ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្រីកំណាន់របស់លោក សួន បវរ បានចេញវីដេអូឃ្លីប ជួយលុបលាង នូវរឿងអាស្រូវរបស់អភិបាល ខេត្តបន្ទាយមានជ័យ
Tue,30 April 2019 (Time 08:11 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1890នាក់)


ខេត្តកំពង់ចាមៈ កាលពីថ្ងៃទី 28 ខែ មេសាឆ្នាំ 2019  អ្នកស្រី ឡៅ សុភី បានចេញវីដេអូ ស្លីប រយះពេល ១ម៉ោង និង ១៤ នាទី ដោយបានសុំទោស លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលខ្លួនបានលើកបដា បាតុកម្មរកស្នេហ៍នោះ មានអ្នកនៅពីក្រោយ ទើបខ្លួនអាចធ្វើបាន ។ នៅក្នុង វីដេអូឃ្លីបនោះ នាងបានស្រែកទ្រហ៊ោយំ ថា អ្នកសារព័ត៌មានបង្ខិតបង្ខំនាង ទៀតផង ។ នាង ឡៅ សុភី កាលពីនាងមិនទាន់លើកបដា តាមរកស្នេហ៍ នៅខាងមុខសាលា ខេត្តបន្ទាយមានជ័យ នាងបាន ទាក់ទងជាមួយអ្នកសារព័ត៌មានជាច្រើននាក់ ដើម្បីឲ្យចុះផ្សាយ និង សុំអោយជួយអន្តរាគមន៍ ឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ជួយទិញផ្ទះមួយល្វែង និងផ្តល់លុយកាក់សម្រាប់បង្កើត មុខរបររកស៊ី  ដោយបានប្រើប្រាស់សម្លេងយំសោក ។ ចំពោះការយំសោករបស់នាង នៅក្នុង មជ្ឈដ្ឋាន ខេត្តបន្ទាយមានជ័យ មិនទាន់មានអ្នកណាគាំទ្រ នាងឡើយ ដោយសារតែប្រពៃណី និង សង្គមខ្មែរ មិនបានលើកទឹកចិត្ត ដល់អ្នកដែលយកប្តីគេហើយ បែរមកជាបង្ហាញមុខ ចង់បានទ្រព្យ សម្បត្តិរបស់គេទៀត ។  នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ នាងបានមកដល់ខេត្តបន្ទាយមានជ័យ ដែលបានទំនាក់ទំនង ជាមួយអ្នកសារព័ត៌មានជាច្រើន នាក់ ដើម្បីឲ្យថត និង Live ពីសកម្មភាពរបស់នាង ដែលកាន់បដា ស្រែកនៅមុខ សាលា ខេត្តបន្ទាយមានជ័យ ត្រូវបានគេឲ្យឈ្មោះថា” បាតុកម្ម រកស្នេហ៍” ដោយនាងបានយករូបថតអាក្រាតកាយ របស់លោក សួន បវរជាមួយនាង និងរូបថត បិទ នៅលើក្រដាសផ្ទាំងធំ លើកស្រែកឲ្យលោក សួន បវរ ចុះមកជួប ដោះស្រាយជូនខ្លួន ។ ក្នុងពេលលើ បដានោះ នាងនិយាយបណ្តើរ យំបណ្តើរ ហាក់ដូចជា ទុក្ខសោកសៅ ធ្ងន់ធ្ងរ កំពុងធ្លាក់លើនាង ហើយ អ្នកសារព័ត៌មាន បាននាំគ្នាផ្តោតអារម្មណ៍សំភាសន៍ និងខ្លះបានផ្សាយបន្តផ្ទាល់ ទៅលើការរៀបរាប់ របស់នាង ។ ក្នុងការធ្វើបាតុកម្មស្វែងរកស្នេហ៍នោះ រយៈពេល ១០ នាទីប៉ុណ្ណោះ នាងបាននិយាយរៀបរាប់ចប់ ហើយក៏ឡើងម៉ូតូឌុប ត្រឡប់ទៅផ្ទះរបស់នាងវិញ ។ នាងឡៅ សុភី បានស្គាល់អ្នកសារ ព័ត៌មាន ២ នាក់យ៉ាងច្បាស់ ដោយសារតែអ្នកសារព័ត៌មានទាំងពីរនាក់នោះ បានសំភាសន៍ ធ្វើព័ត៌មាន ចុះផ្សាយព័ត៌មាន តាំងពីរឿងនាងត្រូវបានបែកធ្លាយមកម្លេះ ។ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៩ នាង ឡៅ សុភី បានថតLive វីដេអូរឃ្លីប ដោយបានចោទប្រកាន់ទៅលើ អ្នកសារព័ត៌មានទាំងពីរនាក់ ថា ជាអ្នកញុះញ៉ង់នៅពីក្រោយ ហើយនិងសុំទោសលោក សួន បវរ ចំពោះកំហុសរបស់ខ្លួន ដែលធ្វើឡើង នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ គឺជាការញុះញ៉ង់របស់អ្នកសារព័ត៌មាន ២ នាក់  ដែលគេដាក់ ការសង្ស័យថា នាងបានទទួលផលប្រយោជន៍ណាមួយ ពីលោក សួន បវរ ទើបនាងបែរ ជាចោទប្រកាន់ ទៅលើអ្នកសារព័ត៌មាន ហាក់ដូចជា ចាប់ឈ្លើយសឹក ទម្លាក់កំហុស ទៅលើអ្នកសារព័ត៌មាន ទាំងពីរ ហើយចំណែករូបនាង ថាខ្លួនឯងស្អាតស្អំ ។

បើតាមក្រុមអ្នកតាមដានព្រឹត្តិការណ៍សង្គម បាននិយាយថាៈ ចំពោះរឿងនេះ នាង ឡៅ សុភី ឆ្លើយទំ លាក់កំហុសទៅអ្នកសារព័ត៌មានទាំងពីរ មានដោយមានចេតនាៈ

ទី ១ ដើម្បីជួយលុបលាង ដល់ លោក សួន ​បវរ ក្នុងខណៈពេលដែលនាង ទៅធ្វើបាតុកម្ម ទាមទាររក ស្នេហ៍ នៅខាងមុខសាលា ខេត្តបន្ទាយមានជ័យ ។

ទី ២. ចង់បញ្ជាក់ថាខ្លួនឯងស្អាតស្អំ ដោយជឿសំដីតាមគេ

ទី ៣ បើនាងមិនមានអ្នកផ្សេងជួយទទួលនូវការទម្លាក់កំហុសពីនាងទៅលើអ្នកណាមួយ នាងមិនមានកន្លែងត្រូវបកស្រាយទេ ដូចនេះឲ្យតែ អ្នកដែលស្គាល់ នាងមានចេតនាចាប់ចំណាប់ខ្លាំង ដើម្បីទំលាក់កំហុស នាងនិងធ្វើភ្លាម មិនខុសនៅក្នុង វីដេអូរឃ្លីបនោះទេ ។ (អ្នកសារព័ត៌មានរងគ្រោះ ដូចចោរឆ្លើយ ដាក់អញ្ចឹង) ។

ក្រុមអ្នកតាមដានព្រឹត្តិការ ណ៍សង្គម បានបន្ថែមថាៈចំពោះរឿងរ៉ាវស្នេហ៍របស់នាង និង លោក សួន បវរនោះ ជារឿងពិត បើនៅតាមបណ្តាញសង្គម​ហ្វេសប៊ុក បានចែករំលែកតៗគ្នា  ទោះជានាង សុភី ខិតខំប្រឹងនិយាយដោះសារយ៉ាងក៏មិនអាចមានអ្នកជឿដែរ ព្រោះរូបភាពអាក្រាតកាយ និង វីដេអូរ រួមភេទរយៈពេល ៤នាទី និង ៤៣វិនាទី ដែលនាងបានចែករំលែកទៅតាមបណ្តាញនានា  បានធ្វើឲ្យកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងតួនាទីជា អភិបាល ខេត្តបន្ទាយមានជ័យ បានធ្លាក់ចុះដល់បាតក្រោម ដោយសារតែស្នាដៃនាងទៅហើយ  ។  សកម្មភាពយំយែករបស់នាង តែងតែសម្តែងបានស្ទើរគ្រប់រឿង    នៅក្នុងវីដេរអូរឃ្លីប នាងបកស្រាយ ទម្លាក់កំហុសមកលើអ្នកសារព័ត៌មាននោះ មានអ្នកខមិន ៩៩ ភាគរយហើយ ដែលជេរប្រទេច ដាក់បណ្តារសារទៅលើនាង  ។ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាតក៏ បានលើកឡើងក្នុង Page របស់លោកដែរ ដោយសារតែនាង ឡៅ សុភី យកប្តីគេហើយ ចង់បានទ្រព្យ សម្បត្តិ និង បរិហាកេរ្ត៍គេ ទៀត ។

សារព័ត៌មានខ្មែរជាយដែន នៅតែធ្វើការតាមដាន រាល់ព្រឹត្តការណ៍សង្គម ដែលកើតមានឡើង នៅក្នុង ប្រទេស និងក្រៅប្រទេស ព្រមទាំងរឿងបាតុកម្មរកស្នេហ៍នេះផងដែរ ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
555 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7704 នាក់
ខែនេះ :
27257 នាក់
3 ខែនេះ :
61090 នាក់
សរុប :
2511797 នាក់