ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅក្នុង ខណ្ឌចំការមន លោកអធិការមិនហ៊ានបង្ក្រាប ប្រហែលជាខ្លាចឥទ្ឋិពលរបស់ម្ចាស់ហ្គេមបាញ់ត្រីនេះហើយមើលទៅ.....!
(ភ្នំពេញ)៖ ថ្ងៃ ទី ០៦ ខែ មិនា ឆ្នាំ ២០១៩ ទីតាំងល្បែងសុីសងខុសច្បាប់ ហ្គែមបាញ់ត្រីមួយកន្លែងដែលមានទីតាំងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ មិន រំខានដល់ លោកអធិការ ខណ្ឌចំការមនឡើយ ។ ប្រភពបានបន្តថា ប្រហែលជា លោកអធិការខណ្ឌចំការមន បើកដៃឲ្យម្ចាស់ទីតាំងល្បែងសីុសងហ្គេមបាញ់ត្រីលេងខុសច្បាប់នេះហើយមើលទៅទើបបានជាមិនហាន បង្ក្រាបដូឆ្នេះបងប្អូនប្រជាពរដ្ឋគាត់ បានបន្តថា ករណីកើត មានអំពើរចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម ។ល។ ប្រជាពលរដ្ឋបានលើកឡើងថា បើល្បែងសុីសងកើតមាន ក្នុងមូលដ្ឋានដូឆ្នេះ ? តើឯណាទៅពាក្យថា ភូមិ ឃុំមានសុវត្តិភាព ៩ចំណុចរបស់ រាជរដ្ឋាភិបាល ដាក់ឲ្យមន្ត្រី ថ្នាក់ក្រោម អនុវត្តនោះ ? ឬក៏ លោកអធិការខណ្ឌចំការមន មិនចាប់អារម្មរណ៍ និងគោលការ របស់ រដ្ឋាភិបាលទើបមិន បង្ក្រាបដូឆ្នេះ ។ គួរំលឹកថានៅពេលថ្មីកន្លងទៅ សម្ដេច ក្រឡាហោម សខេងធ្លាប់ចេញ បទបញ្ជាឲ្យ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឲ្យបានគ្រប់បណ្ដាលខេត្តក្រុងទូទាំងប្រទេស និងគ្រប់ខណ្ឌទាំងដប់ពីក្នុងរាជធានី ភ្នំពេញ តែបទបញ្ជារបស់ សម្ដេច ក្រឡាហោម បែជាលោកអធិការខណ្ឌមិនអក់នុវត្តតាមទៅវិញ។ ហើយនៅពេលថ្មីៗនេះថែមទៀត ឯកឧត្តម ឃួងស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញបានដាក់ បទបញ្ជាយ៉ាងមឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ខណ្ឌទាំងដប់ពី ក្នុងរាជធានី ភ្នំពេញ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឲ្យអស់។ លោកអធិការខណ្ឌចំការមន មិនហ៊ានបង្ក្រាប ល្បែងស៊ីសងហ្គេមបាញ់ត្រីខុលច្បាប់ មួយកន្លែងនេះប្រហែលជាខ្លាចឥទ្ឋិពលម្ចាស់ហ្គេមបាញ់ត្រីនេះហើយមើលទៅ។ បងប្អូនប្រជាពរដ្ឋសូមសំពរដល់ ឯកឧត្តមឃួងស្រេងអភិបាលនៃគណះអភិបាលរាជធានីភ្នំពេញជួយចាតជុំនាញនិង់កំលាំងមកទ្រូតពិនិតមើល ហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងខណ្ឌចំការមន ផងទាន។ កាលើយកព័ត៌មានជុំវិញការចោទប្រកានខាងលើនេះ មកធ្វើការចុះផ្សាយគឺអង្គភាពព័័ត៌មានយើងខ្ញុំមិនមានគោលបំណងអ្វីក្រៅពី រិះគន់ដើម្បីសាបនា និងជាការចូលរួមទុបស្កាត់រក្សាការពារ ស្របតាមប្រសាសន៍ដ៏ខ្ពងខ្ពសរបស់់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អង្គភាពព័ត៌មានយើងខ្ញុំ សូមស្វាគមន៍ រងចាំទទួលរាល់ការបកស្រាយ រាល់ម៉ោងធ្វើការប្រសិន បើមាន ប្រតិកម្មណាមួយនោះ៕