ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអាស្រូវរបស់លោកសួន បរវ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថាមានស្រីស្នេហ៍អស់រយៈពេល៥ឆ្នាំមកហើយ ។
Sun,21 April 2019 (Time 06:34 AM)
ដោយ ៖ បញ្ញា (ចំនួនអ្នកអាន: 1823នាក់)


បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ សូមអោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ ពាក់ព័ន្ធករណី លោកសួន បវរ ខេត្តអភិបាលខេត្ត បន្ទាយមានជ័យ បានយកគាត់ជាគូរស្នេហ៍ អស់រយៈពេល ៥ឆ្នាំហើយ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។

​ស្ត្រីខាងលើ​ បាន​ប្រើប្រាស់​Account​ facebook​ឈ្មោះ​(​ So​ Phy)​ បាន​បញ្ចេញមតិ​(Comments)​ ក្រោម​ផេ​ក​ ហ្វេ​ស​ ប៊ុ​ក​ផ្លូវការ ​របស់​សម្តេច​អគ្គមហាសេនាបតី ​តេ​ជោ​ ហ៊ុន​ សែន​ ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ យក​គាត់​ជា​គូរ​ស្នេហ៍​ អស់​រយៈ​៥​ឆ្នាំ​ហើយ​ ឥឡូវ​លោក​អភិបាលខេត្ត​រូប​នោះ ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ ​លោក​ទៀត​ហើយ​ រក​ចាប់​គាត់​ដាក់គុក​ទៀត​។​
​ស្ត្រី​ដែល​ជា​ស្រី​កំណាន់ ចិត្ត​របស់​លោក​ សួន​ បវរ​ មាន​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​ បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា​ គាត់​និង​លោក​សួន​ បវរ​ បាន​ស្គាល់គ្នា​ចាប់តាំងពី ​ឆ្នាំ​២០១៣ ​មក​ម្លេះ​ តែ​មិនសូវ​ជិត​ស្និត ​នោះ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៥​ គាត់​និង​លោក​សួន​ បវរ​ បាន​រស់នៅ​ជា មួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​។​
​ស្ត្រី​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែររួច​ លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ផ្ញើ​សារ​មក​គាត់​ថា​ ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​
​ស្ត្រី​វ័យ​៤១​ឆ្នាំ​ដដែល​ បាន​បញ្ជាក់​ថា​ ដោយសារ​គាត់ ​និង ​លោកអភិបាលខេត្ត​ ស្រលាញ់​គ្នា​យូរ ​ឆ្នាំ​ហើយ​ ស្ត្រី​ខាងលើ​ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន​ និង​បាន​បញ្ចេញមតិ​(Comments)​ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដើម្បី​អោយ​បងប្អូន ​និង ​សម្តេច​ជួយ​ស្វែងរក ​យុត្តិធម៌​ជូន​គាត់​។​ បន្ទាប់​ពី​គាត់​បង្ហោះ​សារ​រួច​មក ​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​ អោយ​លុប​ចោល​វិញ​ទៅ​។​
ស្ត្រី​ជា​គូរ​ស្នេហ៍​របស់​ លោក​សួន​ បវរ​ បាន​បន្ថែម​ថា ​លោក​សួន​ បវរ​ បាន​ផ្តល់​ថវិកា​ក្នុង​មួយ ​ខែ​ប្រហែល​ ៥០០$(​ប្រាំ​រយ​ដុល្លារ​)​ សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ និង​បង់ថ្លៃ​ផ្ទះ​។​ លោក​សួន​ បវរ​ និង​គាត់​តែងតែ​មក​ជួប​គ្នា​នៅ​ភ្នំពេញ​ នៅ​ពេល​ដែ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​ មាន​ធុ​រម​ក​ភ្នំពេញ​ តែងតែ​អោយ​គាត់​ឡើង​មក​ដែរ​។​
ពាក់ព័ន្ធ​ករណី​ចោទ ប្រកាន់​ពី​ស្ត្រី​វ័យ​កណ្តាល​ខាងលើ​ ទៅ​លើ​លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ សារព័ត៌មាន​យើង ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ ដោយសារ​ហៅ ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល​។​
​សូម​បញ្ជាក់​ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្ត បន្ទាយមានជ័យ​ បច្ចុប្បន្ន​ ហើយ​កាលពី​លោក​ មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ ខេត្តបាត់ដំបង​ ហើយ​លោក​បាន​ឡើង​មក ​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ហើយ​លោក​សួន​ បវរ​ ត្រូវ​បាន​តែងតាំង ​ជា​អភិបាល​ខេត្ត បន្ទាយមានជ័យ​ ជំនួស​លោក​គោ​ស៊ុំ​ សា​រឿ​ត​ ដែល​នឹង​ទទួល​បាន​តំណែង​ជា​រដ្ឋ លេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ តាម​ព្រះរាជក្រឹត្យ​របស់ ​ព្រះមហាក្សត្រ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​សម្តេច ​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ និង​លោក​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1158 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8307 នាក់
ខែនេះ :
27860 នាក់
3 ខែនេះ :
61693 នាក់
សរុប :
2512400 នាក់