ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧកញ៉ាទៀ វិចិត្រដែលល្បីថាជាឧកញ៉ាចិត្តធម៌ ដើរជួយប្រជាពលរដ្ឋក្រីក្រ តាមពិតគាត់រកសុីនាំប្រេងគេចពន្ធសោះ ។
Mon,29 April 2019 (Time 01:25 PM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1093នាក់)


ខេត្តព្រះសីហនុ ៖ លោក ឧកញ៉ាទៀវវិចិត្រ មានលុយ និង មានអំណាច ហាននាំប្រេងគេចពន្ធចូល ភូមិចំការម្រេច ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាច្រើនសន្លង់ បានយ៉ាងរលូន ទាំងថ្ងៃទាំងយប់ ដោយផ្គើននឹងអនុសាសន៍របស់ ប្រមុខថ្នាក់ដឹកនាំ គឺ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ប្រភពបានខ្សឹបប្រាប់ថា ការចរាចរណ៍ ប្រេងគេចពន្ធ យ៉ាងអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តខាងលើ នេះ គឺធ្វើឲ្យបាត់បង់ថវិកាចូលរដ្ឋ សូមលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចាត់កម្លាំងជំនាញរបស់លោកអភិបាល មកត្រួតពិនិត្យមើល កន្លែងនាំប្រេងគេចពន្ធ  ដែលនៅក្នុង ភូមិចំការម្រេច ឃុំកាំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

 

ជាពិសេសបងប្អូនអ្នកសារព័ត៌មានយើងបាន ការណ៍ជូនលោកអភិបាលស្រុកស្ទឹងហាវ លោកអភិបាលស្រុកបានមានប្រសាសន៍ថា លោកនឹងចិត្តកម្លាំងអធិការចុះទៅពិនិត្យមើលកន្លែងបូមប្រេងគេចពន្ធនោះ តែមកដល់ឥឡូវនេះ កន្លែងបូមប្រេងគេចពន្ធ នៅតែបានដំណើរការដដែល ។

 

ជាក់ស្ដែង លោកឧកញ៉ាទៀវិចិត្រ បានចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅភូមិចំការម្រេច ឃុំកាំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីធ្វើជាកំពង់ផែផ្ទាល់ខ្លួនមួយ សម្រាប់ឡើងប្រេងគេចពន្ធ ដើម្បីយកទៅចែកចាយនៅតាមបណ្ដាលខេត្តមួយចំនួន ។

 

ប្រភពបានបន្ថែមថា លោកឧកញ៉ាទៀវិចិត្រ ដំណើរការបានយ៉ាងរលូន បែបនេះដោយសារ មន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួន ក៏ដូចជាលោកអភិបាល ស្រុកស្ទឹងហាវ ដែល នៅក្នុងភូមិសាស្ត្រខាងលើ បានបើកភ្លើងខៀវឲ្យលោកធ្វើ អោយបាត់ថវិកាចូលរដ្ឋមួយចំនួនធំ តាមតែអំពើចិត្ត ជាពិសេស លោកអភិបាលស្រុកស្ទឹងហាវតែម្ដង ។

 

ហេតុដូចនេះ សូមលោកអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ មេត្តាជ្រាបជាព័ត៌មាន ហើយចាត់ជំនាញរបស់ លោកអភិបាល មកត្រួតពិនិត្យមើល លោកឧកញ៉ាទៀវវិចិត្រដែលបាន នាំប្រេងគេចពន្ធ ចូលមកក្នុងខេត្តព្រះសីហនុ ធ្វើអោយបាត់ថវិកាចូលជាតិមួយចំនួនធំ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1257 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8406 នាក់
ខែនេះ :
27959 នាក់
3 ខែនេះ :
61792 នាក់
សរុប :
2512499 នាក់