ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងឆ្នាំកុរឯកស័ក ព ស 2563 ពលរដ្ឋបានចូលរួមរាំកំសាន្ត ក្នុងខេត្តកំពង់ឆ្នាំង មានវត្តចន្ទមុនី ហៅត្រពាំងចាន់ មានមនុស្សរាប់ពាន់បានចូលរួម
Tue,16 April 2019 (Time 07:55 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1202នាក់)


កំពង់ឆ្នាំងៈ នៅថ្ងៃទី 15 ខែ មេសា ឆ្នាំ 2019 ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាថ្ងៃទី 2 ដែលពុទ្ធសាសនិក បានធ្វើបុណ្យទានតាមប្រពៃណីខ្មែរ នៅតាមវត្តអារាម និង ទីគោរពបូជា ផ្សេងៗ ។ ក្នុងមួយឆ្នាំមានតែមួយម្តង ជារៀងរាល់ឆ្នាំ ។ នៅតាមវត្តអារ៉ាមក្នុងសម័យទំនើបនេះ មិនសូវមានប្រជាពលរដ្ឋទៅលេង បោះឈូង លេងបោះអង្គុញ លាក់កន្សែងទាញព្រ័ត្រ ...ជាដើម ។ តែយើងបានចូលរួមយកព័ត៌មាននៅ វត្តមួយនៅក្នុងវត្តចន្ទមុនី ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបតិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋ បាននាំគ្នាលេងល្បែងប្រពៃណី នៅក្នុងវត្តនេះ ដែលមានប្រជាពលរដ្ឋ ចូលរួម រាប់ពាន់នាក់ ។

បើតាមគណៈកម្មការ និង ព្រះគ្រូចៅអធិការ បានលើកឡើងថាៈ កាលពី២០ ឆ្នាំមុន វត្តចន្ទមុនី មិនសូវមានមនុស្សមកលេងប៉ុន្មានទេ ដោយសារតែប្រជាពលរដ្ឋ បាននាំគ្នាលេង នៅតាមភូមិ ហើយព្រះគ្រូចៅអធិការ បាន ចាប់ផ្តើម អោយក្មេងលេងល្បែង វាយក្អម បូមទឹកដាក់ដប និង ចូលក្នុងបាវលោត អ្នកឈ្នះ និងអ្នកចាញ់ទទួល បានស្ករគ្រាប់ ។ ចាប់តាំងពីពេលនោះមាន ក៏មានប្រជាពលរដ្ឋ បាននាំគ្នាមកលេង ពីមូយឆ្នាំ ទៅមួយឆ្នាំ ប្រជា ពលរដ្ឋ បានមកលេងកាន់តែច្រើនឡើង ។ វត្តនេះជាទីប្រជុំរបស់ប្រជាពលរដ្ឋ ដែលជាប់ផ្លូវជាតិលេខ០៥ ហើយ ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រ ភូមិកំពង់ក្រចាប់ និងប្រជាពលរដ្ឋនៅតាមឃុំផ្សេងៗ តែងតែចូលមកលេងល្បែងប្រជា ប្រិយ៍ក្នុងវត្តនេះ ។

ក្នុងសម័យទំនើបភាវូបនីយ៍កម្មនេះ នៅតាមបណ្តារខេត្តនានា លោកអភិបាលខេត្ត តែងតែប្រារព្ធកម្មវិធី ឲ្យប្រជា ពលរេដ្ឋបានដើរលេងសប្បាយ ក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរនេះ នៅតាមដងផ្លូវធំ និងកន្លែងវេទិកា ។ ការផ្តួច ផ្តើមរៀបចំនេះ មិនមានលេងល្បែងប្រជាប្រិយ៍ ដូចជា ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ ចោលឈូង មានតែរាំ លេង ហើយបាញ់ទឹកតែប៉ុណ្ណោះ ។ ក្នុងសម័យទំនើបរៀបចំដោយអាជ្ញាធរ ដែនដី បានធ្វើឲ្យបាត់បង់នូវល្បែង ប្រពៃណីខ្មែរ មួយចំនួន នៅសល់តែរាំ និង ច្រៀង ចំណែកល្បែងប្រពៃណីមួយចំនួន មិនបានឃើញនាំប្រជាពល រដ្ឋលេងនោះទេ ។

ក្នុងតម្រាព្រហ្មជាតិខ្មែរ បានសរសេរទុកថាៈ ចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល ៣ថ្ងៃ ថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ ថ្ងៃទី ២ ជាថ្ងៃវរវន្តបទ (ជាថ្ងៃលិចចូលក្នុងព្រៃ ) ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក្ត សម្រាប់ឆ្នាំថ្មី ។ ក្នុងមួយឆ្នាំម្តង ជាទម្លាប់ចូល ឆ្នាំ នៅក្នុងខែចេត្រ ជាខែទំនេរពីការងារ ប្រជាពលរដ្ឋ មានឱកាសជួបជុំគ្នា នៅតាមវត្តអារាម នានា ដើម្បីពិភាក្សា ឬ សួរសុខទុក្ខ រួមទាំងលេងល្បែងប្រជាប្រិយ៍ សប្បាយរីករាយបំភ្លេចទុក្ខកង្វល់ផងដែរ ។ ក្នុងពេលជួបជុំគ្នា គេនាំ គ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ហើយបានស្តាប់នូវធម្មវិសេសទេសនា អប់រំផ្លូវកាយ ផ្លូវកាយ និង ផ្លូវចិត្ត ស្របទៅតាមពុទ្ធឱវាទ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
571 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7720 នាក់
ខែនេះ :
27273 នាក់
3 ខែនេះ :
61106 នាក់
សរុប :
2511813 នាក់