ស្រីស្នេហ៍របស់លោក សួន បវរ បានមកដល់សាលាខេត្តបន្ទាយមានជ័យ ដល់កន្លែងធ្វើការ (មានវីដេរអូ ខាងក្រោម)
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ អ្នកនាង ឡៅ សុភី ជាស្រីស្នេហ៍របស់លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានមកសាលា ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោក សួន បវរ ទទួលខុសត្រូវ មកលើរូបខ្លួន ។
នៅរសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩នេះ អ្នកនាង ឡៅ សុភី បានមកពីខេត្តកំពង់ចាម ដល់ ខេត្ត បន្ទាយមានជ័យ ដោយបានលើកបដា ដែលមានរូបលោក សួន បវរ និង អ្នកស្រី ដែលធ្លាប់ណែបនិត្យ គៀកកិតគ្នា បណ្តើរគ្នាត្រសង ទៅលេងកន្លែងកំសាន្តនានា ហើយបានសរសេរថា “ នាងខ្ញុំឈ្មោះ សុភី សុំជួបប្តីសួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ” ។ ក្នុងការលើកបដានោះ អ្នកនាងបាននិយាយអំពី ទុក្ខលំបាករបស់នាងកន្លងមក ដែលត្រូវបានលោក សួន បវរ បោះបង់នាងចោល ក្នុងខណៈពេល ដែលលោក សួន បវរ បានសន្យាជាមួយអ្នកនាងជាច្រើន ។ អ្នកនាងបានដាក់ចិត្តកាយស្រឡាញ់លោក សួន បវរ ដោយលោក សួន បវរ បានសន្យា ចិញ្ចឹមរូបនាង ។
ក្នុងពេលលើកបដានៅមុខ សាលា ខេត្តបន្ទាយមានជ័យនោះ ទាមទារឲ្យលោក សួន បវរ ទទួលខុស ត្រូវនោះ យើងឃើញលោក ឈឿន ក្រៃយ៉ុង ជាមន្ត្រីសាលា ខេត្ត និងជាជំនិត របស់លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានចេញមុខមកសម្របសម្រួល និងអ្នកនាង ឡៅ សុភី ដោយឲ្យនាងទៅលើ សាលាខេត្ត តែស្ត្រីនោះមិនបានទៅជាមួយទេ ដោយចង់ឲ្យលោក សួន បវរ ចុះមកជួបគាត់ផ្ទាល់ ក្នុងពេលដែលអ្នកសារព័ត៌មាន កំពុងតែយកព័ត៌មាន ត្រូវបានលោក ឈឿន ក្រៃយ៉ុង ហាមឃាត់ ហើយដោយប្រើសំដីខ្លាំងៗ មានបំណងមិនចង់ឲ្យអ្នកសារព័ត៌សំភាសន៍ ។ អ្នកនាង បានស្រែក សុំឲ្យសម្តេចតេជោ ជួយគាត់ផង ។ អ្នកនាងបានលើកបដាទាមទារ ទាំងទឹកភ្នែក នៅខាងមុខសាលា ខេត្តបន្ទាយមានជ័យ តែលោក សួន បវរ មិនបានចុះមកជួបទេ ។
ចំពោះរឿងនេះក្រុមអ្នកច្បាប់ បានតាមដាន ផ្តល់សំភាសន៍ជាមួយខ្មែរជាយដែនថាៈ រឿង នេះបងស្ម័គ្រ អូនស្មោះ ស្រឡាញ់គ្នាទៅវិញទៅមក មិនមានអ្វីប្រព្រឹត្តខុសច្បាប់ទេ ហើយគ្មានច្បាប់ ណាមួយចែងដែរ តែវាខុសទៅនិងសីលធម៌សង្គម ដែលលោក សួន បវរ ជាមនុស្សគំរូ នៅក្នុងខេត្តបន្ទាយមានជ័យ ជាអភិបាលខេត្តបន្ទាយមានជ័យ ដែលអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ហើយនិងជាមន្ត្រីសាធារណៈ ដែលបានប្រព្រឹត្តស្តែងឡើង ទៅលើស្ត្រី ជាមាតានៃពិលោក លោកសួន បវរ ត្រូវដោះ ស្រាយជូននាង ។ នៅពេលជ្រើសរើសមន្ត្រីដែលមានតួនាទីធំៗ ក្នុងជួររាជរដ្ឋាភិបាល លុះត្រាតែមន្ត្រីនោះ មានចរិកលក្ខណៈស្អាតស្អំ ជាមនុស្សគំរូ មិនមែនយកអ្នកដែលមានប្រវត្តិអាស្រូវ ឲ្យក្លាយទៅជាអ្នកដឹកនាំនោះទេ ។
អ្នកនាង ឡៅ សុភី បាននិយាយថា នាងនឹងមកខេត្តបន្ទាយមានជ័យម្តងទៀត បើលោក សួន បវរមិន មានការដោះស្រាយណាមួយជូននាងនោះ ហើយនាងនឹង លើកបដា នៅខាងមុខផ្ទះសម្តេចតេជោ ជាបន្តបន្ទាប់ រហូតទល់តែមានការដោះស្រាយ ហើយនាងបានបន្ថែមថា សូមកុំអោយលោក សួន បវរ ឲ្យ អ្នកបើកបរឲ្យលោក សួន បវរ មានតួនាទីជាទាហ៊ាននោះ មកគំរាមកំហែងរូបគាត់តទៅទៀត គាត់មិន ខ្លាចទេ ៕