ក្រុមហ៊ុន ទ្រព្យយើង បាន បើកសិក្ខាសាលាស្តីពី” កំពូលអ្នកលក់” នឹងក្លាយជាម្ចាស់គំរោង
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រព្យយើង បានបើកសិក្ខាសាលាលើជំនាញនៃការលក់អចលនទ្រព្យ នៅហាងកាហ្វេ Destiny Café ស្ថិតនៅភូមិបាលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។
សិក្ខាសាលានេះបានផ្តល់អត្ថប្រយោជន៍ៈ
១. វិធីសាស្ត្រអភិវឌ្ឍន៍ខ្លួនពីអ្នកលក់ ទៅជាម្ចាស់គម្រោង
២. ១០០វិធី ដើម្បីឲ្យការលក់បានជោគជ័យ
៣. យុទ្ធសាស្ត្របង្កើតក្រុមការងារដ៍រឹងមាំ
៤.របៀបធ្វើបទបង្ហាញ និងបិទនៃការលក់ ( Close sale)
៥. ជីវិត និងសេដ្ឋកិច្ច អ្នកលក់
៦.ផ្តើមចេញពីបាតដៃទទេ ក្លាយទៅជាមនុស្សឆ្នើម
៧.វិធីសាស្ត្រលក់ បង្កើតក្រុមលក់ ម្ចាស់គំរោង
៨. ទទួលបានឱកាសធ្វើការងារជាមួយក្រុមហ៊ុន
ក្រុមហ៊ុនទ្រព្យយើង ជាក្រុមហ៊ុនមួយ ដែលមានអតិថិជនជាច្រើន មានទំនុកចិត្តយ៉ាងខ្លាំង ដែលបានទទួលសេវា ជាវ ដីពុះឡូតិ៍ផ្ទះល្វែង ហើយពួកគាត់ទទួលបានផលចំណេញខ្ពស់ ។
នៅក្នុងកំណើតសេដ្ឋកិច្ចសាកលភាវូបនីយ៍កម្ម ប្រទេសកម្ពុជា បានបើកជើងមេឃទីផ្សារសេដ្ឋកិច្ច នៅក្នុងតំបន់ អាស៊ាន ដែលមានសក្តានុពលខ្ពស់ ដែលមានក្រុមវិនិយោគទុនបរទេស បានចូលមកធ្វើវិនិយោគទុននៅក្នុងកម្ពុជា ចំណុចគោលដៅខាងផ្លូវគោកដែលមានសក្តានុពលខ្លាំង មានខេត្តបន្ទាយមានជ័យ ពិសេសនៅចំណុចតាម បន្ទាត់ព្រំដែន ដែលមានចំណុច ដីធ្លីនៅក្រុងប៉ោយ ហើយនិងស្រុកមួយចំនួន ដែលជាប់និងព្រំដែន ដូច ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានចំណុចដី ឋានមង្គល ដីរបស់ក្រុមហ៊ុនទ្រព្យយើង អចលនទ្រព្យ ដែលជាប់និងព្រំដែនថៃ មានការអភិវឌ្ឍន៍មានល្បឿន មានសក្តានុពលខ្លាំង ជាប់ផ្លូវក្រវ៉ាត់ព្រំដែន ជាប់ច្រកព្រំ ដែន ជាបណ្តុំសេដ្ឋកិច្ច មានច្រករបៀង ជាច្រើន ។
ក្នុងសិក្ខាសាលា មានគ្រូឧទ្ទេស មានលោក ហួត សំបូរ និង លោក ឆាត វិជ្ជា បានធ្វើបទបង្ហាញទៅតាមចំណុច នីមួយៗ ដែលចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ថាតើយើងមានជឿងជាក់លើខ្លួនឯងឬនៅ? តើយើងមានគោលដៅ ច្បាស់លាស់ហើយឬនៅ ? លោក បានលើកនូវឧទាហរណ៍ ជាច្រើន ដើម្បីឲ្យសិក្ខាកាមបានយល់ និងក្លាយខ្លួន ជាអ្នកជំនាញលក់ និងភាពជោគជ័យ ក្នុងជំនាញលក់ ។ យើងធ្វើយ៉ាងណាត្រូវជម្រះភាពស្ទាក់ស្ទើរ ដើម្បីឆ្ពោះ ទៅរកគោលដៅយើងចង់បាន ។ យើងត្រូវការស្វែងយល់អំពីអ្នកគេដែលជោគជ័យ ហើយហេតុអ្វីបានជាសេដ្ឋី អ្នកមានជាច្រើន នៅលើពិភពលោក តើកើតមកយកទ្រព្យសម្បត្តិមកជាមួយទេ តែអ្វីដែលគេជោគជ័យ ដោយសារតែពួកគេមាន ហ៊ានជំនះនូវភាពសង្ស័យ បានចូលរួមពិភាក្សាជាមួយអ្នកជំនួញបណ្ឌិត អ្នកទស្សនៈវិទូ និងព័ត៌មានថ្មីៗ ជាការជួយបោះជំហ៊ានទៅមុខជានិច្ច ។
ចំណែកលោក ឆាត វិជ្ជា បានពន្យល់នូវចំណុច ជាច្រើន ដល់សិក្ខាកាម ដើម្បីឲ្យផ្លាស់ប្តូរការគិត ផ្លាស់ប្តូរការធ្វើ ទទួលយកនូវអ្វីដែលថ្មីហើយប្រសើរជាងមុន ។ លោក ឆាត វិជ្ជា បានលើកអំពីវិធី ការប្រើប្រាស់ពាក្យពេចន៍ រវាងអ្នក លក់ និងអ្នកទិញ ហើយត្រូវស្គាល់អំពីអារម្មណ៍ និងតម្រូវការរបស់អ្នកទិញ ព្រមទាំងវិធីងាយជាច្រើនទៀត ក្លាយខ្លួនជាអ្នកលក់ ទទួលជោគជ័យ មានមនុស្សច្រើនណាស់ ដែលចាប់ផ្តើមពីបាតដៃទទេ ហេតុអីបានគេក្លាយជាសេដ្ឋី ដោយសារតែគេមានការគិត មានការពិចារណា និងមានការធ្វើ ដែលគេយកខួរក្បាលមកធ្វើជាវិនិយោគ ។ ចុះចំណែកពួកយើងនូវស្ទាក់ស្ទើរដល់ណា ? លោកបានបញ្ជាក់ថាៈ លោកត្រូវការឲ្យកូនខ្មែរយើងទាំងអស់គ្នា មានជីវភាពធូរធាទាំងអស់គ្នា ។ ក្រោយពីបទបង្ហាញរបស់សិក្ខាសាលា សិក្ខាកាមបានទទួលនូវចំណេះដឹងផ្នែក នៃការលក់ ឬ កំពូលនៃអ្នកលក់ ។
ចំពោះអ្នកសិក្សាផ្នែកខាងសេដ្ឋវិទ្យា បាននិយាយថាៈ នៅកម្ពុជាវិស័យអចនទ្រព្យកំពុងតែលូតឡើង ដោយមាន ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះយើងឃើញ ខេត្តជាប់ព្រំដែន ខ្មែរ ថៃ ដូចខេត្តបន្ទាយមានជ័យ ដែលមានសក្តានុពលខ្ពស់ ព្រោះមានផ្លូវអាស៊ាន ទាំងផ្លូវដែក និងផ្លូវជាតិ មានច្រកអន្តរជាតិ ហើយមានពាណិជ្ជករបរទេស ចូលមកវិនិយោគទុនច្រើន ។ ដូចនេះហើយតម្លៃអចលនទ្រព្យបានលូតឡើងជាលំដាប់ ។ យើងឃើញ
វិស័យដីធ្លី នេះនៅប្រទេសថៃ ដីនៅក្នុងតំបន់ទីប្រជុំជន គឺមិនមានអ្នកណាមានលុយកាក់ទិញទេ នៅទីក្រុងបាងកក និងតាមខេត្តនានា ហើយតម្លៃខ្ពស់ជាងដីនៅក្រុងភ្នំពេញគុណ១០០ដង ចំណែកកម្ពុជាយើង វិស័យ អចលនទ្រព្យនៅមានកំរិតអាចទិញ ឬបង់រំលស់បាន នៅពេលខាងមុខវិស័យនេះ អ្នកក្រ មធ្យម គ្មានឱកាសទិញដីធ្លីនៅទីប្រជុំជនបានទេ ចំណែកអ្នកមានដីធ្លីធំឬតូចវិញ នឹងក្លាយជាអ្នកមាន ដោយសារតែដីធ្លីរបស់ខ្លួន ។ នៅកម្ពុជានេះ វិស័យអចនទ្រព្យបានជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ មានជីវភាពធូរ ចំពោះអ្នកដែលបានឆក់យកឱកាស និងក្លាយជាអ្នកមានអ្នកបានភ្លាមៗ ដីខ្លះបង់រំលស់ មិនទាន់ចប់ ផងបែរទៅជាចំណេញយ៉ាងច្រើនសន្លឹកសន្ធប់ ។ វិស័យអចនទ្រព្យនេះ នៅតែមានកំណើនឡើងជាលំដាប់ ក្នុង ខណៈពេលដែលអ្នកវិនិយោគទុន បានចូលមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ៕