ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោកអ៊ុំ រាត្រីគឺជានរណា? ទាំងនេះគឺជាប្រវត្តិ​របស់លោក អ៊ុំ រាត្រី និងជាប្រវត្តិ​ទឹកដីភូមិសាស្រ្ត របស់ខេត្តបន្ទាយមានជ័យ
Sat,11 May 2019 (Time 11:09 AM)
ដោយ ៖ អ៊ុង ថាប់រាំង (ចំនួនអ្នកអាន: 1269នាក់)


បន្ទាយមានជ័យៈ លោក អ៊ុ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩ ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី លោក​រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង (​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)​។

លោក អ៊ុំ រាត្រី ក្នុងថ្ងៃ​ចូលកាន់តំណែង​ជាផ្លូវការ

​លោក​បាន​ រៀន​ចំណេះដឹង​ទូទៅ​​ ពីថ្នាក់​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​មង្គល​បូរី ហើយ​បន្ត​សិក្សា​​បរិញ្ញាប័ត្រ នៅ​សាកល​រី​ទ្យា​ល័យ​សេដ្ឋកិច្ច​នៅ​ក្រុងភ្នំពេញ និង​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ ​ជាន់ខ្ពស់ ជំនាញ​គ្រប់គ្រង ​ពាណិជ្ជកម្ម (MBA) នៅ​ខេត្តបន្ទាយមានជ័យ។​

 

លោក​បាន​រៀបការ ​ជាមួយ​អ្នកស្រី ជ័យ ណា​រី បង្កើត​ចំណង​គ្រួសារ​បានកូន​៤​នាក់ ក្នុង​នោះបាន​រៀបការ​២​នាក់​ហើយ​។​

 

​ក្នុង​ជិវិត​ការងារ លោក​បាន​ចូល​បម្រើ​ជា​មន្ត្រី​ក្របខណ្ឌ ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បន្ទា យមានជ័យ រួច​ឡើងជា​អភិបាលរង​ស្រុក​មង្គល​បូរី​ ជា​អភិបាលក្រុង​សិរីសោភ័ណ រួច​ជា​អភិបាលរង ​ខេត្តបន្ទាយមានជ័យ​ (យូរ​ជាងគេ)​។ ឥឡូវ​លោក​ជា​អភិបាល ខេត្ត​បន្ទាយមានជ័យ តាម​ព្រះរាជក្រឹត្យ​លេខ នសរកត ៥៩៤ ចុះ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​។ លោក​ជា​អភិបាល ខេត្ត​ទី​១១ បើ​គិតពី​បង្កើត​ និង​ដំណើរការ​ខេត្ត​នេះ​ពី​ឆ្នាំ​១៩៨៨​មក​។​

 

ការបង្កើត​ខេត្ត ភូមិសាស្ត្រ រដ្ឋបាល​និង​ពលរដ្ឋ៖

ខេត្តបន្ទាយមានជ័យ​ បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់ ​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។

 

​​ខេត្ត​នេះ ត្រូវ​ប្រកាស​ឲ្យ​ ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។ ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត​ ៥​ស្រុក​ខាងជើង ​ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨ បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​

 

​ខេត្ត​នេះមាន​ចម្ងាយ​ ៣៥៩​គម ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់ ​នឹង​ខេត្តសៀមរាប ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​ នឹង​ខេត្តបាត់ដំបង​។ ព្រំប្រទល់​ជាប់​ នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។​

 

​ភូមិសាស្ត្រ​ការគ្រប់ គ្រង​រដ្ឋបាល ខេត្ត​មាន​ផ្ទៃ​សរុប ៦៦៧៩​គីឡូ ម៉ែត្រ​ក្រឡា​។ រដ្ឋបាលខេត្ត​ចែកជា​២​ក្រុង គឺ​ក្រុង​សិរីសោភ័ណ​ និង​​ក្រុង​ប៉ោយប៉ែត​ និង​៧​ស្រុក គឺស្រុកមង្គល​បូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក​និង​ម៉ាឡៃ។​ ក្រុង-ស្រុកទាំង ៩ ចែកចេញ​ជា ១០​សង្កាត់ ​និង ​៥៥​ឃុំ។​

 

               ប្រវត្តិ​ឈ្មោះ “​បន្ទាយមានជ័យ"

យោង​ប្រភពពី ​មន្ត្រីរដ្ឋបាល បាន​ឲ្យ​ដឹងថា ឈ្មោះ​បន្ទាយមានជ័យ មកពី​ការ​សម្គាល់​បន្ទាយ ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យ មានន័យថា ឈ្នះ​ឬ​ជោគជ័យ​។ គឺ​ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ ឆ្នាំ​១៩៨៤-៨៥ មក ទើប​រដ្ឋអំណាច​សម័យ ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា ​ខេត្ត​ទី​២២ ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ពោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។​

 

​គិត​ចាប់តាំងពី​ដំណើរ ការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ​ (​ប្រធាន​គណៈ កម្មាធិការ​ប្រជាជន​, អភិបាលខេត្ត​) ចំនួន​១១​រូប​ហើយ ដែល​រួមមាន ១- សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក គោ​ស៊ុ សារឿ​ត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-​លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន​)៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1396 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8545 នាក់
ខែនេះ :
28098 នាក់
3 ខែនេះ :
61931 នាក់
សរុប :
2512638 នាក់