ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកជំនាញ​សិទ្ធិមនុស្ស អ​.​ស​.​ប នឹង​មក​បំពេញ​ទស្សនកិច្ច​ជាថ្មី នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩ ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០១៩នេះ ។
Wed,24 April 2019 (Time 06:28 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1197នាក់)


ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សន កិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចជាថ្មី នៅកម្ពុជា របស់លោកស្រី រ៉ូណាល់ ស្មីត លើកនេះ តាមការអញ្ជើញ របស់រាជរដ្ឋាភិបាល។   នេះបើតាមសេចក្តីប្រកាស។

សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការសហប្រជាជាតិ បង្ហាញថា លោក ស្រី ស្មី​ត បាន​មានប្រសាសន៍ថា “​ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់ ខ្ញុំ ទៅ លើ​ស្ថានភាព​ សិទ្ធិមនុស្ស នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ កាលពី​ខែវិច្ឆិកា​កន្លងមក​។
 
​លោកស្រី ស្មី​ត លើកឡើងថា “​ខ្ញុំ​មានបំណង​បន្ត​ការ ពិនិត្យ​ផងដែរ ទៅលើ​វិស័យ​សិ​ទិ្ធ​មនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​ ​។​
 
​សេចក្តីប្រកាស​បន្តថា ក្នុងអំឡុងពេល​ដំណើរ ​ទស្សនកិច្ច​រយៈពេល ១១ ថ្ងៃ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិ បាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា ​។ លោកស្រី ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ​ ទៅតាម​តំបន់​ផ្សេងដើម្បី​ ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​។​
 
​សេចក្តីប្រកាស​បន្តថា អ្នករាយការណ៍ ​ពិសេស អ​.​ស​.​ប បំពេញបេសក កម្ម​ផ្លូវការ ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោក ស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​ ។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍ ​បន្ទា​ប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុងខែកញ្ញា ឆ្នាំ២០១៩​
 
​អ្នកស្រី ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់ ​លោកស្រី ដោយមាន​ធ្វើ​សន្និសីទ ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​ លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ នឹង​ប្រ ព្រឹត្តទៅ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែឧសភា នៅវេលា​ម៉ោង ០៣:០០ រសៀល ម៉ោង​ក្នុងស្រុក នៅ​ការិយាល័យ​ ឧ​ត្ត​ម​ស្នងការ​អង្គការសហ ប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន នៅ​អគារ​លេខ​៤ ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
 
អង្គការសហប្រជាជាតិ បង្ហាញថា សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត ជនជាតិ​អង់គ្លេស ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ​.​ស​.​ប តែងតាំង​ជា​អ្នករាយ ការណ៍​ពិសេស ស្តីពីស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាក្នុង​ខែ មីនា ឆ្នាំ ២០១៥ ។
 
​អ្នករាយការណ៍​ពិសេស គឺជា​ផ្នែក​មួយ​នៃ​អ្វី ដែល​គេ​ស្គាល់​ថា ជា​នីតិវិធី​ពិសេស​របស់​ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​។ នីតិវិធី​ពិសេស (​ស្ថាប័ន​ដ៏​ធំ​បំផុត​មួយ​នៃ​អ្នកជំនាញ ​ឯករាជ្យ​នៅក្នុង​ប្រព័ន្ធ​ សិទ្ធិមនុស្ស អ​.​ស​.​ប​) គឺជា​ឈ្មោះ​ទូទៅ​មួយ ​នៃ​យន្តការ​ឃ្លាំមើល និង​ស្វែងរក​ការពិត​ឯករាជ្យ​របស់ ​ក្រុមប្រឹក្សា​នេះ​។ អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស គឺជា​អ្នកជំនាញ​ឯករាជ្យ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បានតែងតាំង​ឡើង ដើម្បី​ធ្វើ​ការងារពាក់ ព័ន្ធ នឹង​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រទេសមួយ​ជាក់លាក់ ឬ​បញ្ហា​សិទ្ធិ មនុស្ស​តាម ​វិស័យ​នីមួយៗ នៅ​គ្រប់​តំបន់​ទាំង​អស់នៃ​ពិភពលោក ​។ ពួកគាត់​មិនមែនជា​បុគ្គលិក អ​.​ស​.​ប ទេ ហើយ​ធ្វើការ​ឯករាជ្យ​ពី​ រដ្ឋាភិ បាល ឬ​អង្គការ​ណាមួយ​។ ពួកគាត់​បម្រើការ​ក្នុង​សមត្ថភាព​ បុគ្គល​ផ្ទាល់​របស់ខ្លួន ហើយ​មិន​ទទួល​ប្រាក់​បៀរ​វត្ស​រ៍ លើ​ការងារ​នេះឡើយ ​៕​
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
876 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3509 នាក់
ខែនេះ :
15899 នាក់
3 ខែនេះ :
55645 នាក់
សរុប :
2481354 នាក់