ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ហាក់ សាខន ជានាយនិងលោក ញ៊ឹម វណ្ណៈ នាយរងដែនជម្រកសត្វព្រៃភ្នំព្រេច រងការចោទថាកំពុងចូលដៃគ្នាកាប់បំផ្លាញព្រៃឈើដែលខ្លួនមានតួនាទីការពារ
Sat,11 May 2019 (Time 08:48 AM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1030នាក់)


ខេត្តមណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ពីប្រជាសហគមន៍ថា លោក ហាក់ សាខន ហៅ ថា មានតួនាទីជានាយកដែនជម្រកសត្វព្រៃភ្នំព្រេច និងឈ្មោះ ញ៊ឹម វណ្ណៈ ហៅ ណាក់ មានតួនាទីជានាយរងដែនជម្រកសត្វព្រៃភ្នំព្រេច កំពុងបើកដៃឲ្យជនជាតិវៀតណាមចូលកាប់ព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងណាធិបតេយ្យ។

 
ប្រភពបានបន្ថែមថា ក្រៅពីបើកដៃឲ្យឲ្យជនជាតិវៀតណាមចូលកាប់ព្រៃឈើក្នុងតំបន់ហាមឃាត់នោះ លោក ហាក់ សាខន និងលោក ញ៊ឹម វណ្ណៈ ដែលគេដឹងថា ជាបងប្អូននឹងគ្នា និងជាមន្ត្រីផងនោះ បានរត់ការសុំលិខិតអនុញ្ញាតដឹកផលអនុផលព្រៃឈើ PC ដើម្បីមានសិទ្ធិដឹកឈើច្រើនម៉ែត្រគូបដែលពួកគេជួលប្រជាជនឲ្យកាប់នៅក្នុងតំបន់ដែនជម្រកសត្វជ្រៃភ្នំព្រេច យកទៅរក្សាទុកនៅផ្ទះម្តាយក្មេករបស់លោក ញ៊ឹម វណ្ណៈ នៅក្នុងខេត្តកណ្តាល និងខ្លះទៀតត្រូវរក្សាទុកនៅផ្ទះរបស់លោក ញ៊ឹម វណ្ណៈ ក្នុងភូមិតាកែវ ឃុំពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុនពេលនាំចេញទៅប្រទេសវៀតណាម។
 
ពាក់ព័ន្ធករណីនេះ សារព័ត៌មានខ្មែរជាយដែនបានសុំការបញ្ជាក់ពីលោក ញ៊ឹម វណ្ណៈ​ថា ឈើទាំងអស់នេះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។ដោយឡែកលោក ហាក់ សាខន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះមិនអាចសុំការបញ្ជាក់អ្វីបាននោះទេ។
 
គួររំឮកថា លោក ញ៊ឹម វណ្ណៈ ក៏ធ្លាប់មានរឿងអាស្រូវទាក់ទងនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ អំឡុងចុងឆ្នាំ២០១៦ នៅគ្រារដែលលោកបើករថយន្តប្រដេញឈ្មួញដឹកជញ្ជូនឈើតាមរថយន្ត ដោយសារមានការផ្ទុះអាវុធទើបបណ្តាលឲ្យអ្នកបើករថយន្តម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង ប៉ុន្តែនៅពេលនោះមានការបិទបាំងនឹងរាយការណ៍ថា ជាករណីក្រឡាប់រថយន្តទៅវិញ។
 
សូមជម្រាបជូនថា តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី មានផ្ទៃដីទំហំ ២២២,៥០០ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃ និងបែងចែកជា៤តំបន់ រួមមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចេរភាព និងតំបន់សហគមន៍ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧កន្លងមក។
 
ប៉ុន្តែបច្ចុប្បន្ន តំបន់ដែនជម្រកសត្វព្រៃមួយនេះកំពុងក្លាយជាតំបន់កាប់ឈើយ៉ាងសកម្ម និងមានសម្លេងម៉ាស៊ីអា ពុះជ្រៀកឈើរំពងព្រៃ ក្រោមការបើកដៃ និងសហការយ៉ាងរលូនរបស់លោក ហាក់ សាខន និងលោក ញ៊ឹម វណ្ណៈ ដែលជាមន្ត្រីទទួលបន្ទុកការពារកុំឲ្យគេកាប់ព្រៃនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
844 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7993 នាក់
ខែនេះ :
27546 នាក់
3 ខែនេះ :
61379 នាក់
សរុប :
2512086 នាក់