក្នុងគ្រួសារបែបនេះគួរតែភាគីទាំងអស់ធ្វើការសម្រុះសម្រួលគ្នាប្រសើរចាងប្តឹងទៅតុលាការ។
ទោះជាយ៉ាងណារឿងនេះមិនបានស្ងប់ស្ងាត់ទេ គឺលឺតម្រុយថាខាងនគរបាលខេត្តបន្ទាយមានជ័យបានកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវលើបញ្ហាការក្លែងឯកសារស្នាមមេដៃនេះទៅធ្វើ កោសល្យវិច័យបើសិនជារកឃើញថាមានការក្លែងបន្លំស្នាមមេដៃច្បាស់ជាអ្នកពាក់ព័ន្ធក្នុងក្លែងបន្លំនេះនិងជាប់រយីងរយោងដូចកំពឹសមិនខានឡើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
361 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7510 នាក់
ខែនេះ :
27063 នាក់
3 ខែនេះ :
60896 នាក់
សរុប :
2511603 នាក់