លោក សាន ស៊ានហូ នឹងអស់អាណត្តិ ក្នុងតំណែង ជំនួសមកវិញដោយ គាត ហ៊ុល ជាអភិបាល ក្រុងប៉ោយប៉ែតម្តង !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដាក់លិខិតមួយ ទៅលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដើម្បីបញ្ចូលលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ អត្តលេខ ១០១៧៦៤ ឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីទទួល មុខតំណែងជាអភិបាលក្រុងប៉ោយប៉ែត ក្នុងពេលខាងមុខ ។
អភិបាលក្រុងប៉ោយប៉ែត ជាច្រើនអាណត្តិហើយ មិនមានឆន្ទៈក្នុងការអភិឌ្ឍន៍ប៉ុន្មានទេ បានឡើងធំ សង្វាតស្រវ៉ារកលាភសក្ការៈ ក្នុងតំណែងរបស់ខ្លួន ។ អភិបាលក្រុងប៉ោយប៉ែត ផុតពីលោក ង៉ោ ម៉េនជ្រួន បានបន្សល់ទុករឿងទំនាស់ដីធ្លី បញ្ហា សំរាម បរិស្ថាន ជាច្រើន ....ជាដើម ឲ្យលោក សាន ស៊ាន ហូ ចូលកាន់ដំណែងថ្មី ដើម្បីដោះស្រាយ បន្ត ។ ក្នុងអាណត្តិលោក សាន ស៊ានហូ គ្រាន់តែឡើងកាន់ តំណែង ភ្លាម ដោះស្រាយបញ្ហាសំរាមមុនគេ និងការសំអាតផ្លូវថ្នល់នៅក្នុងក្រុងប៉ោយប៉ែត រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដូចនៅចំណុចរង្វង់ប៉ោយប៉ែត ដែលធ្វើឲ្យមន្ត្រីប៉ូលិសធ្លាប់ប្រមូលលុយកាក់ពីក្រុមតាក់ស៊ីចតនៅ ទីនោះ បានបាត់បង់ផលប្រយោជន៍ យ៉ាងធ្ងន់ធ្ងរ ។ លោក បានព្យាយាមពន្យល់ដល់ប្រជាពល រដ្ឋនៅក្នុងក្រុងប៉ោយប៉ែត អំពីសារៈសំខាន់របស់បរិស្ថាន តែប្រជាពលរដ្ឋធ្វើតាម មានតិចតួចណាស់។ លោកស្ទើជាប់ឈ្មោះថា អភិបាល សន្យាខ្យល់ទៅហើយ ដែលលោក មិនអាចធ្វើបានដូចជា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋសហ គមន៍ផ្លូវដែក បញ្ហាប្រជាពលរដ្ឋ នៅមុខវត្តត្រាច ដែលសន្យាថារកដីសម្រាប់សង់លំនៅដ្ឋាន ដល់ពួកគាត់ សន្យាជាមួយព្រះសង្ឃ ត្រូវចាក់បេតុង .....ជាដើម ។ តែមិនទាន់បានឃើញការដោះ ស្រាយនេះបានចប់នៅឡើយ បានបន្សល់ទុកបញ្ហាទំនាស់ ជាច្រើនទុកជូនលោក គាត ហ៊ុល អភិបាល ក្រុងថ្មី នឹងទទួលមុខតំណែងក្នុងពេលខាងមុខ ។
ចំណែក លោក គាត ហ៊ុល កំពុងត្រៀមខ្លួន ជាអភិបាលក្រុងប៉ោយប៉ែត ជំនួសលោក សាន ស៊ានហូ នេះ ប្រជាពលរដ្ឋកំពុងតែតាមដាន ថាតើលោក ចូលកាន់ដំណែង បន្សល់ទំនាស់ទុកទំនាស់ដីធ្លី ជាបន្តបន្ទាប់ ជូនអភិបាលក្រុងក្រោយៗទៀតឬយ៉ាងណា? សារព័ត៌មានខ្មែរជាយដែន នឹងធ្វើការចុះផ្សាយជាបន្តទៀត នៅពេលលោក គាត ហ៊ុល ចូលកាន់តំណែងជាអភិបាលក្រុង ប៉ោយប៉ែត ហើយនិងធ្វើការប្តេជ្ញាចិត្ត សន្យាជាមួយប្រជាពលរដ្ឋ ៕