លោក ព្រំ សន្ធរ ស្នងការខេត្តព្រៃវែង សុីដាច់លុយឧប្ថម្ភ: របស់ឯកឧត្តម ស សុខា ត្រូវបានមន្រ្តីក្រោម ឱវាទទម្លាយ រឿងអាស្រូវ ។
ព្រៃវែងៈ ក្រោយពីបញ្ចប់ ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីខ្មែរ រួច កាលពីថ្ងៃទី១៩មេសានេះ គណនេយ្យ Facebook Man Yata បានសសេរសារ បង្ហោះ នៅលើបណ្តាញ សង្គមដោយបានចោទប្រកាន់ លោកស្នងការនគរបាលខេត្តព្រៃវែង កិបកេង ថវិកា របស់ ឯកឧត្តម ស សុខា ដែលបានឧបត្ថម្ភ ដល់កងកំលាំង ដែលបានខិតខំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុង ពិធី សង្ក្រានព្រៃវែង តែបញ្ហាចោទប្រកាន់នោះត្រូវបាន ស្នងការនគរបាលខេត្តចេញ បដិសេធ និងព្រមានចាត់វិធានការផ្លូវច្បាប់ ។
យោងតាម សាររបស់ មន្ត្រីនគរបាលដែលបាន ផ្ញើរសសេរ សារផ្ញើរ មកកាន់ គេហទំព័រ ខ្មែរជាយដែន បាន ឲ្យដឹងថា នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានរៀបចំ បង្កើតកម្មវិធីសង្ក្រាន ព្រៃវែងដែលមានប្រជាពលរដ្ឋ ចូលរួមសប្បាយយ៉ាង ច្រើនកុះករ ក្រោមដំបូលសន្តិភាព ហើយកងកម្លាំងនគរបាលខេត្ត ទាំងអស់បានចូលរួមក្នុង កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រហូតទទួលបាន ជោគជ័យ ។
ប្រភពដដែលបន្តថាក្រោយ ពីចប់ពីធី លោក ស សុខា បានជួយឧបត្ថម ថវិកា លើកទឹកចិត្តដល់កងកម្លាំង តាមរយៈ ស្នងការខេត្តព្រៃវែង ម្នាក់ៗ បាន១០០០០០រៀល ប៉ុន្តែនៅពេលទៅបើក លុយ ឧបត្ថម្ភ គឺម្នាក់ ទទួលតែម្នាក់៤០០០០ រៀលខ្លះ៥០០០០រៀល នៅតាមផែននិមួយៗ ។ ការទទួលថវិការមិនបានគ្រប់ ចំនួន បានធ្វើឲ្យមន្រ្តី មួយចំនួន មានការអាក់អន់ ស្រពន់ចិត្ត រហូតដល់សសេរសារបង្ហោះនៅ លើបណ្តាញ សង្គម ហ្វេក បុក នៅលើ គណនេយ្យ Facebook Man Yata រិះគន់និង ចោទលោក ស្នងការ កិបកេងលុយ របស់លោក ស សុខា ។
យោងតាម សារ ដែល មន្ត្រីក្រោមឱវាទ ផ្ញើរមកកាន់ អង្គភាពយើង ឲ្យជួយ ផ្សព្វផ្សាយ ឲ្យបានដឹងទៅដល់ លោក ស សុខា មានខ្លឹមសាថា « សូមគោរពជូន ឯ.ឧ ស សុខា អនុប្រធាន ស.ស.យ.ក និងជារដ្ឋលេខាធិការ ក្រសួងអប់រំ មេត្តាទានជ្រាប ក្រោមកិច្ចខិតខំប្រឹង ប្រែងរបស់ឯ ឧ រួមទាំងរដ្ឋបាលខេត្តព្រៃវែង បានបង្កើតកម្មវិធីសង្ក្រានព្រៃវែង ដែលមានប្រជាពលរដ្ឋ ចូលរួមសប្បាយយ៉ាងច្រើនកុះករក្រោម ដំបូលសន្តិភាព ។
ហើយកងកម្លាំងនគរបាលខេត្ត ទាំងអស់បានចូលរួមក្នុងកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់មិនថាយប់ឬថ្ងៃក្តៅរងារ តែអកុសល របបឧបត្ថម្ភរបស់ឯ ឧ សម្រាប់កងកម្លាំង ក្នុងម្នាក់ៗ បាន១០០០០០រៀប មិនគួលោកស្នងការ កិបកេងបើកអោយកងកម្លាំង បានតែម្នាក់៤០០០០រៀល ខ្លះ៥០០០០រៀលជាក់ស្តែង តាមផែននិមួយៗ
កងកម្លាំងទាំងអស់មាន ការអន់ចិត្តយ៉ាងខ្លាំងចំពោះ ថ្នាក់ដឹកនាំរូបនេះដែល ទើបមកកាន់តំណែងថ្មីគួរតែខិតខំបង្កើន ស្នាដៃមិនគួរសូម្បី តែថវិកាតិចតួចរបស់កងកម្លាំងក៏កិបកេងដែរ សូមឯ.ឧ មេត្តាជ្រាបដោយការគោរព »។
ជុំវិញករណី ចោទប្រកាន់ ស្នងការនគរបាលខេត្ត ព្រៃវែងនៅថ្ងៃទី ១៩មេសា បាន ចេញលិខិតបដិសេធន៍ ចោលទាំង ស្រុង ចំពោះ គណនេយ្យ Facebook Man Yata ដែលបានចោទ ប្រកាន់ មកលើថ្នាក់ដឹកនាំ ស្នងការខេត្ត ព្រៃវែង ដែលថាកងកំលាំង ទាំងអស់អន់ចិត្ត យ៉ាងខ្លាំងចំពោះ ថ្នាក់ដឹកនាំ កិបកេងថវិកា របស់ ឯកឧត្តម ស សុខា ដែលបាន ឧបត្ថម្ភ ថរិការ ជួន កងកំលាំង នគរបាលខេត្តព្រៃវែង ក្នុងឱកាស កាពារ សន្តិសុខ សណ្តាប់ធ្លាប់ ក្នុងកម្មវិធី សង្ក្រានព្រៃវែង ។ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ថវិការឧបត្ថមភនោះ ត្រូវបានបានបែងចែក គ្រប់ ចំនួន ទៅតាមផែនការ របស់គណះបញ្ជាការឯកភាព ខេត្តព្រៃវែង ។ ការចោទប្រកាន់ខាងលើ ជាចេតនា បង្កការញុះញុង បំបែកបំបាក់ រវាងថ្នាក់ដឹកនាំ និងមន្ត្រី នគរបាល នៅក្នុង អង្គភាព និងបង្ខូចឈ្មោះ ថ្នាក់ដឹកនាំនគរបាលខេត្ត ព្រៃវែង ។ជាមួយគ្នានោះ ស្នងការនគរបាលខេត្ត ប្រកាសថានិងដាក់ពាក្យបណ្តឹង ទៅលើ គណនេយ្យ Facebook Man Yata ទៅតាមផ្លូវច្បាប់។