ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ពាក់ព័ន្ធ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ ។
Tue,23 April 2019 (Time 11:57 AM)
ដោយ ៖ វត្តី (ចំនួនអ្នកអាន: 1097នាក់)


កំពង់ធំ​ ៖ ក្រសួងយុត្តិធម៌ បានសម្រេច​ចេញ​លិខិត​ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឈូសឆាយ ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។​

បើ​យោងតាម​លិខិត ​របស់​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​ដែល​ចុះ​ហ​ត​្ថលេខា ​ដោយ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើជូន​ព្រះរាជអាជ្ញា​នៃ ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ក្រសួងយុត្តិធម៌​​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ ​ដែល​ចុះ​ហ​ត​្ថលេខា​ដោយ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា ក្រសួងយុត្តិធម៌​បានទទួល​នូវ​លិខិត​ចុះ ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ជូន​ដំ​ណឹ​ិ​ង​ស្តីអំពី​ការចោទប្រកាន់ ​លើ​ឈ្មោះ ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ពីបទ​ផ្តើមគំនិត ​ក្នុង​អំពើ​កាប់ឆ្ការ​គាស់ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់ ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រ​ពឹ​ត្ត​នៅ​ចំណុច​បឹង​អាត្រា​ព្រួល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង ​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​។​

 

​យោងតាម​ប្រភពពី​អាជ្ញាធ រ​ក្នុង​ខេត្តកំពង់ធំ បានឱ្យដឹងថា ដីព្រៃ​លិច​ទឹក និង​ដី​ជម្រក​ត្រី​ពង​ កូន​ខាងលើនេះ ត្រូវបាន​គេ​បំផុស​ឱ្យមាន ​ចលនា​ចុះទៅ​ឈូសឆាយ​កាលពី​ថ្ងៃទី​១៣ ខែមេសា កន្លងទៅនេះ​។ ដី​នោះ​ដែល​គេ​ឈូសឆាយ​រំលោភ​យក​ នោះ​មាន​ទំហំ​ប្រមាណ​ជា ១០​ហិកតា​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ និង ​ត្រាក់ទ័រ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ចុះទៅ​ចាប់ខ្លួន និង​រឹបអូស​យក​ត្រាក់ទ័រ​យក មក​រក្សាទុក​។​

 

ចលនា​ឈូសឆាយ​ទន្ទ្រា ន​យក​ដីព្រៃ​លិច​ទឹក និង​ដី​ត្រី​ពង​កូន​នៅ​ជុំវិញ ​តំបន់​បឹង​ទន្លេសាប​កំពុង មាន​សក​ម្ម​ភាព​ផុលផុស​ខ្លាំង​។ បើតាម​ប្រភពពី​មន្ត្រីជលផល ​មិន​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ធំ​នោះទេ នៅក្នុង​ខេត្តសៀមរាប នៅ​ខេត្តកំពង់ឆ្នាំង ក៏​កំពុងមាន​សកម្មភាព​ឈូសឆាយ ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​ត្រី​ពង​ដែរ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1138 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8287 នាក់
ខែនេះ :
27840 នាក់
3 ខែនេះ :
61673 នាក់
សរុប :
2512380 នាក់