កន្លែងទីតាំងល្បែងចាក់បាល់តាមអនឡាញគ្មានច្បាប់នៅផ្លូវ៣៧១(ផ្សាលឹមឈាងហាក់)បើកលេងដោយសេរីគ្មានឃើញមានសមត្ថកិច្ចនៃអធិការខណ្ឌមានជ័យធ្វើការចុះបង្ក្រាប .......!
ភ្នំពេញ) ៖ ទីតាំងចាក់បាល់តាមអនឡាញគ្មានច្បាប់មួយកន្លែងស្ថិតនៅផ្ទះលេខ២៤១ ផ្លូវ៣៧១(ខាងមុខផ្សាលឹមឈានហាក់) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងបើកលេងដោយសេរីគ្មានក្លាចញញើតនោះទេ ហើយក៏ពុំឃើញមានសមត្ថកិច្ចនៃអធិការខណ្ឌមានជ័យធ្វើការចុះបង្ក្រាប ដែលបណ្តែតបណ្តោយខ្លាំងមែនទែន។
បើតាមប្រជាពលរដ្ឋឲ្យដឹងថាទីតាំងខាងលើ កន្លែងនេះគេបើកលេងយ៉ាងសេរី មកហើយ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបកន្លែងនេះទេ។
ការបើកសេរីយ៉ាងដូច្នេះ លោកអធិការនគរបាលខណ្ឌមានជ័យ និងលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហាក់គ្មានចំណាត់ការអ្វីនោះទេ នេះអាចម្ចាស់ទីតាំងខាងលើបានធ្វើការបំភ័យ ឬប្រគល់លាបសក្ការះហើយ បានជាស្ងាត់ឈឹងប្រៀបដូចចោរលួចសេះយ៉ាងដូច្នេះ។ បើគ្មានចំណាត់ការយ៉ាងដូច្នេះ ហាក់ដូចជាសេរីពេក បទល្មើសពេញបន្ទុកបិទភ្នែកធ្វើមិនដឹង លុយចូលហោប៉ៅពេញតែម្តង។
យោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ទោះធំក្តីតូចក្តីត្រូវតែបង្ក្រាបឲ្យខាងតែបាន។ សូម្បីតែអភិក្រមទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញមកកាលពីពេលកន្លងមក នោះដល់ពេលអនុវត្តហើយសម្រាប់មន្ត្រីអនុវត្តន៍ការងារប្រចាំថ្ងៃ!
១- ឆ្លុះកញ្ចក់
២- ងូតទឹក
៣- ដុលក្អែល
៤- ព្យាបាល
៥- និងវះកាត់កាត់។
ប្រជាពលរដ្ឋទូទៅបានលើកឡើងថា ប្រសិនបើបណ្តោយឲ្យកន្លែងចាក់បាល់ដែលបានដាក់ជាលក្ខណះអ៊ីនធើណេត ឲ្យនៅតំណើរការនេះ តើអភិក្រមរបស់រាជរដ្ឋាភិបាលមួយនេះនៅមានប្រសិទ្ធភាពដែរឬទេ? ប្រសិនបើលោកអធិការនគរបាលខណ្ឌមានជ័យនៅបណ្តែតបណ្តោយដូច្នេះ ល្មមដល់ពេលវះកាត់ហើយ អ៊ីចឹងសូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ស ថេត ល្មមដល់ពេលវះកាត់សមត្ថកិច្ចថ្នាក់ក្រោមដូចលោកអធិការនគរបាលខណ្ឌមានជ័យហើយ៕