ទីតាំង ឃ្លាំងស្តុកឈើ ប្រណីត ដ៏ធំមួយ កន្លែងនៅក្នុងខណ្ឌ័សែនសុខ អាជ្ញាធរ ពាក់ពន្ធ័បិទមាត់ដូចគេចុក!
ភ្នំពេញ ៖ ឃ្លាំងស្តុកឈើដ៏ធំ១កន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជនានីភ្នំពេញ ស្តុកឈើរាបរយ់ពាន់ម៉ែត្រគុបនឹងដឹកចេញចែកចាយនឹងចេញទៅក្រៅស្រុកគ្មានសមត្ថកិច្ចឬមន្រ្តីជំនាញណាហ៊ាននង្ក្រាបសង្សយ័មានខ្នងបង្អែកជាPMផ្ទៃប្រទេសទេដឹង។ ពាក់ពន្ធ័ករណីខាងលើនេះកាលពីព្រឹកថ្ងៃទី៤ ខែមិនាឆ្នាំ២០១៩ ក្រុមអ្នកសារពត័មាន១ក្រុមប្រម៉ាណជាង៥ទៅ៦អង្គភាពបានចុះមកយកពត័មាននៅចំណុចទីតាំងឃ្លាំងស្តុកឈើខាងលើ នឹងបានផ្តិតយករូបភាពសកម្មភាពក្រុមឈ្មួញស្ទូចឈេីចេញពីរថយន្តរាប់រយម៉ែត្រគូប។ ដោយឃើញសកម្មភាពហើយក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅជំនាញមេព្រៃ រាជធានី ភ្នំពេញ ហើយត្រូវបាន ជំនាញមេព្រៃប្រាប់មកអ្នកសារពត័មានយើងវិញថាទីតាំងខាងលើគឺមានច្បាប់ចំឈើ គេមាន PC ចាំគាត់ផ្ញើPCអោយមើលតាមប្រពន្ធ័whatsAppលុះបានប្រហែលជា១ម៉ោងក្រោយលោកបែជាឆ្លើយថាលោកមិនទានបានទទួលឯកសារនៅឡើយ។ បន្ទាប់មកអ្នកសារព័ត៌មានបានរាយការទៅឯកឧត្តមនាឧត្តមសេនេយ៍សៅ សុខា មេបញ្ជាការរងនៃកងយុទ្ធពលរេមរៈភូមិន្ទនឹងមេបញ្ជាកាកងរាជអាវុធហត្ថផ្ទៃប្រទេសតាមប្រពន្ធ័whatsAppហើយ ឯកឧត្តម ក៏បានបើកមើលហើយ តែមិន មានការឆ្លើយតបមកវិញទេ រហូតមកដល់ រសៀល ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ គឺនៅមិនទាន់ឃើញមានសមត្ថកិច្ចណាចុះមកសួរនាំឬត្រួតពិនិត្យទីតាំងខាងលើនៅឡើយហើយចំណែកឯខាង លោកមេព្រៃក្រុងវិញក៏មិនឃើញបង្ហាញPCអោយក្រុមអ្នកសារព័ត៌មានយើងឃើញនៅឡើយដែរ។ ហេីយតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាទីតាំងខាងលើគឺដឹកឈើមកទម្លាក់ទុកហើយនៅពេលពាក់កណ្តាលយប់គឺដឹកចេញតាមរថយន្តកុងតានរ៍គឺអាចនឹងដឹកចេញទៅក្រៅប្រទេស។ ហេីយក៏ត្រូវបានមហាជនរិះគន់នឹងសង្សយ័ថាឃ្លាំងស្តុកឈើខាងលើគឺមានខ្នងបង្អែកធំណាស់ប្រហែលជាអាចពាកពន្ធ័នឹងPMផ្ទៃប្រទេសហើយមើល ទៅឬមួយ ឯកឧត្តមសៅសុខ ខា ដឹងហើយតែធ្វើជាមិនដឹង។ ដោយឡែក ម្ចាស់ឈើ ឈ្មោះ ចែ ស្រី បានអះអាង ប្រាប់អ្នកសារ ពត័មានថា ឈើរបស់ លោកស្រី គឺជាឈើដែលលោកស្រីដេញថ្លៃបានពីរដ្ឋបាលព្រៃឈើនៅតាមបណ្តារខេត្តផ្សេងៗ។ពាក់ពន្ធ័ករណីខាងលើនេះដែរក្រុមអ្នកយកព័ត៌មានយើងក៏ដូចជាមហាជននៅរងចាំមើលចំណាត់ការរបស់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ថាតើ មានចំណាត់ការយ៉ាងណាចំពោះទីតាំងខាងលើនេះ ៕