យកអំណាច និង អំណោយទៅទិញទឹកចិត្តប្រជាពលរដ្ឋក្រីក្រ ដេីម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ទីបំផុតបោកប្រាស់ពេញទាំងភូមិ ។
យោងតាមរយៈ គេហទំព័រ ហ្វេសប៊ុកផេក លោក ខាន់ ច័ន្ទសុផល បានបង្ហោះប្រាប់ឱ្យដឹង កាលពីម្សិលមិញនេះ ដោយប្រជាពលរដ្ឋ មួយចំនួន ត្រូវបានចាញ់បោក មេខ្យល់ មេឋានៈផ្កាយ ៣ ដែលជឿជាក់ថា និងជួយដល់កូនចៅរបស់ ខ្លួនអាចចូលបម្រើការ នៅក្នុង ក្រមខ័ណ្ឌការងាររដ្ឋ ដោយមិនចាំបាច់ប្រលង ចូល ប៉ុន្ដែគ្រប់យ៉ាងមិន ដូចនូវអ្វីដែលយើងបានគិតនោះ ឡើយ ដោយលោក ខាន់ ច័ន្ទសុផល បានប្រាប់ឱ្យដឹងថា៖
“ប្រជាពលរដ្ឋនៅ ស្រុកបារាយ ខេត្តកំពង់ធំ ត្រូវបានចាញ់បោក ស្ត្រីជើងល្អម្នាក់ ដែលមានឈ្មោះ ទ្រី ណាត មុខរបរ (ផ្កាយ ៣ ក្រសួងមហាផ្ទៃ ឋានះស្មើ អនុរដ្ឋលេខាធិការ) នេះបើតាមសំដី ដែលអួតអ្នកភូមិ និងប្តីឈ្មោះ ឃួន សុវណ្ណ ទាហានផ្កាយ១នៅ អគ្គបញ្ជាការដ្ឋាន ឋានះ (នាយករងអធិការកិច្ច)។
ដោយប្រពន្ធលោក ឃួន សុវណ្ណ ឈ្មោះ ទ្រី ណាត បានដើរតួរជាផ្កាយ៣ មានឋានះខ្ពស់នៅ ក្រសួងមហាផ្ទៃ និងស្វាមី ចុះចែកអំណោយប្រជាជននៅតាម ភូមិដាច់ស្រយ៉ាល ជាញឹកញយ ដើម្បីជាថ្នូរមកវិញ នូវទំនុកចិត្តថាខ្លួន ពិតជាអ្នកធំ មានខ្សែវល្ល៍ អាចឲកូនចៅ អ្នកភូមិ ចូលធ្វើ ទាហាន ប៉ូលីស គ្រូបង្រៀន បានយ៉ាងងាយស្រួល មិនបាច់ប្រលង ដោយបង់ក្នុងម្នាក់ ៥០០០ ដុល្លារ ទៅ៧៥០០ដុល្លារ។
យ៉ាងហោចណាស់ ទិន្នន័យបឋមដែល ប្រពន្ធលោក ឃួន សុវណ្ណ ឈ្មោះ ទ្រី ណាត បានឆបោកប្រជាពលរដ្ឋ នោះ មិនក្រោម ២០នាក់នោះទេ ក្នុងនោះមានមេភូមិ គ្រូ បង្រៀន កម្មករ កសិករ ជាដើម សុទ្ធតែជឿលង់លេីមនោគមន៍ វិទ្យាបោកប្រាស់យ៉ាង ស្លុងចិត្ត ដោយសរុបទៅមិនក្រោមជាង ២០មុឺនដុល្លាឡើយ។ បច្ចុប្បន្ននេះ ប្រជាជនអ្នកស្រែចម្ការ ដែលចាញ់បោក នាងទ្រី ណាត បានសំណូមពរ ឲ្យអាជ្ញាធ័រ មានសមត្ថកិច្ចមេត្តា ជួយគាំពារ ផ្នែកច្បាប់រកយុត្តិធម៌ ឲ្យពួកគាត់ផង”៕