ក្រុមហ៊ុនទ្រព្យយើង ជាទីទុកចិត្តខ្ពស់ដល់អតិថិជន បានបើកសម្ភោធ ទីតាំងដីពុះឡូតិ៍ និងសាងសង់ផ្ទះ ល្វែង វីឡាកូនកាត់
បន្ទាយមានជ័យៈ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៧.០០ព្រឹក រហូតម៉ោង ១២.០០ថ្ងៃត្រង់ ក្រុមហ៊ុន ទ្រព្យយើង ដែលមានលោក ឆាត វិជ្ជា លោក ហួត សំបូរ លោក សឿង សុខភឿន ជាតំណាងក្រុមហ៊ុន ព្រមទាំងអ្នកវិនិយោគទុន ចូលរួមជាមួយក្រុមហ៊ុនទ្រព្យយើងជាច្រើនរូបទៀត បាន ប្រារព្ធកម្មវិធីក្រុងពាលី និង បានបើកសម្ភោធទីតាំងដីពុះឡូតិ៍ សាងសង់ផ្ទះល្វែង និងវិឡាកូនកាត់ នៅចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមាន លោក ខាត់ សារ៉ាន់ អភិបាលរងស្រុក តំណាងឲ្យអភិបាលស្រុកអូរជ្រៅ លោក តុល សារិន មេឃុំអូរបីជាន់ សមត្ថកិច្ច ប្រជាការពារ មេភូមិ ព្រមទាំងប្រជាពលរដ្ឋ និងអាជីវករ ជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនេះ ។
ក្រោយពីពិធីកាត់ខ្សែរបូ បើកសំពោធទីតាំងដីពុះឡូតិ៍ដីល្វែង សាងសង់ផ្ទះ សាងសង់វិឡាកូនកាត់ ក្រោម អធិបតីភាព លោក ខាត់ សារ៉ាន់ អភិបាលរងស្រុក លោកមេឃុំ អូរបីជាន់ ព្រមទាំងតំណាង ក្រុមហ៊ុន ទ្រព្យយើង រួចមក លោក ហួត សំបូរ ទទួលបន្ទុកផ្នែកខាងទីផ្សារ បានលើកឡើង នៅចំពោះ គណអធិបតី និងភ្ញៀវចូលរួមថាៈ គំរោងរបស់យើងបានដំណើរ ការដីពុះល្វែងចំនួន ១១០០ ល្វែង សាងសង់ផ្ទះល្វែងចំនួន ១២៦ ល្វែង និងដីសំរាប់សង់វីឡាកូនកាត់ ចំនួន ២០ ផ្ទះ នៅលើដីទំហំ ២៣ ហិកតា ដោយរួមមានសួនច្បារ កន្លែងហាត់ប្រាណ និងកន្លែងកំសាន្តនានា ជាច្រើនទៀត ។ គំរោង ដែលបានលើកឡើងខាងលើ អតិថិជនអាចទិញសម្រាប់រស់នៅ ឬ ទិញសំរាប់ផលចំណេញ និងទទួល បានផលចំណេញភ្លាមៗ នៅពេលដែលការចាប់ផ្តើមសាងសង់ផ្ទះល្វែង និងវិឡា ដីពុះឡូតិ៍ក៍ចាប់ផ្តើម ឡើងថ្លៃដែរ ដូចនេះអតិថិជន ទទួលបានផលចំណេញក្នុងរយៈពេលខ្លី ។ រាល់អតិថិជនទិញដីពុះឡូតិ៍ ដីល្វែង ទិញផ្ទះល្វែង ឬ ក៍វីឡា ខាងក្រុមហ៊ុនផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។ នៅលើដីមានហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ សម្រាប់ការចូលមករស់នៅរបស់អតិថិជន ។ លោក ហួត សំបូរ បានបន្ថែមទៀតថាៈ យើងត្រូវមានលុយកាក់ទាំងអស់គ្នា ! មិនមែនមានតែក្រុមហ៊ុនទេ អតិថិជនទិញដីពុះឡូតិ៍ដីល្វែង ទិញផ្ទះល្វែង ឬ ក៍វីឡា ទទួលបានអត្ថប្រយោជន៍ មានជីវភាពរីកចំរើនក្នុងគ្រួសារ ។ ចំពោះអ្នកគ្មានលុយសម្រាប់ចូលរួមវិនិយោគទុន កុំទាន់អស់សង្ឃឹម លោកអ្នកក៏អាចក្លាយជាអ្នកមានលុយកាក់ដែរ ខាងក្រុមហ៊ុនយើងបានបើកឱកាសចូលរួមជានិច្ច! បើអ្នកអង្គុយរង់ចាំមានលុយបានធ្វើ អ្នកគ្មានឱកាស ទេ យើងត្រូវបង្កើតឱកាស ស្វែងរកឱកាស ដើម្បីឲ្យជីវភាពគ្រូសារយើងបានធូរធា ។ យើងចូលគ្នាធ្វើ រួមគ្នាគិត ដើម្បីជីវភាពគ្រួសារយើង ដើម្បីប្រទេសរបស់យើង ! ៕