ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក វ៉ា សារិទ្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កាងបទល្មើសឲ្យកូនចៅ អភិបាលនៃគណអភិបាលខេត្ត មិនហ៊ានប៉ះពាល់ ។
Tue,23 April 2019 (Time 07:59 PM)
ដោយ ៖ វត្តី (ចំនួនអ្នកអាន: 1127នាក់)


ខេត្តត្បូងឃ្មុំៈ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយត្រូវគេដឹងថា ជាជំនួយការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន។ 

ប្រភពបានឲ្យដឹងទៀតថា អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញ ឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលនៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅ ស្រុកយួនយ៉ាង ពេញបន្ទុកនោះទេ ហើយបណ្ដោយឲ្យឈ្មួញរូបនេះ ធ្វើអ្វីៗតាមអំពើចិត្ត។ 

 

ដូច្នេះហើយទើបមានសេចក្ដី អំពាវនាវឲ្យថ្នាក់ដឹកនាំកង រាជអាវុធហត្ថលើផ្ទៃប្រទេស ពិនិត្យឡើងវិញជា បន្ទាន់ករណីឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រី អាវុធហត្ថខេត្តត្បូងឃ្មុំ ដែលនៅតែ បន្តសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយ គ្មានការ ញញើតអ្វីទាំងអស់។

 

មន្ត្រីនៅក្នុងមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលបន្តសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុក យួនតាមច្រកព្រំដែនជា ច្រើនកន្លែងក្នុង ស្រុកមេមត់នោះទេ។ ផ្ទុយទៅវិញទាំងប្រធាន មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ គឺជាអ្នកសម្របសម្រួល ឲ្យឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ព្រមទាំងបក្ខពួកដឹកជញ្ជូន ឈើចេញទៅស្រុកយួនដើម្បីជាថ្នូរ នឹងផលប្រយោជន៍។ 

 

កន្លងមកសមត្ថកិច្ច និងមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ធ្លាប់បង្ក្រាបរថយន្ត ដឹកជញ្ជូនឈើរបស់ក្រុម ឈ្មួញមួយ ចំនួន ប៉ុន្តែរថយន្តដឹកជញ្ជូន ឈើរបស់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ គ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ។

 

តាមការបង្ហើបពីមន្ត្រី អាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធ ហត្ថខេតត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំទេនោះគឺឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ និងបក្ខពួកមិនហ៊ានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងស្រុកមេមត់ ស្រេចតែអំពើចិត្ត ដូចសព្វថ្ងៃនេះទេ។ 

មន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ បានលើកឡើងទៀតថា ប្រសិនបើគ្មានការឃុប ឃិតបើកដៃពីសំណាក់ ប្រធានមន្ទីរកសិកម្ម ក៏ដូចជាមេរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ ទេនោះគឺឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ និងបក្ខពួកមិនអាចដឹក ជញ្ជូនឈើឆ្លងកាត់ ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួន ដូចសព្វថ្ងៃនេះឡើយ។ 

ដូច្នេះហើយថ្នាក់ដឹកនាំ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះ ព្រោះបច្ចុប្បន្ន ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន ស្រេចតែអំពើចិត្ក។ 

 

ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនយកចិត្ត ទុកដាក់បង្ក្រាបនិងទប់ស្កាត់ បទល្មើសព្រៃឈើឲ្យស្របតាមបទ បញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8482 នាក់
ខែនេះ :
28035 នាក់
3 ខែនេះ :
61868 នាក់
សរុប :
2512575 នាក់