សមាគមអាដហុក ២៣ ខេត្ត ក្រុង បានចាប់ផ្តើមបើកវគ្គផ្សព្វផ្សាយ ពង្រឹងសិទ្ធិអំណាចសហគមន៍ មូលដ្ឋាន !
ភ្នំពេញៈ ចាប់ពីដើមខែមករា ឆ្នាំ ២០១៩ មក សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ កម្ពុជា បានចាប់ផ្តើមបើកវគ្គផ្សព្វផ្សាយស្តីពី ពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៅតាមឃុំជនបទ ដាច់ស្រយាល ដែលមិនបានទទួលនូវព័ត៌មាន អំពីច្បាប់ និងសិទ្ធិមនុស្ស ។
មន្ត្រីគំរោងសហគមន៍មូលដ្ឋានរបស់ សមាគមអាដហុក បានមានប្រសាសន៍ថាៈ សមាគមអាដហុក ប្រកាន់នូវគោលជំហរ ជាអង្គការមិនមែនរដ្ឋាភិបាល មិនរកកំរ៉ៃ មិនធ្វើនយោបាយ មិនបំរើនយោបាយ
ជាអង្គការអព្យាក្រិត ហើយមានទស្សនៈវិស័យៈ សង្គមមួយដែលគោរពសិទ្ធិមនុស្ស និង ច្បាប់ បេសកម្មៈ អប់រំនិងផ្តល់អំណាចជូនប្រជាពលរដ្ឋ ដើម្បីឲ្យបានដឹងនិងចេះការពារសិទ្ធិរបស់ខ្លួនឯង និង ដើម្បីធ្វើការតស៊ូមតិ និងផ្តល់ការគាំទ្រដល់អ្នកកាន់អំណាច ។ គោលដៅៈ ជំរុញឲ្យមានការផ្លាស់ប្តូរ ខាងគោលនយោបាយ និង ការអនុវត្តន៍ជាក់ស្តែងរបស់ស្ថាប័ន លទ្ធិប្រជាធិបតេយ្យ ជាពិសេសប្រព័ន្ធ តុលាការ និងធ្វើការពង្រឹង សង្គមស៊ីវិល ។
បុគ្គលិក សមាគមអាដហុក ទាំង២៣ ខេត្ត ក្រុង បានផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និង ច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តសព្វថ្ងៃ ។ សមាគមមួយនេះ បានបំពេញបេសកម្ម ដើម្បីឲ្យប្រជាពល រដ្ឋបានយល់ដឹងអំពីសិទ្ធិមនុស្ស និង ច្បាប់ ។ ប្រជាពលរដ្ឋបានយល់ដឹងថាតើអី្វ ជាករណីរំលោភសិទ្ធិ មនុស្ស ? នៅក្នុងនោះសមាគមអាដហុក បានលើកអំពីកម្មវិធីធំៗ មានៈ កម្មវិធីស្ត្រី កម្មវិធីឃ្លាំមើលការ រំលោភសិទ្ធិមនុស្ស និង កម្មវិធីធនធានធម្មជាតិ ។
លោក ប៉ែន ប៊ុណ្ណារ៍ ធ្លាប់បានលើកឡើងនៅតាមសិក្ខាសាលានានា ដោយបានលើកទឹកចិត្តឲ្យប្រជា ពលរដ្ឋ ចេះដាក់ពាក្យបណ្តឹងបរិហារ ទៅលើអ្នកមានអំណាច ឬ អាជ្ញាធរ ទៅតុលាការ ដូចជាៈ ជននោះបំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ និង បើកល្បែងស៊ីសងផ្សេងៗ ដែលអាជ្ញាធរក្នុងដែនដី នោះ មិនបានចាត់វិធានការ ៕