ភាពជោគជ័យរបស់ក្រុមហ៊ុន ទ្រព្យយើង បានចែករំលែកដល់សិក្ខាកាម ក្លាយជាអ្នកមានចំណូល យ៉ាងប្រសើរ !
កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រព្យយើង បានធ្វើសិក្ខាសាលាសណ្ឋាគារព្រះច័ន្ទ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់សិក្ខាកាម ដែលបានចូលរួម ឲ្យក្លាយជាអ្នកមានចំណូល មធ្យម និងខ្ពស់ រស់នៅប្រចាំថ្ងៃ ។
ក្នុងសិក្ខាសាលានេះ មានលោក ហួត សំបូ ជាគ្រូឧទ្ទេស លោក ឆាត វិជ្ជា និង លោក ហង្ស ព្រីន្សយ៉ា ដែលមានអ្នកចូលរួមចំនួន ១០០នាក់ ។ លោក ហួត សំបូរ បានលើកទឹកចិត្តឲ្យអ្នកចូលរួម ឲ្យមាន ភាពក្លាហាន ក្នុងការវះកាត់ ដើម្បីធ្វើការផ្លាស់ប្តូរការគិត ដែលយើងត្រូវរំលឹកនូវរឿងរ៉ាវអតីតៈកាល ដែលយើងធ្លាប់ជួបប្រទះ និងភាពជោគជ័យនៃបុព្វបុរស បានជួបប្រទះនូវឧសគ្គកន្លងមក តែពួកគេ ទទួលបានយកជ័យ ។ លោក បានឲ្យសិក្ខាកាម ហ៊ានធ្វើដោយមិនស្ទាក់ស្ទើរ ត្រូវធ្វើការពិចារណា ទៅលើ ១ ជំនឿលើក្រុមហ៊ុន ២ ច្បាស់លាស់ផលិតផល .........ជាដើម ។ លោក បានបន្តទៀតថា ចំណុចសំខាន់ មួយទៀត គ្មានអ្នកណាមួយទទួលបានភាពជោគជ័យ ម្នាក់ឯងនោះទេ ដូចយើងត្រូវចេះរៀបចំបណ្តុះបណ្តាលជំនាញផ្សេងៗ ដល់គូ ឬ ក្រុមការងាររបស់យើង ឧទាហរណ៍ បើខ្ញុំធ្វើការម្នាក់ឯង ក្នុងមួយថ្ងៃចំណេញ 100$ ចុះបើបង្កើត 5 នាក់ សម្រាប់ធ្វើការ យើងទទួល ចំនួន 500$ ក្នុងមួយថ្ងៃ អញ្ចឹងយើងទទួលបានថវិកា ច្រើនជាងយើងធ្វើម្នាក់ឯង ។
លោក ឆាត វិជ្ជា ជាគ្រូ ឧទ្ទេស ហើយជាអ្នកជំនាញបង្កើត system (រចនា) សម្រាប់ឱ្យអ្នកចូលរួម អនុវត្តទៅលើគំរោងណាមួយជាក់លាក់ ហើយដែលយើងអាចមើលឃើញថា បានផលចំណេញ ដែលធ្វើឱ្យជីវភាព ។ លោក ឆាយ វិជ្ជា បានលើក នូវបទពិសោធន៍ជោគជ័យ និងបទពិសោធន៍បរាជ័យ កន្លងមក ដើម្បីពង្រឹងសិក្ខាកាម ឱ្យពួកគាត់ហ៊ានធ្វើការវះកាត់ និងចាប់ផ្តើមនៃការគិតនិងចាប់ផ្តើមនៃការធ្វើនូវអ្វី ដែលថ្មីនាំឱ្យយើងទទួលបានជោគជ័យ ។ លោក បានលើកឧទាហរណ៍ មកពន្យល់ ជាលក្ខណៈសាមញ្ញៗ ។
សក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃ ដែលតំណរសេដ្ឋកិច្ចទីផ្សាអាស៊ាន មានផ្លូវដែកបានតភ្ជាប់ តាំងពីទីក្រុងគូនមីង ប្រទេសចិន ដោយបានឆ្លងកាត់ប្រទេសជាច្រើន ទើបចូលមកប្រទេសកម្ពុជា ដែលមានខេត្តបន្ទាយមានជ័យ មានសក្កានុពលខ្លាំងទំនិញ និង អចលនទ្រព្យ តែអតិថិជន ទិញអចលនទ្រព្យ សូមពិនិត្យក្រុមហ៊ុន និង ភាពប្រាកដប្រជារបស់ក្រុមហ៊ុន ក្រុមហ៊ុនខ្លះលក់ដីលើប្ងង់ តែមិនមានដីឱ្យអតិថិជន យើងឃើញមានក្រុមហ៊ុនទ្រព្យយើង ដែលរកស៊ីលក់អចលនទ្រព្យ លក់ដីមានប្លង់ មានការធានាថាដីនោះមិនជាប់ពាក់ព័ន្ធជាមួយបុគ្គលទី៣ ឡើយ អតិថិជនទិញរួច ក្នុងរយៈពេលខ្លីនឹងចំណេញ ៕