ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ធ្វើ​ពិធី​ត ភ្ជាប់​ផ្លូវ-ស្ពាន-ផ្លូវដែក​ ហើយ​នាយករដ្ឋមន្រ្តី​ទាំង២ កម្ពុជា-ថៃ នឹង​ជិះ​រថភ្លើង​រួមគ្នា ។
Sun,21 April 2019 (Time 08:21 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1145នាក់)


បន្ទាយមានជ័យៈ បើគ្មានអ្វីកែប្រែទេ រាជ​រដ្ឋាភិបាល​នៃ​ ប្រទេស​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ថា នៅថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ​នេះ ភាគី​ទាំង២ គ្រោង​នឹង​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព​ នាយករដ្ឋមន្រ្តី​ សម្តេច​ ហ៊ុន សែន និង​ លោក​ប្រាយុទ្ធ ចាន់អូចា ដែលមាន​របៀប​វារៈ ​សំខាន់ៗ ដូច​ខាងក្រោម៖

១-ពិធី​ចាក់​បេតុង​ត ភ្ជាប់​មុខ​តំណស្ពាន មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បាន​ណងអៀន)

២-ពិធី​បើក​ការដ្ឋា ន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិ​លេខ៥

៣-ពិធី​ចុះ​ហត្ថលេខា​លើ ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​ រួមគ្នា​លើការ​ដឹក​ ជញ្ជូន​ផ្លូវដែក​ឆ្លង កាត់​ព្រំដែន​កម្ពុជា-ថៃ និង​ពិធី​ប្រគល់-ទទួល​ក្បាល​រថភ្លើង (DMU) អំណោយ​របស់​រាជ រដ្ឋាភិបាល ព្រះ​រាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល ​នៃព្រះរាជាណាចក្រ​កម្ពុជា

 

៤- នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ នឹង​ជិះ​រថ ភ្លើង​រួមគ្នា​ពី​ស្ថានីយ​បាន ខ្លងលឹក មក​ស្ថានីយ​ ប៉ោយប៉ែត។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត-ខ្លងលឹក នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ ទាំងពីរ។

 

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩ លោក​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈ​ ប្រតិភូ និង​អ្នក​ជំនាញ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ ស្ពាន​ឆ្លង​កាត់ព្រំដែន​ចំណុច ​ស្ទឹងបត់-បាន​ណងអៀង ឬ​ហៅថា៖ ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) ដើម្បី​ភ្ជាប់ប៉ុស្តិ៍​ព្រំដែន កម្ពុជា-ថៃ និង​ពិនិត្យ​ស្ថានីយ​រថ ភ្លើង​ប៉ោយប៉ែត-ខ្លងលឹក ដោយមាន​ការ ចូលរួម​ពី​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ក្រសួង​ដឹក ​ជញ្ជូន​ថៃ និង​គណៈ​ប្រតិភូ។

 

ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់ - បានណងអៀង) ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ ឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹង​ប្រមាណ ២៦,៤២​លាន​ ដុល្លារ​អាមេរិក មាន​បណ្តោយ​សរុប ​ប្រវែង ៦០៥​ម៉ែត្រ និង​ទទឹង ១៧ម៉ែត្រ អនុវត្ត ការ​សាងសង់​ដោយ​កង វិស្វកម្ម​ថៃ។ ច្រក​ព្រំដែនថ្មីនេះ​ នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​សម្រួល ​ចរាចរណ៍​របស់​រថយន្ត​ដឹក ​ទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​នៅច្រក ​ព្រំដែន​ប៉ោយប៉ែត​នាពេល​ បច្ចុប្បន្ន។

 

ចំពោះ​ស្ថានីយ​រថ ភ្លើង​ប៉ោយប៉ែត ត្រូវបាន​លោក​ ស៊ុន ចាន់ថុល បញ្ជាក់​ថា ជា​ការដាក់​ឱ្យដំណើរ ការ​ឡើងវិញ​នូវ​ផ្លូវដែក​ប៉ោយប៉ែត-ភ្នំពេញ ក្រោយ​កាត់ផ្តាច់​ដោយ​សង្គ្រា ម​អស់រយៈពេល ៤៥​ឆ្នាំ ហើយ​ សារៈសំខាន់​នៃការ​តភ្ជាប់ផ្លូវដែក​របស់ ​ព្រះរាជាណាចក្រកម្ពុជា ជាមួយ​ព្រះរាជា ណាចក្រ​ថៃនា ពេល​ឆាប់ៗ គឺ​ដើម្បី​ពង្រីក ​ទំហំ​ពាណិជ្ជកម្ម ក៏ដូចជា​សក្ដានុ ពល​សេដ្ឋកិច្ច​របស់​ប្រទេស ​ទាំងពីរ និង​ការចុះ ហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់ ​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ បន្ទាប់ពី​ពិធី​ចាក់ បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​ជា និមិត្តរូប​នៃការ​បញ្ចប់​ការ​សាងសង់ និងការ​ដាក់ ឱ្យ​ប្រើប្រាស់​ជាផ្លូវការ៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1473 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8622 នាក់
ខែនេះ :
28175 នាក់
3 ខែនេះ :
62008 នាក់
សរុប :
2512715 នាក់