លោក ជាវ តាយ ចៅហ្វាយខេត្តកំពតនិងជាម្ចាស់ផ្សារទំនើបស្ទឹងមានជ័យថ្មី បើកដៃឲ្យជនជាតិចិន ដាក់ទូហ្គេមបាញ់ត្រី ដើម្បីពង្វក់ក្មេងៗសិស្សសាលា ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ ដោយកាសែតខ្មែរជាយដែន
ភ្នំពេញ ៖ ផ្សារទំនើបស្ទឹងមានជ័យ របស់លោកជាវតាយ ចៅហ្វាយខេត្តកំពត ត្រូវបានមហាជន បានរិះគន់ពេញៗមាត់ថា?លោកជាវតាយ កំពុងតែបើកដៃឲ្យជនជាតិចិន ដាក់ទូហ្គេមបាញ់ត្រី ចំនួន៨ទូ នៅជាន់ទី៣ ឲ្យក្មេងៗសិស្សសាលា ចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ឈ្លក់វង្វេង ភ្លេចការសឹក្សាអស់ហើយ។មាតាបិតាសិស្ស ក៌ដូចជាមហាជនមួយចំនួន បានធ្វើការរិះគន់ទៅលើលោកជាវតាយ យ៉ាងចាស់ដៃថា?ខ្លួនគឺជាអ្នកអនុវត្តច្បាប់ បែរជាបើកដៃឲ្យជនជាតិចិន ប្រព្រឹត្តិបទល្មើសល្បែងស៊ីសង ដើម្បីពង្វក់ក្មេងៗសិស្សសាលាទៅវិញ។
ប្រភពខាងលើ បានសំណូមពរដល់លោកនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងលោកសខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការ ទៅលើបុគ្គលឈ្មោះ(វេហា)ពាក់ផ្កាយ១ បំរើការងារ នៃអគ្គស្នងការនគរបាលជាតិផង ដែលសព្វថ្ងៃបុគ្គលនេះ បានយកតួនាទីរបស់ខ្លួនដើលកាងបទល្មើសទូហ្គេមគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា?លោកឃួងស្រេង និងលោកសថេត ចៅហ្វាយក្រុងនិងស្នងការក្រុងភ្នំពេញ តែងតែអួតក្អេងក្អាងថា?លោកនិងទប់ស្កាត់និងបង្ក្រាប រាល់បទល្មើសទាំងអស់ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ មិនឲ្យកើតមានឡើងជាដាច់ខាត ដើម្បីចូលរួមអនុវត្ថគោលនយោបាយភូមិ សង្កាត់មានសុវត្ថភាពទាំ៩ចំណុច ក៌ដូចជាថែរក្សាសន្តិសុខនិងសុវត្ថភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ដោយឡែកមហាជន កំពុងតែរង់ចាំមើល តើលោកឃួងស្រេង និងលោកសថេត ហ៊ានបង្ក្រាបទូហ្គេមបាញ់ត្រី ចំនួន៨ទូ របស់ជនជាតិចិន ដែលមានបុគ្គលឈ្មោះ(វេហា)ប៉ូលិសពាក់ផ្កាយ១ជាអ្នកកាងទូហ្គេមបាញ់ត្រីឲ្យជនជាតិចិន នៅផ្សាទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ដែលឬទេ?៕