ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧកញ៉ា គឹម ហាប់ ថ្លើមធំហ៊ានចាក់ដីលុបសមុទ្រ ដែលជាសម្បត្តិរបស់ជាតិ មន្ត្រីអាជ្ញាធរមិនហ៊ានបង្រ្កាប ។
Thu,25 April 2019 (Time 07:41 AM)
ដោយ ៖ សឿង សុភី (ចំនួនអ្នកអាន: 1600នាក់)


ខេត្តកោះកុង ៖ លោក គឹម ហាប់ មានលុយ និង មាន អំណាច ហានចាក់ដី រំលោភចូលឆ្នេរសមុទ្រ នៅក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានយ៉ាងរលូន និង កំពុងធ្វើសកម្មភាពកាប់កាយភ្នំ យកថ្មយកចាក់លុបឆ្នេរសមុទ្រ ទាំងថ្ងៃ ទាំងយប់ ដោយផ្គើននឹងអនុសាសន៍ របស់ប្រមុខថ្នាក់ ដឹកនាំ គឺ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ប្រភពពីពលរដ្ឋប្រាប់ថា ការចរាចរណ៍ឡានដឹកថ្មយ៉ាងអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តខាងលើ នេះ គឺបានធ្វើអោយប៉ះពាល់ ដល់បងប្អូនប្រជាពរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើនេះ ដោយមិនមានការស្រោចទឹកផ្លូវឡើយ ធ្វើឲ្យហុយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ លោកឧកញ៉ា រូបនេះតែងតែគិតពីផល ប្រយោជន៍ផ្ទាល់ ខ្លួន មិនដែលគិតពីផល ប្រយោជន៍ប្រជាពលរដ្ឋម្ដងណាឡើយ ។

 

ជាពិសេសបងប្អូនអ្នកសារព័ត៌មានយើង បានសាកសួរលោកមេភូមិជ្រោយស្វាយ លោកមេភូមិបានមាន ប្រសាសន៍ថា លោកឧកញ៉ា រូបនេះ បានកាយឆ្នេរមាត់សមុទ្រ ដើម្បីឱ្យបងប្អូនងាយស្រួលក្នុងការចេញ ទូក ទៅនេសាទត្រី ឲ្យបានងាយស្រួល និង ទប់ស្កាត់ខ្មាំងសត្រូវចូលមកឈ្លានពាននេសាទខុសច្បាប់ក្នុង ទឹកដី ភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ប៉ុន្តែលោកឧកញ៉ារូបនេះធ្វើ រំលោភចូលសមុទ្រយកប្រជាពលរដ្ឋធ្វើជាខែល ។

 

ប្រភពបានបន្ថែមថា លោកឧកញ៉ា គឹម ហាប់ ដំណើរ ការបានយ៉ាង រលូនបែបនេះដោយសារ អាជ្ញាធរពាក់ ព័ន្ធ នៅក្នុងភូមិសាស្ត្រខាងលើ បានបើកភ្លើងខៀវឲ្យលោកធ្វើអ្វីតាមតែអំពើចិត្តជាពិសេស លោកមេឃុំជ្រោយស្វាយតែម្ដង ។

 

ហេតុដូចនេះ សូមលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ជ្រាបជាព័ត៌មានហើយចាត់ ជំនាញរបស់ លោកទុំទាវ មកត្រួតពិនិត្យមើល លោកឧកញ៉ា គឹម ហាប់ដែលបានចាក់ រំលោភ យកឆ្នេរសមុទ្រ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
930 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8079 នាក់
ខែនេះ :
27632 នាក់
3 ខែនេះ :
61465 នាក់
សរុប :
2512172 នាក់