លោក ជំទាវ ហង្ស បូរី លើកឡើងថា អ្នកនាង ឡៅ សុភី បានធ្វើបាបចិត្តប្រពន្ធដើមលោក សួប បវរ អស់រយៈពេល ៥ឆ្នាំ (មានវីដេរអូ ខាងក្រោម)
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩ នៅក្នុង ACCOUNT មានឈ្មោះ ថា ពូការ៉េបួន បានបញ្ចេញវីដេអូឃ្លីប ដែលមានស្ត្រីម្នាក់បានលើកឡើង ត្រូវបានគេស្គាល់ច្បាស់ជា ជំទាវ ហង្ស បូរី (ជាអ្នកនិយាយចំៗ ) បានឆ្លើយតបទៅលើវិដេអូរឃ្លីប របស់ អ្នកស្រី ឡៅ សុភី ដែលបានបង្ហោះ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ។ នៅក្នុងវីដេអូរឃ្លីរបស់លោក ជំទាវ ហង្ស បូរី ដែលមានរយៈពេល ៣០នាទីនិង ១០វិនាទី បានបកអាក្រាតស្រ្តី ឈ្មោះ ឡៅ សុភី បានយកប្តីគេអស់រយៈពេល ៥ ឆ្នាំ ដោយរកគ្រូធ្វើស្នេហ៍មន្តអាគមន៍ ព្រមទាំងយករហូតដល់ប្រើឈាមរដូវ សម្រាប់ធ្វើស្នេហ៍ទៀតផង ។ នាងឡៅ សុភី បានធ្វើបាបចិត្តប្រពន្ធអស់រយៈ ពេល ៥ឆ្នាំ តែប្រពន្ធដើម លោក សួន បវរ បានមិនមាន មាត់ក បញ្ចេញឲ្យអ្នកណាដឹងឡើយ ។ លោក ជំទាវ បាននិយាយចំៗថា មុខនាងឡៅ សុភី មុខដូចឈើ ស្រស់ថ្លា ដោយសារតែ ឲ្យគេធ្វើមន្តស្នេហ៍ ។
សារព័ត៌មានខ្មែរជាយ ដែន បានដឹងថា នាងឡៅ សុភី បានចែកចាយវីដេអូរឃ្លីប រួមភេទមួយ ដែល មានរយៈពេល ៤ និង ៤៣ វិនាទី ដល់បណ្តាញទំនាក់ទំនងសង្គម នានា តែមិនមានអ្នកណាមួយ បញ្ចេញនៅឡើយ ។ វីដេអូរឃ្លីបនេះ អាចមានគោលបំណងៈ ទី ១ ក្នុងន័យគំរាមកំហែង លោក សួន បវរ កំពុងតែមានតំណែង ក្នុងតួនាទីជាអភិបាលខេត្ត ដើម្បីជាថ្នូរនិងការផ្តល់ ឬ ដោះដូរអ្វីមួយជូននាង
ទី២ ក្នុងគោលបំណងបញ្ឈឺដល់ប្រពន្ធដើម និងក្រុមគ្រួសាររបស់លោក សួន បវរឈឺចាប់ ។
លោក ជំទាវ បង្ស បូរី បានបន្ថែមថា ផ្តាំទៅប្រុសៗទាំងអស់ ស៊ីហើយអោយចេះលាង កុំឲ្យយកតាមខ្លួន នាំឲ្យមានរឿង ៕