មានផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីមួយកន្លែងលេងបានយ៉ាងរលួនខាងអាជ្ញាសមត្តកិច្ចខណ្ឌ.......!
(ភ្នំពេញ) ៖ ប្រភពពីប្រជាពលរដ្ឋបាននិយាយរៀរាប់ប្រាប់អោយដឹងថា មានផ្ទះបើកល្បែងស៊ីសងហេ្គមបាញ់ត្រី មួយកន្លែងលេងបានយ៉ាងរលូនខាងអាជ្ញាធរនិងសមត្តកិច្ចខណ្ឌចំការមនមើលមិនឃើញដែលមានទីតាំងផ្លូវ១១៣ កែ២៩២ ក្រុមទី២៤ ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញនោះបានអោយដឹងថាដោយសាតែផ្ទះបើកហ្គេមបាញ់ត្រីសព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអាណាធិបតេយ្យ សម្លេងថ្លង់ធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ពួកគាត់។ កន្លែងទីតាំងហ្គេមបាញ់ត្រីខាងលើមួយនេះគេឃើញបើកលេងជាយូរមកហើយមិនដែលឃើញខាងអាជ្ញាធរនឹងសមត្តកិច្ចខណ្ឌចំការមនចុះមកនែនាំនឹងបង្ក្រាបម្ដងណាឡើយ ប្រហែលខាងអាជ្ញាធរនឹងសមត្តកិច្ចពួកគាត់មិនដឹងទេមើលទៅ ចុះបើពួកគាត់ដឹងនៅទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីមួយខាងលើនេះ តើពួកគាត់ហ៊ានចុះបង្ក្រាបដែលឬទេ រឺមួយត្រូវផ្លែត្រូវដងគ្នាហើយ។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើនោះបានធ្វើការសំណូមពរមកដល់លោកអភិបាលនៃគណះអភិបាលខណ្ឌចំការមនសូមលោកមេត្តាចុះមកត្រួតពិនិត្យនឹងមានចំណាត់ការបង្ក្រាបនៅផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕