ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ បានចូលចាប់យកដីរបស់រដ្ឋ ដោយគ្មានការភ័យខ្លាចច្បាប់បន្តិចសោះ !
Fri,22 March 2019 (Time 05:52 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1333នាក់)


បន្ទាយមានជ័យៈ  ចាប់ពីដើមខែកុម្ភៈ ដល់ ដើមខែមីនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ រស់នៅក្នុង ខេត្ត បន្ទាយមានជ័យជាច្រើន បានចាប់ផ្តើម ងាកទៅចាប់យកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ចលនានេះកើតឡើង ដោយមានមន្ត្រី និងតាមដានទៅលើការវិវត្តនយោបាយ គឺកើតឡើងមានអ្នកធំ មានអំណាច ជាមន្ត្រី ជាអ្នកផ្តើមឡើង ដែលបានយល់ដឹងអំពី របត់នយោបាយ ដែលគណបក្សប្រជាជន កម្ពុជា កំពុងតែថ្នមពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ ទប់ទល់និងចលនា អតីតៈសង្គ្រោះជាតិ  ដែលកំពុង រំជើបរំជួល ។ ក្នុងឱកាសនេះ មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅសាលាខេត្តបន្ទាយមានជ័យ និងមន្ត្រី ប៉ូលិស នៅក្នុងដែនដីផងដែរ ដើម្បីបានទទួលលាភសក្ការៈ ទៅលើចលនាចាប់យកដីរបស់ប្រជាពលរដ្ឋនេះ ។ ដូចជាករណីចលនាប្រជាពលរដ្ឋ ចូលទៅចាប់យកដី នៅចំណុចស្ថានីយ៍ស្តារព្រៃឈើ តា បែន២ ស្ថិតនៅភូមិទ័ពសៀម ឃុំតាស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ សារព័ត៌មានខ្មែរ ជាយដែន បានសាកសួរព័ត៌មាន បាននិយាយថាៈ ចំពោះការចូលកាន់កាប់នោះ មិនមែនប្រជាពលរដ្ឋ ចូលទៅដោយខ្លួនឯងទេ ដោយមានដំណឹងថា មន្ត្រីអភិបាលរង ខេត្តបន្ទាយមានជ័យ មន្ត្រីធំៗ នៅភ្នំ ពេញ ដោយបានឲ្យប្រជាពលរដ្ឋចូលទៅចាប់យកដី ស្ថានីយស្តារព្រៃឈើតាបែន២ ដែលមាន លោកជំ ទាវ ចក់ពួក ជាដៃគូស្តារព្រៃឈើ ជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបន្ទាយមានជ័យ ។ នៅលើក្នុង ចលនានេះដែរ ក៏ឃើញមានមន្ត្រីប៉ូលិសអធិការស្រុកស្វាយចេក បានបើកសុទ្ធរថយន្តសារ៉ែន ចូលទៅ កាន់កាប់ដីនោះជាមួយប្រជាពលរដ្ឋ អស់ទំហំ ៣ហិកតាផងដែរ ។ ក្នុងពេលចលនារបស់ប្រជាពលរដ្ឋ ចូលទៅកាន់កាប់ដីធ្លីរបស់រដ្ឋនេះ មិនទាន់បានឃើញ អភិបាលស្រុកស្វាយចេញ ជាប្រធានគ្រប់គ្រង ដីរដ្ឋនោះ មិនបានទប់ស្កាត់ក្នុងរឿងនេះទេ ។ ផ្ទះរាប់រយខ្នង ក្នុងមួយប៉ព្រិចភ្នែក បានផុសឡើង ក្នុងដី វាលស្រឡះ ក្រោយពីគាស់គល់ដើមអាកាស្យាចេញពីដី របស់ជំទាវចក់ពួក ។ ក្នុងការចោទប្រកាន់ ពាក់ព័ន្ធដល់មន្ត្រីសាលាខេត្តនោះ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត បានចេញលិខិតបដិសេធន៍ ថាខ្លួន លោក មិនបានពាក់ព័ន្ធ ក្នុងរឿងនេះទេ ។ នេះជាការលាងខ្លួន បញ្ជាក់ពីភាពស្អាតស្អំ របស់ខ្លួន តែមន្ត្រី មួយចំនួន នៅតែសង្ស័យទៅលើលោកអភិបាលរងរូបនេះ ។ ចំណែកខាងអធិការស្រុកស្វាយចេក ក៏ បានដកខ្លួនចេញពីរឿងនេះដែរ តែការដកខ្លួននោះ បានរួចផុតពីការសង្ស័យដែរឬយ៉ាងណា ?  ដីដែល ប្រជាពលរដ្ឋបានចូលទៅកាន់កាប់នេះ អស់ជាង ១០០ ហិកតាហើយ ។

ចលនានេះ មិនមែនកើតឡើងនៅ ស្ថានីយ៍ស្តារព្រៃឈើ តាបែន ២ ប៉ុណ្ណោះទេ សូម្បីនៅខាងស្រុកម៉ា ឡៃ ក៏មានចលនានេះដែរ ដែលមានប្រជាពលរដ្ឋអតីតៈខ្មែរក្រហម កាត់រំសាយជាច្រើន បាននាំគ្នា ចូលទៅកាន់កាប់សង់លំនៅដ្ឋាន នៅលើដីជាចំណែករបស់ខ្លួន ទោះបានដឹងថា ដីនោះ លោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានឈ្នះក្តីក្តាំ រាជរដ្ឋាភិបាលចេញ ស ជ ណ ជូនលោក លី អ៊ុតនី ក៏ដោយ ។ ប្រជាពលរដ្ឋបានចូលកាន់កាប់សង់លំនៅដ្ឋាន ហើយអាជ្ញាធរ បានដោះ ស្រាយបញ្ហានេះដែរ តែមិនហ៊ានសម្រេចទេ ដោយសារតែចលនាថ្នមពលរដ្ឋនេះ  ទើបប្រជាពលរដ្ឋ អ្នកចូលកាន់កាប់ដីនោះ ហាក់ដូចជាត្រជាក់ ហើយចំណែកលោក លី អ៊ុតនី មានសភាពខខឹងសម្បារ ផង ឈឺចាប់ផង   ។

ក្រុមតាមដានការវិវត្តន៍នយោបាយនេះ  បានលើកឡើងថាៈ ចលនានេះ ដែលកើតចេញពីមន្ត្រីគណ បក្សប្រជាជនកម្ពុជា បានឆ្លៀតឱកាសថ្នាក់ដឹកនាំ ដើម្បីយកមកច្នៃ បានទទួលនូវលាភសក្តារៈផ្ទាល់ខ្លួន ចលនានេះ កំពុងតែធ្វើឡើង ដូចបាចអង្កា​មបញ្ច្រាសខ្យល់ ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1480 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8629 នាក់
ខែនេះ :
28182 នាក់
3 ខែនេះ :
62015 នាក់
សរុប :
2512722 នាក់