ក្រុមទ្រព្យយើង មានដៃគូមុខជំនួញ និងធុរៈកិច្ចមកពីប្រទេសចិន ដឹកនាំដោយក្លឹបពាណិជ្ជករកម្ពុជា
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ លោក ឆាត វិជ្ជា តំណាងឲ្យក្រុមហ៊ុនទ្រព្យយើង បានចូលរួមសិក្ខាសាលា នៅសណ្ឋាគារលី ក្រុងប៉ោយប៉ែត ជាមួយអ្នកវិនិយោគទុនធំៗ រួមទាំងសភាពាណិជ្ជកម្មផងនោះ សរុប ចំនួន ១៥ នាក់ និងក្រុមអ្នកអាជីវករ អ្នកវិនិយោគទុនជាច្រើន ពិសេសអ្នកធ្វើការលើអចលនទ្រព្យ នៅកម្ពុជា ។ ក្រុមអ្នកវិនិយោគទុនរបស់សាធារណរដ្ឋប្រជាមានិតចិន មានគោលដៅចាប់ដៃគូ ធ្វើ ការវិនិយោគ ទៅលើទីតាំង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ទីក្រុងភ្នំពេញ។
ក្នុងបទបង្ហាញដល់សភាពាណិជ្ជកម្ម និង អ្នកវិនិយោគទុនចិននេះ មានក្រុមហ៊ុន ចំនួន ៣ គឺ ក្រុមហ៊ុន ទ្រព្យយើង ក្រុមហ៊ុនហ៊ាតុង និង ក្រុមហ៊ុន The Park CITY ក្រុមហ៊ុនទាំងបីនេះ បានបង្ហាញអំពីការធ្វើវិនិយោគទុនលើអចលនទ្រព្យ មានសង់វីឡាខុនដូរ និងផ្ទះលែ្វង ។ ចំណែកក្រុមហ៊ុន ទ្រព្យយើង ក៏បាន ធ្វើបទបង្ហាញផងដែរ បានធ្វើឲ្យអ្នកវិនិយោគទុនចិន ព្រមទាំងសភាពាណិជ្ជកម្មចិន ចាប់អារម្មណ៍យ៉ាង ខ្លាំង ទៅលើការបើកបេះដូង សហការជួយជាអ្នកវិនិយោគទុនចិន ដែលមានលោក ឆាត វិជ្ជា តំណាង ឲ្យក្រុមហ៊ុន ទ្រព្យយើង ជាអ្នកធ្វើបទបង្ហាញ ។ លោក ឆាត វិជ្ជា បានធ្វើបទបង្ហាញអំពីក្រុមទីផ្សារ ដែលមានអតិថិជនក្នុងដៃ និងគំរោងពោរពេញទៅដោយសក្តានុពល ដីទំហំ ២៣ ហិកតា កំពុងតែពុះ ល្វែងនិងរៀបចំសាកសង់ផ្ទះល្វែង វីឡាកូនកាត់ ជាច្រើនខ្នង សម្រាប់តម្រូវការរបស់អតិថិជនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកទិញ ដើម្បីប្រាក់ចំណេញ ។ លោក ឆាត វិជ្ជា បានបញ្ជាក់ជូនក្រុមអ្នកវិនិយោគទុនចិន សភាពាណិជ្ជកម្មចិន ថាៈ លោកស្វាគមន៍ជានិច្ចក្នុងភាពជាដៃគូវិនិយោគទុន ជាមួយក្រុមហ៊ុនទ្រព្យយើង លោកបានជម្រើសពីរ គឺ ១ ខាងភាគីអ្នកវិនិយោគទុនចិន អាចចូលជាវិនិយោគ ជាដៃគូជាមួយក្រុមហ៊ុនទ្រព្យយើងក៏បាន ឬ ទី២ យករោងចក្រមកសាងសង់ យើងមានដីសម្រាប់ជួល ជូនខាងក្រុមហ៊ុនអ្នកវិនិយោគទុនចិន ហើយផលិតបាន យើងមានបុគ្គលិកទីផ្សារ សម្រាប់ជួយលក់ ផលិតផល ដែលបានក្នុងស្រុក ។ អ្នកវិនិយោគទុនចិន បានសេចក្តីត្រេកអរក្នុងការសហការនេះ ដោយភាគីខាងក្រុមហ៊ុនអ្នកវិនិយាគទុនចិន កំពុងតែសម្លឹងមើលទីតាំង សម្រាប់បើករោងចក្រ សហគ្រាសធំៗ ផលិតគ្រឿងអេឡិចត្រូនិច សម្ភារៈផ្សេងៗ ជាដើម ។ លោក ឆាត វិជ្ជា បានផ្តល់បទសំភាសន៍ជាមួយសារព័ត៌មានខ្មែរជាយដែនថា លោក ទំនាក់ទំនងជាមួយ ខាងក្រុមហ៊ុនអ្នកវិនិយោគទុនចិន ដើម្បីជួយចូលរួមអភិវឌ្ឍន៍ប្រទេសយើង ឲ្យមានលក្ខណៈសំបូរបែរដូចប្រទេសគេ កូនខ្មែរមានការងារ ធ្វើ អាចធ្វើការក្នុងស្រុកជួបជុំប្រពន្ធកូន ។ លោក កើតជាកូនខ្មែរមួយរូប មានកាតព្វកិច្ចជួយដល់សង្គម ខ្មែរ តបស្នងសងគុណទឹកដីខ្មែរដែលផ្តល់កំណើតជូនលោក ។ នៅពេលខាងមុខលោកនឹងធ្វើការទំនាក់ទំនង លំអិត ដើម្បីឈានដល់ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកវិនិយោគទុនចិន សហការជាក្រុមហ៊ុន ទ្រព្យយើង៕