ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ល្បែងស៊ីសង បក្សីកីឡា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កំពុងតែបើកដៃឲ្យខ្មែរ ចូលលេងក្នុងកាស៊ីណូ !
Mon,04 March 2019 (Time 03:23 PM)
ដោយ ៖ ​មន្ថា (ចំនួនអ្នកអាន: 1097នាក់)


 (ខេត្តមណ្ឌលគិរី) ៖ បើទោះជាមានច្បាប់អនុញ្ញាតធ្លាក់ពីលើមេឃ រហូតដល់ថ្នាក់អាជ្ញាធរមូលដ្ឋាន ខេត្ត ស្រុក ឃុំ និង ភូមិ ពិតមែន ប៉ុន្តែរឿងដែលសំខាន់គឺ ពលរដ្ឋ ព្រួយបារម្ភពីបញ្ហាភូមិ-ឃុំមានសុវត្ថិភាពខណះមានទីតាំងកាសុីណូមួយកន្លែងបានបណ្តែតខ្លួនក្បែរច្រកទ្វាព្រំដែនដាក់ដាំ ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ពលរដ្ធបានលើកឡើងថា ពួកគាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានព្រោះថា ល្បែងសុីសងគឺជាដើមចម ដែលផ្តើមអោយមានបទល្មើស។ ពលរដ្ឋនិយាយថា ថ្មីត្បិតតែទីតាំងកាស៊ីណូខាងលើទើបតែចាប់ផ្តើមដំណើរការរបស់ខ្លួនហុយៗប្រមាណជាកន្លះខែមកនេះ ប៉ុន្តែសង្កេតឃើញមានអតិថិជន ជាពិសេសពលរដ្ឋខ្មែរ និង ជនជាតិដើមភាគតិចភ្នងនាំគ្នាចេញចូលអត់ដាច់ជារៀងរាល់ថ្ងៃ ដូចហែរកឋិនអញ្ចឹង៕ តាមចំណារឯកភាពរបស់ទីស្តីការគណៈរដ្ធមន្ត្រី លេខ១៧៧៤ សជណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ធលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ - ឯកឧត្តមរដ្ធមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងយោង÷-លិខិតចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ របស់លោក តែ សេងអូន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រីសត អហ្វ មណ្ឌលគីរី អេនធើធេនមុិន ខូអិលធីឌី (Risort of modolkiri Entertainment co.ltd) -លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ របស់ឯកឧត្តមរដ្ធលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី -ចំណាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានជម្រាបជូនថា ចំពោះសំណើររបស់ក្រុមហ៊ុន រីសត អហ្វ មណ្ឌលគីរី អេនធើធេនមុិន ខូអិលធីឌី (Risotto of modolkiri Entertainment co.ltd) សុំអនុញ្ញាតជាគោលការណ៏សាងសង់មជ្ឈមណ្ឌលទេសចរណ៍ មជ្ឈមណ្ឌលកំសាន្ត រួមមាន÷ សណ្ឋាគារខ្នាតអន្តរជាតិ ផ្សារអន្តរជាតិ ហាងលក់ទំនិញរួចពន្ធ ភោជនីយដ្ឋាន មជ្ឍមណ្ឌលកំសាន្តនានា រង្គសាលទាន់សម័យ ក្លឹបម៉ាស្សា ខារ៉ាអូខេ ល្បែងកូនហ្គោល បក្សីកីឡា ប្រណាំងសេះ/ឆ្កែ ឆ្នោតផ្សងសំណាង ល្បែងអនឡាញតាមប្រព័ន្ធអ៊ិនធើណេត ស្លុតម៉ាស៊ីនអេឡិចត្រូនិកគ្រប់ប្រភេទ តាមប្រព័ន្ធអ៊ិនធើណេត ក្នុងនិងក្រៅប្រទេស កីឡាភ្នាល់គ្រប់ប្រភេទ(sport betting) និងក្លឹបល្បែងផ្សងសំណាងគ្រប់ប្រភេទ(casino) មានលក្ខណៈអចិន្ត្រៃយ៍ដែលរដ្ធទទួលស្គាល់មានទីតាំងស្ថិតនៅ ច្រកព្រំដែនដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ព្រំប្រទល់កម្ពុជា-វៀតណាម) នោះរាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម÷-យល់ព្រមតាមសំណើរ -ក្រុមហ៊ុនត្រូវរៀបចំបែបបទជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ-ទីតាំងសាងសង់ត្រូវមានការឯកភាពពីអាជ្ញាធរ -ហាមពលរដ្ធខ្មែរចូលលេងល្បែងក្នុងកាសុីណូ ដោយឡែកក្រោយទទួលបានចំណារឯកភាពពី ទីស្តីការគណៈរដ្ធមន្ត្រី លិខិត ១៧៧៤ ចុះថ្ថៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង ក៏បានចារឯកភាពលើសំណើរសុំច្បាប់អនុញ្ញាតសាងសង់ និង បើកដំណើរការ មជ្ឈមណ្ឌលកំសាន្ត ល្បែងភ្នាល់ តាមរយះអាជីវកម្មដោយផ្ទាល់គ្រប់ប្រភេទរបស់ក្រុមហ៊ុន រីសត អហ្វ មណ្ឌលគិរី អេនធើធេនមុិន (Risort of moldolkiri Entertainment co.ltd) លិខិតលេខ២២៦/អនញ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ បើយោងទៅតាម សជណ លេខ១៧៧៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រង់ចំនុចទី៤គឺហាមមិនអោយពលរដ្ធខ្មែរចូលលេងល្បែងក្នុងកាសុីណូឡើយ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោក ស្វាយ សំអៀង ក្នុងនាមជាគណបញ្ជាការឯកភាពខេត្ត គួរតែមានវិធានការចំពោះកាសុីណូខាងលើដែលបានបំពានទៅនិង សជណ របស់ទីស្តីការគណៈរដ្ធមន្ត្រី។ ពាក់ព័ន្ធទៅនិងទីតាំងកាសុីណូខាងលើនេះលោកណាង ដែលគេស្គាល់ថាជាមេការធំម្នាក់ សំរាប់មើលការខុសត្រូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសគឺសង្វៀនជល់មាន់លោកបានអះអាងថាមានច្បាប់ ចំណែករឿងមានពលរដ្ឋខ្មែរចូលលេងនោះលោកទទួលស្គាល់ថាពិតជាមានចូលលេងមែន ប៉ុន្តែលោកថាមិនមានតែនៅកន្លែងលោកទេសូម្បីតែនៅណាហ្គាក៏មានខ្មែរចូលលេងដែរ។ រីឯស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៏ទោ ឡោ សុខា ក៏មិនទាន់អាចសុំការពន្យល់បានដែរអំពីករណីនេះ ប៉ុន្តែស្នងការរងទទួលផែនព្រហ្មទណ្ឌលោក សូ សុវណ្ណ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះបានប្រាប់ថា លោកដឹងដែរ តែមិនបានឃើញឯកសារ ព្រោះឯកសារនៅលោកស្នងការ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1811 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4444 នាក់
ខែនេះ :
16834 នាក់
3 ខែនេះ :
56580 នាក់
សរុប :
2482289 នាក់