ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសា ផល្លាកំពុងរីកថ្លើមបន្ទាប់ពីបានឡើងទួនាទីជាមេប៉ុស្តិ៍ច្រករបៀងព្រំដែនឡាប៉ាខេ .......!
Tue,05 March 2019 (Time 08:44 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1176នាក់)


លោកសា ផល្លាកំពុងរីកថ្លើមបន្ទាប់ពីបានឡើងទួនាទីជាមេប៉ុស្តិ៍ច្រករបៀងព្រំដែនឡាប៉ាខេ .......!
 
(ខេត្តមណ្ឌលគិរី) ៖ លោកសា ផល្លា ជាមេប៉ុស្តិ៍ច្រករបៀងព្រំដែនឡាប៉ាខេ  ត្រូវបានប្រភពពីកូនចៅរបស់ខ្លួនដែលសុំមិនបញ្ចេញឈ្មោះ បាន ទំលាយរឿងឲ្យអង្គភាពសារព័ត៌មានខ្មែរជាយដែន យើងដឹងយ៉ាងច្បាស់ថា
ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន លោកសា ផល្លា អួតខ្លួនថាជាពួកម៉ាកយ៉ាងស្និតបំផុតជាមួយលោកឡេង សោភ័ន្ធ មេបញ្ជាការព្រុំដែនគោក៦២១ខេត្តមណ្ឌលគិរី។
 
ហ៊ាន បើកដៃឲ្យឈ្មួញឈើដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងទៅប្រទេសវៀតណាមបានយ៉ាងរលូន តាមច្រករបៀងដូចខាងក្រោម។
 
ទី០១ច្រករបៀង(ងាំយូលិត)
ទី០២ច្រករបឿង(ងុាំតាយិន)
ទី០៣ច្រករបៀង(ងាំបាមូល)
ទី០៤ច្រករបៀង(ងាំបាឡាង
ទី០៥ច្រករបៀ(ងាំបាវ៉េ)
ទី០៦ច្រករបៀង(ងាំដី)
 
ច្រករបៀងទាំងអស់នេះហើយដែលជាប្រភពចំណូលសេដ្ឋកិច្ចយ៉ាងធំ សំខាន់របស់លោក សា ផល្លា ហើយមានឱកាសមាសដែលអាច  ស្រង់ដើមបន្ទាប់ពីចំណាយប្រាក់តូយកតំណែងជាមេប៉ុស្តិ៍ ព្រំដែនគោកឡាប៉ាខេ។
 
ប្រភពសេចក្តីរាតការណ៍បានបញ្ជាក់ប្រាប់អង្គភាពយើងឲ្យដឹងទៀតថាៈ លោកសា ផល្លា បានដាក់កំណត់តម្លៃឲ្យឈ្មួញឈើបង់ប្រាក់ឲ្យជាកំណត់ក្នុងម៉ូតូដឹកឈើ០១គ្រឿងបង់ជូនលោក៨០០០០៛(ប្រាំបីមីុនរៀល)
ចំណែកម៉ូតូអូសរឺុម៉កំណត់ឲ្យបង់១៥៥០០០៛(ដប់ប្រាំមុីនប្រាំពាន់មរៀល) និងរថយន្តកាមរីបង់១៨០០០០៛(ដប់ប្រាំបីមុឺនរៀល) បន្ថែមពីលើនេះទៅទៀតនោះ លោកសាផល្លា ដកក្បាលឡាននិងរឺុម៉ក១០០០០០៛(ដប់មុឺនរៀល)ផ្សេងពីលើតម្លៃឈ្មួញបង់ធម្មតា(ទាំងបញ្ជាក់ប្រាប់គេឯងនិងកូនចៅថាទុកជូនមេៗថ្នាក់ខេត្ត)
 
ដោយឡែកប្រភពមកពីប្រទេសវៀតណាមបានប្រាប់អង្គភាពកាសែតឥទ្ធិពលព្រះអាទិត្យ ឲ្យដឹងបន្ថែមទៀតថា លោកសាផល្លា បានកំណត់ឲ្យឈ្មួញវៀតណាម ដែលឈរជើងចាំទិញឈើតាមចំណុចងាំុមួយៗត្រូវបង់ក្បាលគីបទុកឲ្យលោកម្នាក់ឯងក្នុងឈើ១ម៉ែត្រគូបតម្លៃ៥០០០០៛(ប្រាំមុឺនរៀលផ្សេងទៀត។
 
នៅក្នុងសាច់រឿងទាំងអស់ដែលអង្គភាពកាសែតឥទ្ធិពលព្រះអាទិត្យ ចេញផ្សាយ ក្នុងគោលបំណងដើម្បីឲ្យ លោកឡេង សោភ័ន្ធ លោកឧត្តមសេនីយ៍ ឡោ សុខា និងឯកឧត្តស្វាយ សំអ៊ាង សូមមេត្តា ទទួលជ្រាបផងទាន ។
 
សូមបញ្ជាក់ផងដែររាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គឺផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា មិនមែនផ្សាយដើម្បីសំអប់ឬជាន់ពន្លិចនោះឡើយ  ដោយផ្សាយតែការពិតជាក់លាក់ ដោយយោងតាមប្រភពមួយចំនួនដែលបានផ្ដល់ឱ្យជាទឡ្ហីករ  បើសម្ដេចទ្រង់ឯកឧត្តមលោកឧកញ៉ាយល់ថា ការផ្សាយរបស់យើងខ្ញុំមិនមានការពិត  អាចប្ដឹង   មកការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មានយើងខ្ញុំនឹងរង់ចាំទទួលរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1026 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8175 នាក់
ខែនេះ :
27728 នាក់
3 ខែនេះ :
61561 នាក់
សរុប :
2512268 នាក់