អូសរទេះមិនសូវកាក់កប បែកគំនិតនាំពលករមកពីថៃ បានចំនេញគ្រាន់ តែជាប់អន្ទាក់សមត្ថកិច្ច
បន្ទាយមានជ័យៈកាលពីថ្ងៃទី 11 ខែ មេសា ឆ្នាំ2019 មានពលករខ្មែរ បានសម្រុកចេញពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ។ ក្នុងខណៈពេលកំពុងឈរតំរៀបគ្នាជួរ តែងតែមានជនឱកាសនិយម ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាៈ ដើរតួរជាអ្នកជួយសម្រួល ដើម្បីទទួលបាននូវកំរ៉ៃជើងសារ ធ្វើអោយប៉ៈពាល់ដល់សន្តិសុខសង្គម និងខាតបង់ថវិការបស់ពលករ ។
ជនប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទប្រុស អាយុ36ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអូស រទេះ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រោយនាគមាសចាស់ នាព្រឹកថ្ងៃទី09មេសាឆ្នាំ2019 គាត់បាននាំពលករចេញពីប្រទេសថៃមកប្រទេសកម្ពុជាចំនួន3នាក់ ក្នុងតម្លៃម្នាក់600 បាត។តែពេលនាំចូលមកត្រូវមន្រ្តីប្រចាំការនៅក្បាលស្ពានឃាត់ខ្លួនបានរួចបញ្ជូនមក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដើម្បីសាកសួរ។ គាត់បានសារភាពទទួលកំហុសនៅចំពោះមុខសមត្ថកិច្ច និងបានធ្វើសន្យារបន្ទាប់ពីធ្វើកំណត់ហេតុហើយយើងបានអនុញ្ញាតអោយគាត់ត្រលប់ទៅផ្ទះវិញ ។ ចំពោះទង្វើនៃជននោះ សមត្ថកិច្ច បានពិនិត្យទៅលើធាតុផ្សំនៃបទល្មើស ដែលមាន ធាតុ ច្បាប់ ធាតុផ្លូវចិត្ត និង ធាតុសំភារៈ ចំពោះធាតុទាំងបីនេះ ចង់ចូលក្នុងមាត្រា ឬ ធាតុណាមួយ ជននោះមិនអាចរួចផុត ពីសំណាញ់ច្បាប់ដែរ តែដោយសារជាអំពើរបស់ជននេះ ទើបជាលើកដំបូង ហើយមិនយល់អំពីផ្លូវច្បាប់ ទើបដោះ លែងត្រឡប់ទៅវិញ ដោយគ្រាន់តែឲ្យគាត់ធ្វើកិច្ចសន្យាប៉ុណ្ណោះ ៕