លោកឧកញ៉ា តាំង អៀង បន្តធ្វើសកម្មភាពព្រៃឈើទ្រង់ទ្រាយធំ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ លោកឧកញ៉ា តាំង អៀង បន្តធ្វើសកម្មភាពព្រៃឈើទ្រង់ទ្រាយធំ ក្នុងខេត្តពោធិ៍សាត់ ជ្រកក្រោមស្លាកក្រុមហ៊ុន MDSរបស់លោកឧញ្ញ៉ាទ្រី ភាពបន្ទាប់ពីត្រូវ បានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយ ខេត្ត ពោធិសាត់ ក្នុងរយៈពេលត្រឹមតែជាង៣ទៅ៤ខែនេះ ។ សកម្មភាពកាប់បំផ្លាញព្រៃឈើកំពុងតែកើតមានជាលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែប្រភេទឈើធ្នង់ និងដឹកឈើរាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះមកកាន់រាជធានីភ្នំពេញសេចក្ដីរាយកាបានឲ្យដឹងថា ចំពោះសកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែង ក៏ដូចជាប្រមូលយកមកដាក់ក្នុងក្រុមហ៊ុន MDS ហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើរាជ្យកុល និងឈើធ្នង់ សុទ្ធតែជាប៉េសេខុសថាប្រភេទឈើ ក៏ដូចជាច្បាប់ និងផ្ទុកលើសទម្ងន់ ក្នុងនោះបែរជាមានសមត្ថកិច្ចផ្ទាល់ ដែលមានតួនាទី និងភារកិច្ចជាអ្នកបង្ក្រាបបទល្មើសព្រៃឈើនេះតែម្តង ជាអ្នករត់ការផ្លូវ តាំងពីស្រុកវាលវែង ខេត្តពោធិ៍សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញ ក្នុងនោះគោលដៅរបស់ពួកគេ ភាគច្រើនយកទៅស្តុកទុកនៅឃ្លាំងចំណុចផែស្ងួតនៅត្មាតពងខេត្តកំពង់ស្ពឺ ខ្លះទៀតត្រូវបញ្ជូនទៅកាន់ខេត្តតាកែវ ខេត្តកំពត ដើម្បីឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន។ ពាក់ពន្ធ័ និងព័ត៌មានខាងលើនេះប្រជាពលរដ្ឌសូមសុំណូមដល់ឯកឧត្ដម វេង សាខុន រដ្ឌមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទគួតែចុះត្រួតពិនិត្យមើលបទល្មើសកាប់បំផ្លាញព្រៃឈើខាងលើនេះ៕