អតីតៈសមាជិកគណៈបក្សប្រឆាំង ចំនួន 12 គាត់ហើយ កំពុងរង់ការចោទប្រកាន់ពីតុលាការ
បាត់ដំបងៈ កាលពីថ្ងៃទី 0១ ខែឧសភាឆ្នាំ ២០១៩ សាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះ អតីតៈសមាជិកគណបក្សប្រឆាំង ចំនួន ១២ នាក់ រង់ការចោទប្រកាន់ពីបទ ប្រឆាំងសាលដីកាតុលាការកំពូល ។
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ លោក ភី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះ ដល់អតីតៈសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន ១២ រូប មានៈ
1-លោកផាន់ រ៉េតអតីជំទប់ទី១សង្កាត់ក្តុលដូនទាវ
2-លោករឿន កែមអតីតចៅសង្កាត់ក្តុលដូនទាវ
3-ក.សិុន រ៉ូហ្សេដអតីតចៅសង្កាត់អូរចារ
4-លោកម៉ក់ រ៉ាអតីតចៅសង្កាត់ទួលតាឯក
5-លោកឃួន ចំរេីនអតីតចៅសង្កាត់ចំការសំរោង
6-លោកសុឹម ឡៅអតីតសមាជិកប្រតិបត្តិបក្សសំពៅលូន
7-លោសិុន សានអតីតសមាជិកប្រតិបត្តិបក្សស្រុកសំពៅលូន
8-លោកគង់ ប៑ុន ហ៑ាងអតីតសមាជិកប្រតិបត្តិខេត្ត
9-លោកថោង សារឿន អតីតប្រធានប្រតិបត្តិបក្សស្រុកគាស់ក្រឡ
10-លោកឌឹម សារឿនអតីតសមាជិកក្រុមប្រឹក្សាខេត្ត 11-លោកខាន់ ប៊ុនផេង អតីតចៅសង្កាត់ព្រែកព្រះស្តេច
12-លោក ពួក លីហាក់អតីតសមាជិកក្រុមប្រឹក្សាខេត្ត បាត់ដំបង ។
អតីតៈសមាជិកសមាជិកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការ ធ្វើការចោទប្រកាន់នេះ ដោយសារតែ
អតីតៈ សមាជិកគណបក្សសង្គ្រោះជាតិ នៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ដោយបានបញ្ចេញសារផ្សេងៗ តាម ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ។ ក្នុងការអនុវត្តន៍តាមនីតិវិធី របស់សាលាដំបូង ខេត្តបាត់ដំបងនេះ គឺមានចែង នៅក្នុងក្រមព្រហ្មទណ្ឌ ។ ទោះជាការអនុវត្តច្បាប់ ក៏មានការរិៈគន់ជាច្រើន ដែលត្រូវបានគេចាត់ទុកថា ការលើក ឡើងតាមប្រព័ន្ធហ្វេសប៊ុក ជាសេរីភាពនៃការបញ្ចេញមតិ ដោយមិនបានប្រឆាំងទៅលើសាលដីកា របស់តុលាការកំពូលនោះទេ ។
សារព័ត៌មានខ្មែរជាយដែន នឹងធ្វើបទសម្ភាសន៍ ទៅលើផ្នែកអ្នកច្បាប់ និង អតីតៈសមាជិកគណបក្សប្រឆាំងតទៅ ទៀត នៅពេលក្រោយ ៕