ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សេរីភាពបញ្ចេញមតិ ត្រូវរងការចោទប្រកាន់ ពីសំណាក់ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយ មានជ័យ !
Wed,20 March 2019 (Time 02:54 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1131នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ គ្រូសារលោក ម៉ី វឿន មានការរន្ធត់យ៉ាងខ្លាំង ដោយសារ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ លោក ម៉ី វឿន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយសារតែបានបញ្ចេញមតិ តាមបណ្តាញ ប្រព័ន្ធទំនាក់ទំនងសង្គម ដោយ​បានរិៈគន់ ទៅលើរាជរដ្ឋាភិបាល ពិសេស សម្តេចតេជោហ៊ុន សែន  ទៅលើភាពដឹកនាំ មិនមានការរីកចំរើន មន្ត្រីថ្នាក់ក្រោម មិនបាន បំពេញតួនាទីបំរើប្រជាពលរដ្ឋ សូម្បីធ្វើអត្តសញ្ញាណប័ណ្ណ ទៅធ្វើលើក ច្រើនសារ  អាជ្ញាធរនៅតែមិន ធ្វើជូនគាត់ ។

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចសាលក្រម លេខ (៦០) ច ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៨ ដោយសម្រេចផ្តន្ទាទោសគុក មកលើ លោក ម៉ី វឿន រយៈ ពេល ១ ឆ្នាំ ហើយពិន័យជាប្រាក់ចំនួន ១០.០០០០០០ (ដប់លាន)រៀល ពីបទ ជេប្រមាថ ជាសាធារណៈ និងញ៉ុះញ៉ង់ឲ្យប្រព្រឹត្តបទ មជ្ឈឹម ឧក្រិដ្ឋជាអាទិ៍ ។

ចំពោះការជូនដំណឹងនេះ គឺជាការបំពានទៅលើ ការប្តឹងឧទ្ធរណ៍របស់មេធាវី ការពារក្តីឲ្យលោក ម៉ី

វឿន  នេះ បើតាមសារព័ត៌មានខ្មែរជាយដែន ទទួលបាន ។ ព្រោះការប្តឹងឧទ្ធរណ៍នេះ ដោយសារតែ លោក ម៉ី វឿន មិនពេញចិត្តរបស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលផ្តន្ទាទោសរូបគាត់ និង ពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធប់  ដោយគ្រាន់តែការបញ្ចេញមតិប៉ុណ្ណោះ  ។ ការប្តឹងឧទ្ធរណ៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ជូនគាត់ ។

បើតាមព័ត៌មាននៅ សាលាឧទ្ធរណ៍ បានរៀបចំដាក់ពេលវេលាជំនុំជម្រះរឿងនេះ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីផ្តល់យុត្តិធម៌ជូនលោក ម៉ី វឿន ។

ក្នុងការជូនដំណឹងឲ្យគ្រួសារ លោក ម៉ឺ វឿន បង់ប្រាក់ពិន័យ ដោយសារតែការបញ្ចេញមតិនេះ ត្រូវបាន ប្រជាពលរដ្ឋ និង ក្រុមអ្នកច្បាប់ មានការរិៈគន់យ៉ាងខ្លាំង ទៅលើ សាលាដំបូង ខេត្តបន្ទាយមានជ័យ  ជាកន្លែងផ្តល់យុត្តិធម៌ បែរទៅជាសម្រេចក្តី ដូចមានគំនុំជាមួយ លោក ម៉ី វឿន ចុះអគតិទាំង៤ ដែល បានបិទ នៅតាមជញ្ជាំងតុលាការ បានយកមកគិតទេ??? ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1158 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8307 នាក់
ខែនេះ :
27860 នាក់
3 ខែនេះ :
61693 នាក់
សរុប :
2512400 នាក់