ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ជា ភាជ ថៅកែកាស៊ីណូ ហេរ៉ូ(៧៧៧) ក្នុងខេត្តព្រៃវែង ថ្លើមធំមែនហ៊ានបើកល្បែង សុីសងដោយគ្មានច្បាប់ ទំនងមានការឃុបឃិត និងបើកភ្លើងខៀវពីលោក ព្រំ សន្ធរ ស្នងការខេត្តព្រៃវែង ។
Mon,22 April 2019 (Time 06:15 PM)
ដោយ ៖ បញ្ញា (ចំនួនអ្នកអាន: 1135នាក់)


លោក ជា ភាជ ថៅកែកាស៊ីណូ ហេរ៉ូ(៧៧៧) ក្នុងខេត្តព្រៃវែង ថ្លើមធំមែនហ៊ានបើកល្បែង សុីសងដោយគ្មានច្បាប់ ទំនងមានការឃុបឃិត និងបើកភ្លើងខៀវពីលោក ព្រំ សន្ធរ ស្នងការខេត្តព្រៃវែង ។

ខេត្តព្រៃវែងៈ ចេញផ្សាយច័ន្ទ  ០៣រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ខែ មេសា ឆ្នាំ២០១៩

 

យោងតាមប្រភពព័ត៌មានបានបង្ហើបប្រាប់អង្គភាពខ្មែរជាយដែនថានៅក្នុងកាស៊ីណូហេរ៉ូ (៧៧៧) មានទីតាំងនៅជិតច្រកទ្វារ អន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបើកលេងល្បែងសុីសងគ្រប់ប្រភេទ អស់រយៈពេលជាច្រើនខែមកហើយ ។

ដោយគ្មានច្បាប់អាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ធ្វើអាជីវកម្ម។ មានត្រឹមតែស.ជ.ណពីទីស្ដីការគណៈរដ្ឋមន្ត្រីសម្រាប់ សាងសង់មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹបម៉ាស្សា ក្លឹបឌឺស្កូ ខារ៉ាអូខេ បាញ់ស៊ីប និងកន្លែងភ្នាល់ល្បែប៉ុណ្ណោះ។

 

តែផ្ទុយទៅវិញកាស៊ីណូមួយនេះ បែរជាបំពានធ្វើអាជីវកម្មអស់រយ:ពេលជាច្រើនខែ មកហេីយដោយពុំទាន់បានបំពេញកាតព្វកិច្ចតាម ផ្លូវច្បាប់ឬអាជ្ញាប័ណ្ណពីក្រសួង សេដ្ឋកិច្ច ម្យ៉ាងវិញទៀតស.ជ.ណដែលចេញក្រោយឆ្នាំ ២០១៧ គឺមិនមានដាក់បញ្ចូល ល្បែងបក្សីកីឡា(មាន់ជល់)នោះទេ?ដូច្នេះមិនគួរណាថៅកែកាស៊ីហេរ៉ូ(៧៧៧) ហ៊ានបើកលេងជល់មាន់ និងអនុញ្ញាត្តិឲ្យខ្មែរចូលលេង ដោយសេរីរបៀបផ្គេីននឹងច្បាប់។

 

ហេតុនេះសូមលោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គនាយក​ នៃអគ្គនាយដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុមេត្តាពិចារណាចំពោះសកម្មភាព កាស៊ីណូហេរ៉ូ(៧៧៧)នេះ ឡើងវិញផងទាន។

 

តាមប្រភពព័ត៌មានពី មហាជនវិញបានបង្ហេីបប្រាប់អង្គភាពខ្មែរជាយដែនយេីងដឹងថា កាស៊ីណូហេរ៉ូ(៧៧៧)ខាងលើ មានថៅកែឈ្មោះ ជា ភាជ នាយកក្រុមហ៊ុនសម្បត្តិចក្រី ៧៧៧ឯ.ក។ ទទួលបានស.ជ.ណពីទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៧៦១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ គឺពុំមានល្បែងភ្នាល់ បក្សីកីឡានោះទេ ហើយក៏មិនទាន់មាន អាជ្ញាប័ណ្ណបង់ពន្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់បើកធ្វើ អាជីវកម្មនោះដែរផងដែរ។

 

បែរជាកាស៊ីណូមួយនេះ អាចបើកអាជីវកម្មលេងល្បែងសុីសង ភ្នាល់ចាក់លុយគ្រប់ប្រភេទបាន យ៉ាងរលូន  

ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ន ជាពិសេសគឺល្បែងជល់មាន់តែម្ដង។ ហើយអ្នកចូលលេងភាគច្រើន ជាជនអន្តោរប្រវេសន៍វៀតណាម ដែលឆ្លងចូលមកដោយជិៈទូកកាត់ទន្លេ ដើម្បីវាងសមត្ថកិច្ចច្រកទ្វារ ព្រោះពួកគេអត់មានលិខិតស្នាម អ្វីទេឆ្លងដែន។ មិនតែប៉ុណ្ណោះ កាស៊ីណូមួយនេះ ថែមទាំងអនុញ្ញាតឲ្យប្រជាជនខ្មែរយើងចូលលេងល្បែង យ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។

 

និយាយរួមថៅកែកាស៊ីណូ ខាងលើកំពុងធ្វើនំអត់ម្សៅ ធ្វើអាជីវកម្មទាំងមិនទាន់មានអាជ្ញាប័ណ្ណ និងបើកល្បែងបក្សីកីឡាដោយ អនុវត្តន៍ផ្ទុយពីច្បាប់ទាំងស្រុង ។

ឆ្លើយតបនិងការលើក ឡើងខាងលើលោក ជា ភាជ ថៅកែកាស៊ីណូហេរ៉ូ(៧៧៧)បាន ឆ្លើយប្រាប់ភ្នាក់ងារសារព័ត៍មានឲ្យដឹងរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា កាស៊ីណូលោកមានច្បាប់ដោយឡែកអាជ្ញាប័ណ្ណលោក បានទៅធ្វើហើយប៉ុន្តែមិនទាន់ធ្លាក់មក ព្រោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមិននៅ។

 

លោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលា ខេត្តព្រៃវែង បានថ្លែងថា ចំពោះកាស៊ីណូនេះលោកមិនច្បាស់ទេចាំមើលសួរគេសិន ប៉ុន្តែលោក ចាន់ ចន ស្នងការរងខេត្តព្រៃវែងទទួលកិច្ចការ ព្រំដែនបានថ្លែងថា ចំពោះកាស៊ីណូនេះមានគេប្ដឹងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ហើយលោកចាំតែមានបទបញ្ជាពីស្នងការ នឹងចាត់ការភ្លាម រីឯលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងមិនអាចសុំការបកស្រាយ បានទេនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1398 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8547 នាក់
ខែនេះ :
28100 នាក់
3 ខែនេះ :
61933 នាក់
សរុប :
2512640 នាក់