ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សូមអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតរឿងលោក ជុំ សំនិត ដែលល្បីខ្លាំងក្នុងការប្រព្រឹត្តអំពើពុករលួយ ។
Sun,28 April 2019 (Time 08:59 AM)
ដោយ ៖ កុសល (ចំនួនអ្នកអាន: 1128នាក់)


ឧត្តរមានជ័យៈ ប្រជាពលរដ្ឋនៅខេត្តរមានជ័យក៏ដូចជាមន្រ្តីរាជកាដើរនិយាយតាមតុកាហ្វេថាលោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ​កាន់​តំណែងនេះ​ជិត២០ឆ្នាំ​មកហើយ ដូច្នេះគាត់មិនញញើត​ នឹងប្រព្រឹត្តអំពើពុករលួយ ដែលពោរពេញទៅដោយ បច្ចេកទេស​ និង ​ល្បិចកល​នោះទេ ។ បុរស​ដែលជាមេ ពន្ធដារ​រូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហា​ កាល ពីជាង១០ឆ្នាំ​មុន បានជំរុញ​ឲ្យគាត់កាន់តែល្បីឈ្មោះ នៅក្នុង​ចំណោម មន្ត្រីពន្ធដារ ។ យ៉ាងណាក៏ដោយ លោក ជុំ សំនិត មិនដែលខ្វល់​ពីការរិះគន់ពីសំណាក់មន្ត្រីជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​កាន់តំណែងជិត​២០ឆ្នាំនេះ លោកស្គាល់ ត្រជាក់ ក្តៅ ស្គាល់អ្នកធំ អ្នកតូច គ្រប់កន្លុកកន្លៀតអស់ទៅហើយ ។

 

រឿងរ៉ាវពុករលួយច្រើនបែប​ច្រើនយ៉ាង​គ្រប់ ល្បិច

កល​របស់លោក ជុំ សំនិត ក្នុងការប្រមូលពន្ធ នៅក្នុង​ខេត្តឧត្តរមានជ័យនេះ មានភាពមិនប្រក្រតីជាច្រើន ។ លោកជុំ សំនិត តែងតែពេបជ្រាយចំពោះ អ្នកកាសែត​ហើយថា លោកមិនខ្វល់ ​ចំពោះបញ្ហា​នៃការរិះគន់​ អំពីចំណុចខ្សោយនៃការដឹកនាំ​របស់លោក ដែល​មានចំណុចអសកម្មនោះទេ ។ ការប្រមូលពន្ធ ជាពិសេស​ពាក់ព័ន្ធនឹង ការបង់ពន្ធ​អចលនវត្ថុ ក៏ដូចជាការវាយបតម្លៃនៃការបង់ពន្ធជាដើម គឺអាស្រ័យទៅលើបបូរមាត់​របស់ មន្ត្រីពន្ធដារ​តែប៉ុណ្ណោះ ។ គ្មានអ្វីទៀត​ទាត់​ ប្រាកដ​ប្រជា គឺជាចំណុចដ៏សំខាន់ ដែលលោកជុំ សំនិត អាចប្រមូលប្រាក់បានយ៉ាងស្រួល និងដោយ សន្តិវិធី ។ ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រី​រាជការ នៅមូល ដ្ឋាន​ ខេត្តឧត្តរមានជ័យ តែងតែនិយាយអំពី ​ភាពមិនប្រក្រតី ឬការវាយតម្លៃ ចំពោះ​ការបង់ពន្ធ​ដែលមានភាព​មិនប្រក្រតី ។

 

លោកជុំ សំនិត អាចឈរជើង​ជាប្រធានសាខាពន្ធដារ ខេត្តឧត្តរមានជ័យ​បានរយៈពេលជិត២០ឆ្នាំកន្លងមកនេះ មិនមែនជារឿងលេង​សើច ហើយក៏មិនមែន ជារឿងចៃដន្យនោះដែរ បើទោះបីជាលោកធ្លា ប់មាន រឿងអាស្រូវជាច្រើន គ្រាដែលឡើងកាន់អំណាចថ្មីៗនោះក៏ដោយ ។ ការដែលលោក​អាចឈរ ជើងហ្នឹង គ្រប់ដំណាក់កាលនោះ គឺ​ដោយសារតែលោកចេះ ស្វែងយល់​ពីទឹកចិត្តថ្នាក់ដឹកនាំ បាន​គ្រប់កាលៈទេសៈ ។ ដូច្នេះ​បើទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ ក៏លោកជុំ សំនិត មិនខ្វល់ ។ អ្វីដែលសំខាន់គឺមេដឹកនាំរបស់លោក បានផ្តល់ទំនុកចិត្តគ្រប់គ្រាន់សម្រាប់រូបលោកទៅហើយ ។ ដូច្នេះ មានតែ​អង្គភាព​ប្រឆាំងពុក រលួយ​ប៉ុណ្ណោះ ទើបអាចស្រាវជ្រាវដឹងថា លោក ជុំ សំនិត ធ្វើអ្វីខ្លះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
604 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7753 នាក់
ខែនេះ :
27306 នាក់
3 ខែនេះ :
61139 នាក់
សរុប :
2511846 នាក់